​បុរស​ម្នាក់​ចំណាយ​ពេល​តែ​ជាង​១០​នាទី​ ​ដើម្បី​បង្កើត​កម្មវិធី​តម្លៃ​ ១,៤​លាន​ដុល្លារ​

​​ថ្មីៗ​​គេ​បាន​ដឹង​ថា​​​​​​​​​​​​​​​​​រដ្ឋបាល​​សន្តិសុខ​ផ្នែក​ដឹក​ជញ្ជូន​របស់​សហរដ្ឋអាមេរិក​ បាន​ទិញ​យក​កម្មវិធី​​មួយ​ឈ្មោះ​ Randomizer ​មាន​តម្លៃ​ ១,៤​លាន​ដុល្លារ។ កម្មវិធី​ដែល​បាន​ទិញ​នេះ​ដែរ​​គឺ​ងាយ​ស្រួល​​បង្កើត​ ដោយ​​មាន​បុរស​ម្នាក់​ចំណាយ​ពេល​តែ​ជាង​១០​នាទី​ដើម្បី​បង្កើត។

 

 

​​​លោក​ Chris Pacia ដែល​បាន​បង្ហាញ​ពី​វិធី​បង្កើត​កម្មវិធី​ Randomizer តាម​រយៈ​វីដេអូ​ខាង​លើ​បាន​បញ្ជាក់​ដែរ​ថា​​កម្រៃ​នៃ​ការ​បង្កើត​កម្មវិធី​របស់​ខ្លួន​ គឺ​១០០​ដុល្លារ/ម៉ោង។ នេះ​មាន​ន័យ​ថា​​រដ្ឋបាល​​សន្តិសុខ​ផ្នែក​ដឹក​ជញ្ជូន​បាន​ចំណាយ​លើស​លប់​​​ទៅ​លើ​កម្មវិធី​ដែល​ងាយ​ស្រួល​បង្កើត​មួយ។

 

​បុរស​ម្នាក់​ចំណាយ​ពេល​តែ​ជាង​១០​នាទី​ ​ដើម្បី​បង្កើត​កម្មវិធី​តម្លៃ​ ១,៤​លាន​ដុល្លារ​

 

គួរ​បញ្ជាក់​ថា​កម្មវិធី​ Randomizer ដំណើរ​ការ​សាមញ្ញ​បំផុត​ ពោល​គឺ​វា​គ្រាន់​តែ​​បង្ហាញ​សញ្ញា​ព្រួញ​ បាញ់​ទៅ​ទិស​ដៅ​ពីរ​ផ្សេងៗ​គ្នា​ ក្នុង​ពេល​ខុស​គ្នា​ប៉ុណ្ណោះ។

 

ត្បិត​ថា​​មាន​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ថា​កម្មវិធី​ដែល​​​រដ្ឋបាល​​សន្តិសុខ​ផ្នែក​ដឹក​ជញ្ជូន​បាន​ទិញ​នេះ​មាន​តម្លៃ​ ១,៤​លាន​ដុល្លារ​ ប៉ុន្តែ​ខាង​សាមី​ខ្លួន​វិញ​បាន​អះអាង​ថា​គេ​ចំណាយ​តែ​ ៤៧៤០០​ដុល្លារ​ប៉ុណ្ណោះ​លើ​​​កម្មវិធី​ Randomizer ​នេះ៕​​

 

ចុច​អាន៖ សហរដ្ឋអាមេរិក​កំពុង​ព្រួយបារម្ភ​ពី​កាំភ្លើង​ខ្លី​ រូបរាង​ដូច​ទូរសព្ទ​ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Gizmodo​​​