តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្តី ញញឹម​តែ​សម្បក​ក្រៅ​

តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្តី ញញឹម​តែ​សម្បក​ក្រៅ​

​រាជធានី​ភ្នំពេញ : តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្តី តែងតែ​បង្ហាញ​វត្តមាន​គ្រប់​កម្មវិធី​របស់​អ្នកសិល្បៈ​ជាមួយនឹង​ទឹកមុខ​ញញឹមញញែម​ជាមួយ​ស្វាមី ក៏ប៉ុន្តែ​ពេលនេះ​នាង​ខកខាន​ក្នុងការ​បង្ហាញ​វត្តមាន រួមជាមួយ​ប្ដី ដែល​ធ្វើ​ឲ្យ​អ្នកសិល្បៈ​លើកឡើងថា នាង​កំពុងតែ​ញញឹម ដើម្បី​បន្លប់​ទុក្ខសោក​នៅក្នុង​ដួងចិត្ត​។ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដែល​ដំណឹង​បែក​ស្នេហ៍​របស់​តារា​សម្តែង សុខ សោ​ម៉ា​វ​ត្តី និង​លោក ទូច ដា​ណា​រ៉ា បាន​លេច​ធ្លាយ​ក្នុង​ចង្កោម​អ្នកសិល្បៈ បើទោះបីជា​នាង​បាន​សម្តែង​អាកា​រៈ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ​។​

 

​តារា​សម្តែង​ស្រី​រូបនេះ​តែង​បង្ហាញ​វត្តមាន​គ្រប់​កម្មវិធី​របស់​អ្នកសិល្បៈ​ជាមួយនឹង​ទឹកមុខ​ញ​ញឹ​ញ​ញញែម ប៉ុន្តែ​នាង​ខកខាន​ក្នុងការ​បង្ហាញ​វត្តមាន​រួមជាមួយ​ប្តី ដែល​ធ្វើ​ឲ្យ​អ្នក សិល្បៈ​លើកឡើងថា នាង កំពុងតែ​ញញឹម​ដើម្បី​បន្លប់​ទុក្ខសោក​នៅក្នុង​ចិត្ត​តែប៉ុណ្ណោះ​។ ក្រោយ​សម្រាល​បានកូន​ស្រី​ស្រស់​សោភា​ម្នាក់ បានធ្វើ​ឲ្យ​មហាជន​យល់ថា ចំណងស្នេហា​តារា​សិល្បៈ និង​កូនប្រុស​មន្ត្រី​ធំ​ខាងលើ​អាច​នឹង​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង​។​

 

​ប៉ុន្តែ​ការរំពឹង​នោះ​ហាក់ដូចជា​នៅ​ឆ្ងាយ ខណៈដែល​ដំណឹង​ចែកផ្លូវ​គ្នា​ដោយ​ស្ងាត់ៗ បាន​ផ្ទុះឡើង​កាន់តែខ្លាំង បើទោះបីជា សុខ សោ​ម៉ា​វ​ត្តី ព្យាយាម​ទាញ​ភ្ជិត​មកវិញ​ក្តី​។ អ្វីដែល​គេ​កត់សម្គាល់​នោះដែរ​តារា​ស្រី​រូបនេះ​បានសម្រេច​ចិត្ត​ថត​ខ្សែភាពយន្ត​ដោយ​មិន​បង្អង់​ដៃ បើទោះបីជា​ពេលខ្លះ​មាន​ឈុត​ឆាក​មួយចំនួន​ត្រូវបាន​តួអង្គ​ប្រុស​ប៉ះពាល់​រាងកាយ​ខ្លះ​ក្តី ហើយ​កន្លងមក​ដើម្បី​បន្ធូ​ភាព​តានតឹង​ក្នុង​ចិត្ត នាង​បាន​បង្ហោះ​សារ​ទុក្ខសោក​មួយចំនួន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ ក្នុងជំនួប​ផ្ទាល់​ថ្មីៗ​នេះ នាង​ស្នើ​មិន​ធ្វើការ​បកស្រាយ​ចំពោះ​រាល់​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​ឯកជន ពិសេស​រឿង​ប្តី​។ ប៉ុន្តែ​នាង​បាន​សារភាពថា ស្ថានភាព​សិល្បៈ​របស់​នាង គឺ​សឹង​មិនអាច​ឲ្យ​នាង​មាន​ពេល​ចូល​ផ្ទះ​ឬ​មើលថែ​កូនស្រី​នោះទេ គឺ​មកពី​នាង​មិន​ចង់​ឲ្យ​ឱកាស​ទាំងនោះ​របូត​ចេញពី​ដៃ​ទើប​ត្រូវតែ​ទទួល​ដោយ សូម្បីតែ​ការងារ​នៅ​តម្រូវ​ឲ្យ​នាង​ចុះ​ខេត្ត​ឆ្ងាយៗ​។​

