ស្រវឹង​ដេញ​កាប់​កូន ប្រពន្ធ​ចាប់​កាំបិត ងាក​រក​វាយ​ប្រពន្ធ​កាប់​១​កាំបិត​

កោះកុង:
បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង បាន​យក​កាំបិត ខ្វែវ​ដេញកាប់​កូន​ខ្លួន ហើយ​ប្រពន្ធ​បាន​ចូល​​ទៅ​ឃាត់​និង​ចាប់​កាំបិត ប្តី​ងាក​មករក​វាយប្រពន្ធ​វិញ ក៏ត្រូវ​ប្រពន្ធ​កាប់​មួយ​កាំបិត​ត្រូវចំ​ចង្កេះ​រងរបួស​ធ្ងន់​។​

ស្រវឹង​ដេញ​កាប់​កូន ប្រពន្ធ​ចាប់​កាំបិត ងាក​រក​វាយ​ប្រពន្ធ​កាប់​១​កាំបិត​

​ហឹ​ង្សា​រ​ក្នុង​គ្រួសារ​នេះ​បានកើត​ឡើង នៅ​ល្ងាច ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦​នៅ​ភូមិស្មាច់​ង៉ា​ម សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរ​ភូមិ​។​

ស្រវឹង​ដេញ​កាប់​កូន ប្រពន្ធ​ចាប់​កាំបិត ងាក​រក​វាយ​ប្រពន្ធ​កាប់​១​កាំបិត​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្តី​មានឈ្មោះ​ង៉ែត ណេង អាយុ​៥៤​ឆ្នាំ​។ចំណែក​ប្រពន្ធ​ជា​ជនសង្ស័យ​គឺ​ឈ្មោះ​ង៉ែត គាង​អាយុ​៤៨​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិកើតហេតុ​ខាងលើ​។​

ស្រវឹង​ដេញ​កាប់​កូន ប្រពន្ធ​ចាប់​កាំបិត ងាក​រក​វាយ​ប្រពន្ធ​កាប់​១​កាំបិត​

​បន្ទាប់ពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ និង​ឃាត់ខ្លួនជនដៃដល់​ជា​ប្រពន្ធ និង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍​​ដើម្បី​សាកសួរ ។ ចំណែកជនរងគ្រោះ​ជា​ប្តី ត្រូវ​អ្នក​ក្បែរ​ខាង​បញ្ជូន​មកកាន់​មន្ទីរពេទ្យ បង្អែក​ខេត្ត ៕