ក្រុមហ៊ុន​ថាមពល​នៅ​អាស៊ី​បាន​ខាតបង់ ខណៈ​តម្លៃ​ប្រេង​បន្ត​ធ្លាក់​ចុះ

ហុងកុង ៖ ក្រុមហ៊ុន​ថាមពល​នៅ​ក្នុង​តំបន់​អាស៊ី បាន​ខាតបង់​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ខណៈ​ដែល​តម្លៃ​ប្រេង​បាន​បន្ត​ធ្លាក់​ចុះ និង​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​ស្រុត​ចុះ​ម្តងទៀត ។

ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ផលិត​ប្រេង​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក គឺ​ត្រូវ​តែ​ផ្អាក​នូវ​ទិន្នផល ដែល​បាន​ដោះស្រាយ​កាលពី​ស​ប្តា​ហ៍​មុន ។ ប៉ុន្តែ​ថ្នាក់​ដឹក​នេះ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​បាន​ថ្លែង​ថា ៖ « វា​អាច​ធ្វើ​ដូច្នេះ​ទៅ​បាន លុះត្រាតែ​បណ្តា​ប្រទេស​ដទៃ​ទៀត​យល់ព្រម » ។

ទន្ទឹម​នឹង​នេះ ប្រទេស​អីុរ៉​ង់​ដែល​ទើបតែ​ទទួល​បានការ​អនុញ្ញាត​ឲ្យ​បន្ត​នាំ​ចេញ​ឲ្យ​ដឹង​ថា វា​មិន​អាច​ធ្វើ​បាន​ឡើយ ដោយសារ​តែ​ព្រួយបារម្ភ​ខ្លាច​គ្មាន​ការ​យល់ព្រម ។ ជាមួយ​គ្នា​នេះ តម្លៃ​ប្រេង​ឆៅ​ក្នុង​តំបន់​អាស៊ី​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក ខណៈ​នៅ​ខែមីនា វា​មាន​តម្លៃលើស​ពី​៤០​ដុល្លារ​ក្នុង​១​បារ៉ែល ។

ចំណែក​ធនាគារ​បម្រុង​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា អត្រា​ការ​ប្រាក់​អា​មេ​រិ​ក​គ្មាន​ការ​ប្រែប្រួល​អ្វី​ឡើយ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​នេះ ។

លោក Khoon Goh អ្នក​រៀបចំ​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​ប្រចាំ​ធនាគារ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​នៅ​សិង្ហ​បុរី ថ្លែង​ថា ៖ « មាន​ហានិភ័យ​បន្តិចបន្តួច​ខណៈ​ដែល​តម្លៃ​ប្រេង​ធ្លាក់​ចុះ និង​សិ​ទិ្ធ​ទទួល​ភាគលាភ​ស្មើគ្នា ដែល​មាន​ភាព​អវិជ្ជមាន​នៅ​សហរដ្ឋអាមេរិក ។ មិនតែប៉ុណ្ណោះ គេ​សង្កេត​ឃើញ​ថា តម្រូវការ​នូវ​ប្រាក់​អឺ​រ៉ូ និង​ប្រាក់​យេ​ន​មាន​និន្នាការ​ល្អ​នៅ​ក្នុង​បរិយាកាស​ដែល​គ្មាន​ហានិភ័យ » ។

ជាក់ស្តែង នៅ​ហុងកុង​បាន​ធ្លាក់​ចុះ​១,៦% រីឯ​នៅ​ស៊ីដ​នី​ធ្លាក់​ចុះ​១,៤% ខណៈ​កូរ៉េ​ខាងត្បូង​កើនឡើង​០,៨% ។ ទោះជា​យ៉ាងណា សៀង​ហៃ​បាន​កើនឡើង​១,៥% ខណៈ​សេដ្ឋកិច្ច​ចិន មាន​កំណើន​ខ្សោយ​នៅ​ក្នុងឆ្នាំនេះ ។

ទីផ្សារ​ពិភពលោក​បាន​រើប​ឡើង​វិញ​នៅ​ក្នុង​ខែមីនា បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​កាលពី​អំឡុង​ខែមករា​-​កុម្ភៈ កន្លង​មក ។ ប៉ុន្តែ​លោក Craig Sterling ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​វិនិយោគ Pioneer Investments នៅ​បូ​ស្តុ​ន សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា ៖ « វា​អាច​មាន​កំណើន ប៉ុន្តែ​កំណើន​នេះ​នៅ​មាន​កម្រិត ។ ម្យ៉ាងទៀត ក៏​មានគំនិត​យោបល់​ខុស​គ្នា​ថា តើ​ការ​កើនឡើង​នេះ​ជា​ការ​ពិត​ឬ​អត់ និង​ជា​សំណួរ​មួយ​ដែល​សំខាន់​បំផុត » ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តំបន់​អឺ​រ៉ុ​ប​មួយ​ចំនួន​ដូច​ជា ទីក្រុង​ឡុ​ង​ដ៍​បាន​ធ្លាក់​ចុះ​០,៩%, Frankfurt ធ្លាក់​ចុះ​១,៨% និង​ទី​ក្រុងប៉ារីស​បាន​ធ្លាក់​ចុះ​១,៤% ៕