រថយន្តបុក​ម៉ូតូ ស្លាប់​ម្នាក់​និង​២​នាក់​របួសធ្ងន់​ស្រាល

ព្រៃវែង:
ស្លាប់​ម្នាក់​និង​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​រថយន្ត​តូ​រី​សដឹកអ្នកដំណើរ បុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​ស្រប់គ្នា កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូ​ជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​នឹង ឃុំប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

​ជនរងគ្រោះ​ដែល​បាន​ស្លាប់ មានឈ្មោះ ហោ ស្រី​ម៉ាច ភេទ​ស្រី​អាយុ​៣0​ឆ្នាំ​ជាអ្នករួមដំណើរ​នឹង​អ្នករួមដំណើរ​ម្នាក់ទៀត​ជា ក្មេងស្រី​ឈ្មោះ រឿង ស្រី​មួយ អាយុ​៩ឆ្នាំ​រងរបួស​ស្រាល នឹង​អ្នកបើក​ម៉ូតូ​ឈ្មោះ​នាង វ​ណ្ណី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ជាអ្នកបើកបរ​រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​​នៅឯ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។​

​ចំណែកឯ​អ្នកបើកប​រថយន្ត​ក្រោយពេល​បង្ករ​ហេតុ​បាន​បើក​រត់គេច​បាន​ចំហាយ​១៦0ម៉ែត្រ​បាន​ឈប់​ហើយ​តៃកុង​បាន​ចុះ​រត់គេចខ្លួន​តែ​ត្រូវ​បាន​សមត្ថកិច្ច​ដេញចាប់បាន​នៅ​កណ្តាល​វាលស្រែ​ហើយ​អ្នកបើកបរ​ខាងលើ​មានឈ្មោះ វិ​ន ឡេង​ឌុក ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូ​កា​ចាញ ឃុំ​របាំង​២ ស្រុក​លំផាត់ ខេត្ត​រតនៈគីរី នឹងព្រូឡាន​២​នាក់​ទី​១-​ឈ្មោះ​លាង រ៉ា​ឌី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើនឹង​ម្នាក់ទៀត​ឈ្មោះ​ខឹម មករា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ខេត្ត​ជាមួយគ្នា ។​

​ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​កម្លាំង​សមត្ថកិច្ច អូស​យកទៅ​រក្សាទុក ដើម្បីចាត់ការ​តាមច្បាប់​។ សព​ត្រូវបាន​ក្រុមគ្រួសារ មក​ទទួល​​យកទៅ​ចាត់ចែងធ្វើបុណ្យ​៕