 

​ប្រភពពី​អ្នកសិល្បៈ​លើកឡើងថា ជា​យូរ​ខែ​មកហើយ​ដែល​ដំណឹង​រស់នៅ​បែក​ផ្ទះ​គ្នា​រវាង សុខ សោ​ម៉ា​វ​ត្តី និង​ស្វាមី​ត្រូវបាន​ផ្ទុះឡើង​។ អ្នក​ជិតដិត​នាង​រូបនេះ​លើក ឡើង​ថា ទំនាស់​ស្នេហា​រវាង​នាង និង​ស្វាមី​កាន់តែ​ស្រួចស្រាវ​ឡើង​ក្រោយពី សុខ សោ​ម៉ា​វ​ត្តី សម្រេចចិត្ត​ទទួលយក​ការថត​ខ្សែភាពយន្ត​ស្ទើរ​គ្មាន​ពេល សូម្បីតែ​មួយថ្ងៃ​ដើម្បី​ទៅ​មើលថែ​កូនស្រី​។ ប្រភព​បន្តទៀតថា ការទទួលយក​ការថត​ខ្សែភាពយន្ត​នេះ​ព្រោះតែ​នាង​ត្រូវការ​ចំណូល​ដើម្បី​ពង្រឹង​ការរស់នៅ​ផ្ទាល់ខ្លួន ក្រោយពី​កាត់​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ​ប្តី​។ គេ​ក៏​ឧស្សាហ៍​ឃើញ​តារា​ស្រី​រូបនេះ ធ្វើ​ទឹកមុខ​ស្រងូតស្រងាត់ ប្លែក​ខុសពី​ច​រិ​ក​ធម្មជាតិ​របស់​នាង ដែល​ចូលចិត្ត​លេងសើច​ច្រើន​។​

 

​ប្រភព​ខាងលើ​លើកឡើងថា ការចូលរួម​កម្មវិធី សប្បាយៗ​របស់​មិត្ត​រួម​អាជីព គឺ​ដើម្បី​បន្លប់​ទុក្ខសោក​ដែល​រួមរឹត​ជីវិត​នាង​ប៉ុណ្ណោះ​។ អ្វីដែល​សំខាន់ គឺ​នាង​កំពុងតែ​ស្រវា​ការងារ​ដើម្បី​បន្លប់​ទុក្ខ និង​រកប្រាក់​ចំណូល​ដើម្បី​ពង្រឹង​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹងពាក់​លុយ​ស្វាមី​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​នោះដែរ​។ គួរ​បញ្ជាក់ដែរថា សុខ សោ​ម៉ា​វ​ត្តី បាន​រៀបការ​ជាមួយ​កូនប្រុស​របស់ លោក ទូច​ណារ៉ុថ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ លោក ទូច ដា​ណា​រ៉ា ហៅ ពេជ្រ​កាលពី​អំឡុង​ចុងឆ្នាំ​២០១២ ហើយ​នាង​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់ ដែល​បាន​សម្រាល​នា​ពាក់កណ្តាល​ឆ្នាំ​២០១៣​។ ដំណឹង​បែក​ស្វាមី​ក្រៅរបង​តុលាការ​របស់​នាង បាន​ផ្ទុះឡើង​កាលពី​អំឡុង​ចុងឆ្នាំ ២០១៥​មកម្ល៉េះ​៕

តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្តី ញញឹម​តែ​សម្បក​ក្រៅ​

តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្តី ញញឹម​តែ​សម្បក​ក្រៅ​