សុវត្ថិឌី ធារីកា ឆ្លងកាត់ឧបសគ្គ ភាពបរាជ័យ រាប់មិនអស់ ទម្រាំបានជោគជ័យដូចសព្វថ្ងៃ

ភ្នំពេញៈ បេក្ខជនក្នុងកម្មវិធី Cambodia Idol កញ្ញា សុវត្ថិឌី ធារីកា បានរៀបរាប់ ឲ្យមហាជន បានឃើញ ពីភាពបរាជ័យ រាប់មិនអស់ ដែលនាង បានឆ្លងកាត់ ទម្រាំតែបានជោគជ័យ ដូចសព្វថ្ងៃនេះ វាមិនមែន ជារឿងងាយស្រួលទេ នាងធ្លាប់បាក់ទឹកចិត្តដកខ្លួន ចេញពីការប្រឡង ក្នុងកម្មវិធីមួយចំនួន ដោយសារតែ មិនជឿជាក់លើខ្លួនឯង ថែមទៀតផង ។

តារាចម្រៀងចំណូលថ្មី ដែលមានរហ័សនាមថា នាងតូច បានសរសេរបង្ហោះ នៅលើ Facebook របស់នាងថា «ប៉ុន្មានថ្ងៃមុននាងខ្ញុំ បានប្រាប់ទៅបងប្អូនថា ខ្ញុំនិងរៀបរាប់ពីការចូល នៅក្នុងវិស័យសិល្បៈ ប្រាប់ទៅដល់បងប្អូន ទាំងអស់គ្នា ឲ្យបានដឹង ព្រោះថាពេលខ្លះ ក៏ជាការតាំងចិត្ត ដែលស្រលាញ់ លើវិស័យនេះផងដែរ » ។

តារាចម្រៀង វ័យក្មេងរូបនេះ បានសរសេរ រៀបរាប់ទៀតថា កម្មវីធីដែលនាងខ្ញុំ បានប្រលងមានដូចជា៖
_នៅឆ្នាំ ២០០៩ ក្នុងកម្មវីធី The star verities (ដឹស្តារវឺរាយធីស) TV ៣ ជាប់លេខ១
_នៅឆ្នាំ ២០១០ ក្នុងវីធី Kodomo ជំនាន់ទី ២ ជាប់នៅជ័យលាភី ១ឯក
_បន្ទាប់មកបានដាក់ប្រលង ក្នុងកម្មវីធី ពេជ្រកំពង់ច្នៃ
_នៅឆ្នាំ ២០១៤ ក្នុងកម្មវីធី ផ្កាយរះក្នុងសួន
_នៅក្នុងឆ្នាំ ២០១៥ ក្នុងកម្មវីធី Carabao concert បាយ័ន TV ធ្លាក់ម្តងហើយ ដោយហេតុថា មិនគ្រប់អាយុទើបធ្លាក់ តែដាក់ម្ដងទៀត ជាប់រហូតដល់ វគ្គផ្ដាច់ព្រ័ត បានលេខ៥
_អូភ្លេច ២០១៦ និងដើរដាក់ពាក្យប្រលង ឡើងវិលមុខ គឺពេលហ្នឹង បានប្រលងកម្មវីធី សំនៀងចែងចាំង (២០០០០នាក់ ជាប់បានជុំទី ២៤) និង The voice Cambodia season ១ (ជាប់ដល់វគ្គចុចកៅអី តែចង្រៃអី ដាក់ពាក្យទៅ គេ call មក ជាប់បានកម្មវីធីទាំង២ រួចហើយបោះបង់ កម្មវីធីមួយចោល នោះគឺ the voice Cambodia
_ចុងក្រោយគឺកម្មវីធី Cambodian Idol ជាប់ដល់ Top ៤ (តែទោះបីមិនជាប់ គឺខ្ញុំបានជោគជ័យ) ទាំងនេះហើយ ជាការជ្រោមជ្រែង ពីគ្រួសារ មិត្តភក្ដិ និងសាច់ញាតិ ជាច្រើនទៀត។  អរគុណអ៊ុំខ្ញុំ ប៉ាម៉ាក់ យាយតា ពូមី បងៗ ប្អូនដែលតែងតែ លើកទឹកចិត្តនាងខ្ញុំ ៕