ប្រិយមិត្តបន្ត រិះគន់ផលិតកម្ម YG ចំពោះការចាកចេញ របស់Minzy

កូរ៉េ៖ ការចេញរបស់ តារាចម្រៀងវ័យក្មេង Minzy ពីក្រុមចម្រៀង2NE1 កំពុងក្លាយជាប្រធានបទ ក្តៅក្នុងវិស័យសិល្បៈ កូរ៉េខាងត្បូង ហើយការចាកចេញនេះ ដែរធ្វើឲ្យប្រិយមិត្តជាច្រើន រិះគន់យ៉ាងចាស់ដៃ ទៅផលិតកម្មYG តែម្តង។

ព័ត៌មានពីគេហទំព័រ Korea times បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ ថាក្រោយតារាចម្រៀង វ័យ២២ឆ្នាំ Minzy សមាជិកពូកែរាំ បំផុតប្រចាំក្រុម 2NE1 ប្រកាសដើរចេញពី ក្រុមនិងYG នោះមានប្រិយមិត្តជាច្រើន ធ្វើការរិះគន់ខ្លាំងៗ ទៅលើផលិតកម្ម YG ដែលទុកឲ្យក្រុម ចម្រៀងនេះ នៅទំនេររហូតដល់ មានការប្រេះឆា ហើយទុកដំណឹងចាកចេញរបស់ Minzy ធ្វើជាទីផ្សារក្នុងការ ត្រឡប់មកវិញរបស់ 2NE1នា រដូវក្តៅនេះ មិនមានអ្នកណា បន្ទោស Minzy នោះទេ ។

មានប្រិយមិត្តខ្លះសរសេរ comment ថា “ មានរឿងអាស្រូវកើតឡើង នៅក្នុងក្រុមប៉ុន្តែ YG មិនមានវិធានការ ដោះស្រាយដូចជារឿង ពាក់ព័ន្ធនិង ថ្នាំញៀនរបស់ Park Bom ជាដើម ដែលធ្វើឲ្យ Minzy ហត់នឿយនិងអស់ចិត្តពីYG” ។ អ្នកខ្លះទៀតនិយាយថា អាចមកពីភាព លម្អៀងរបស់ YG ទើបធ្វើសមាជិក ឆ្នើមរូបនេះ សម្រេចដើរចេញពី ក្រុមដ៏ល្បីល្បាញ 2NE1នេះ។

ក្រោយដំណឹងត្រូវ ប្រកាសដោយYG មានអ្នកគាំទ្រជាច្រើន ហួសចិត្តនិយាយលែងចេញ និងសោកស្តាយជំនួស 2NE1 ដែលត្រូវបាត់បង់ សមាជិកឆ្នើមម្នាក់ រហូតមានអ្នកខ្លះនិយាយថា 2NE1 គ្មានន័យទៀតឡើយបើគ្មាន Minzy ព្រោះអ្នកទាំងបួនចាប់ផ្តើម ជាមួយគ្នាតាំងពី ឆ្នាំ២០០៩ ហើយសុទ្ធតែមានជំនាញ និងភាពទាក់ទាញរាងៗ ខ្លួនដែលធ្វើឲ្យ2NE1 ក្លាយជាក្រុមចម្រៀងស្រី លេចធ្លោបំផុត ក្នុងវិស័យចម្រៀងកូរ៉េ ៕

ប្រិយមិត្តបន្ត រិះគន់ផលិតកម្ម YG ចំពោះការចាកចេញ របស់Minzy

ប្រិយមិត្តបន្ត រិះគន់ផលិតកម្ម YG ចំពោះការចាកចេញ របស់Minzy

ប្រិយមិត្តបន្ត រិះគន់ផលិតកម្ម YG ចំពោះការចាកចេញ របស់Minzy