មនុស្ស​ពិការ​ភ្នែក​នឹង​មើល​ឃើញ​សាជាថ្មី ក្រោយ​អ្នក​វិជ្ជាសាស្ត្រ​រក​ឃើញ​របៀប​បម្លែង​កូដ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ខួរ​ក្បាល

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​សរសៃ​ប្រសាទ​លោក ស្រី Shela Nirenberg បាន​ស្វែង​រក​ឃើញ​នូវ​បច្ចេកទេស​ថ្មី​មួយ​ដែល​លោក​ស្រី​សន្យា​ថា​នឹង​ជួយ​ធ្វើ​ឲ្យ​មនុស្ស​ពិការ​ភ្នែក​អាច​មើល​ឃើញ​ សាជាថ្មី តាម​រយៈ​ យក​ការ​បម្លែង​កូដ នៅ​ពេល​ភ្នែក​មនុស្ស​មើល​ឃើញ​អ្វី​មួយ​ហើយ​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ អ្នក​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​សរសៃ​ប្រសាទ​លោក ស្រី Shela Nirenberg បាន​ទទួល​នូវ​ពាន​រង្វាន់​កិត្តិយស MacArthur Genius សម្រាប់​ការ​រក​ឃើញ​ដំបូង​ដែល​ពុំ​ធ្លាប់​មាន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិការ​ភ្នែក​មើល​ឃើញ។

 

លោក​ស្រី Shela Nirenberg បាន​ស្វែង​រក​ឃើញ​នូវ​របៀប​នៃ​ការ​បម្លែង​កូដ​របស់​សរសៃ​ប្រសាទ​ នៅ​ផ្នែក​ខាង​ក្រោយ​របស់​ភ្នែក​ បន្ទាប់​ពី​ភ្នែក​បាន​មើល​ឃើញ​ហើយ​បញ្ជូន​ទៅ​កាន់​ខួរ​ក្បាល។ ពេល​នេះ​គម្រោង​របស់​លោក​ស្រី​បាន​ចាប់​ផ្តើម​ហើយ ដោយ​លោក​ស្រី Shela Nirenberg បាន​បង្កើត​នូវ​ប្រព័ន្ធ​កូន​ដើម្បី​បន្លែង​រាល់​អ្វី​ ដែល​កាមេរ៉ា​ខាង​ក្រៅ​ចាប់​បាន​ ហើយ​បម្លែង​ទៅ​ជា​ប្រព័ន្ធ​កូដ​ដូច​របៀប​ដំណើរ​ការ​របស់​សរសៃ​ប្រសាទ​ ដែល​មាន​ក្នុង​ខួរ​ក្បាល​មនុស្ស​ ដាក់​នៅ​ក្នុង​ឧបករណ៍​មួយ​ ដើម្បី​ឲ្យ​មនុស្ស​ពិការ​ភ្នែក​អាច​មើល​ឃើញ​សា​ជា​ថ្មី។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: bloomberg.com

  • មនុស្ស​ពិការ​ភ្នែក​នឹង​មើល​ឃើញ​សាជាថ្មី ក្រោយ​អ្នក​វិជ្ជាសាស្ត្រ​រក​ឃើញ​របៀប​បម្លែង​កូដ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ខួរ​ក្បាល已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:បច្ចេកវិទ្យា