អ្នក​ប្រើ Smart ​៥​នាក់​ទៀត​ហើយ ឈ្នះ​រង្វាន់​ iPhone 6s ពី​គម្រោង​ Power+

មក​ដល់​សប្ដាហ៍​ទី​៩ នេះ​ អតិថិជន​ Smart រហូត​ដល់ ៤៥ នាក់​ហើយ​ដែល​បាន​ឈ្នះ iPhone 6s ពី​គម្រោង Power+ របស់ Smart​។​

 

សប្តាហ៍​មុន​នេះ Smart ​បាន​រក​ឃើញ​អ្នក​ឈ្នះ​ការ​ចាប់​ឆ្នោត​៥​នាក់​បន្ថែម​ទៀត​ រួម​មាន ​លោក កែវ​សុខ​ខុម​ មកពី​តាកែវ លោក សួស នន់ មក​ពី​ក្រចះ លោក​ ឃៀង សុគន្ធា លោក​ ស្រ៊ាង គឹម​ស្រេន និង​កញ្ញា​ អាន សុភាព មកពី​ភ្នំពេញ​។

 

លោក កែវ សុខុម មក​ពី​ស្រុក​បាទី ខេត្ត​តាកែវ ប្រាប់​ថា​បាន​ស្រែក​អរ​យ៉ាងខ្លាំង​ ពេល​កំពុង​តែ​តាម​ដាន​ការ​ចាប់​​ឆ្នោត​ផ្ទាល់​តាម​ទូរទស្សន៍ MYTV​ ហើយ​ឆាប់​ត្រូវ​រូប​លោក។​ លោក​ថា​គ្រាន់​តែ​ឈ្នះ​ភ្លាម មាន​គេ​តេ​មក​គាត់​ជា​ច្រើន អ្នកខ្លះ​ក៏​តេ​មក​អបអរសាទរ ហើយ​ក៏​មាន​ជន​ខិលខូច​មួយ​ចំនួន​តេ​មក​ដើម្បី​ចង់​បាន​លុយកាក់​ពី​លោក តែ​លោក​រង់ចាំ​ក្រុមហ៊ុន Smart តេ​មក ហើយ​បាន​ទទួល​រង្វាន់​ដោយ​មិន​មាន​បង់​ប្រាក់កាស​អ្វី​ទាំងអស់ គឺ​ក្រុមហ៊ុន​ពិតជា​ផ្តល់​រង្វាន់​ពិតៗ​។​

 

អ្នក​ប្រើ Smart ​៥​នាក់​ទៀត​ហើយ ឈ្នះ​រង្វាន់​ iPhone 6s ពី​គម្រោង​ Power+

 

Power+ គឺជា​គម្រោង​ចុង​ក្រោយ​បំផុត​ដែល Smart បាន​ណែនាំ​ដល់​អតិថិជន​របស់​ខ្លួន​។​ ជាមួយ​នឹង​គម្រោង​នេះ​ អតិថិជន​នឹង​ទទួល​បាន​ទិន្នន័យ ១៥០០ MB ២៥០​នាទី​សម្រាប់តេ ហើយ​បន្ថែម​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ​ដូចជា Line, Facebook, Viber Whatsapp និង​ផ្ញើ​សារ​ដោយ​ឥត​គិត​លុយ ដោយ​គ្រាន់​តែ​ចំណាយ​ក្នុង​១​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​។

 

កាន់​តែ​ពិសេស ​អតិថិជន​ដែល​ភ្ចាប់​គម្រោង​នេះ ​អាច​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់ iPhone 6s ដែល​មាន​រហូត​ទៅ​ដល់​៥០​រង្វាន់។ អ្នក​ឈ្នះ​៥ នាក់​ នឹង​ត្រូវ​ប្រកាស​រៀង​រាល់​សប្តាហ៍​នៅ​ក្នុង​កម្មវិធី A1 Concert ​របស់ទូរទស្សន៍​ MYTV រហូត​ដល់​ថ្ងៃ​ទី ៩ ខែ​មេសា​។

 

ការ​ចាប់​ឆ្នោត ​នឹង​បន្ត​មួយ​សប្តាហ៏​ទៀត​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា​។ សូម​ចុច * 700 * 100 # ដើម្បី​ភ្ជាប់​គម្រោង​ និង​​មាន​ឱកាស​ឈ្នះ iPhone 6s។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់ www.smart.com.kh/plans/prepaid-plan/power ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​