Add-on ពិសេស​ប្រើ​ជំនួយ​​ត្រួត​ពិនិត្យ​​អក្ខរាវិរុទ្ធ​ខ្មែរ​​លើ​អ៊ីនធឺណិត

Khmer SBBIC Spelling Checker ជា​​ ADD-ON វចនានុក្រម​មួយ​ដែល​មាន​នាទី​ត្រួត​ពិនិត្យ​អក្សរ​ខ្មែរ​នៅ Browser Firefox ដែល​​​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរខ្មែរ។

 

 

Add-on ពិសេស​ប្រើ​ជំនួយ​​ត្រួត​ពិនិត្យ​​អក្ខរាវិរុទ្ធ​ខ្មែរ​​លើ​អ៊ីនធឺណិត

 

លោក នៅ សំណាង ដែល​ជា​ប្រធាន​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរបាន​ប្រាប់​ថា ការ​បង្កើត​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​អក្សរ​ខ្មែរ​នេះ ដោយសារ​​​​​លោក​មើល​ឃើញ​​​​ការ​ខ្វះខាត​ កម្មវិធី​​​ដែល​អាច​​​ត្រួត​ពិនិត្យ​​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​​នៅ​លើ​អ៊ីនធឺណិតនៅ​មិន​ទាន់​មាន​នៅ​ឡើយ​​។ កម្មវិធី​នេះ​ដែល​ក្រុម​លោក​បាន​សហការ​គ្នា​បង្កើត​នេះ ​អាច​ត្រួត​ពិនិត្យ​រាល់​​ការ​សរសេរ​ពាក្យ​ពេចន៍​មិន​ថា​​តាម​​​ Facebook ឬ Google ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​សម​​ស្រប​ទៅ​តាម​​ក្បួន​វេយ្យករណ៍​​។

 

 

Add-on ពិសេស​ប្រើ​ជំនួយ​​ត្រួត​ពិនិត្យ​​អក្ខរាវិរុទ្ធ​ខ្មែរ​​លើ​អ៊ីនធឺណិត

 

ADD-ON ​ដែល​បង្កើត​ដោយ​ក្រុម​ជំនាញ​កូន​ខ្មែរ​​មិន​តម្រូវ​ឲ្យ​ប្រិយមិត្ត Restart Browser ឡើង​វិញ​ទេ ពោល​គឺ​បន្ទាប់​ពី​តម្លើង​រួច​អាច​ប្រើ​បាន​តែ​ម្ដង​ដែល​ខុស  ADD-ON ដទៃ។

 

លោក​ នៅ សំណាង​បញ្ជាក់​ថា កម្មវិធី Khmer SBBIC Spelling Checker នឹង​អាច​ប្រើ​ជា​ជំនួយ​ដល់​​ពលរដ្ឋ​ក្នុង​ការ​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​​ចូល​រួម​លើក​តម្កើង​អក្សរសាស្ត្រ​ជាតិ។

 

 

បញ្ជាក់៖  ADD-ON នេះ​ប្រើ​បាន​តែ​ជាមួយ Firefox ដែល​នៅ​លើ​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ។

 

អត្ថបទ៖ រក្សា