អ​.​ប​.​ព​. លោក​ស៊ុត ឌី​ណា មាន​លុយ​សុទ្ធ​ជាង​៧​លាន​ដុល្លារ និង​មាសសុទ្ធ​១២,៧៤​គីឡូក្រាម​

ភ្នំពេញ:
​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ករណី​លោក​ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​( កូរ៉េខាងត្បូង​)​។ លោក​ស៊ុត ឌី​ណា ដែល​ហ្វេ​ស​ប៊ុ​ក មួយចំនួន​ស្រែកថា​ជា​អ្នក​ស្អាតស្អំ​ជា​អ្នកក្រ​ណាស់ គឺមាន​លុយ ៧,២​លាន​ដុល្លារ មាន​មាសគីឡូ​ចំនួន​៣៣៩​តម្លឹង ស្មើនឹង​១២,៧៤​គីឡូក្រាម​។​

​អ​.​ប​.​ព​. មើលឃើញថា មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​កសាង​សំណុំបែបបទ​បញ្ជូន លោក​ស៊ុត ឌី​ណា ទៅ​តុលាការ​តាមច្បាប់​ជា​ធរមាន​។ អាស្រ័យ​ដោយពេល​វេលា​កសាង​បែបបទ​មានតែ ៤៨ ម៉ោង​អ​.​ប​.​ព​.​សម្រេច​កសាង​សំណុំរឿង​ប្រមូលផ្តុំ​លើ​២​បទល្មើស​សិន​។​

​ឆ្លើយតប​ទៅ​អ្នក​ញុះញង់​បំផុសបំផុល​មួយចំនួន​តាម​ហ្វេ​ស​ប៊ុ​ក ដែលជា​ដៃជើង​របស់ លោក​ស៊ុត ឌី​ណា ឬ​ជា​អ្នក​ស៊ីប្រាក់ខែ ប្រាក់​ឧ​ត្ថ​ម្ភ​ពី​លោក ស៊ុត ឌី​ណា កំពុង​ធ្វើ​ឲ្យ​មហាជន​យល់ច្រឡំ ហើយ​ទាំង​គំរាមកំហែង​កេរ្តិ៍ ប្រសិនបើ​ច្បាប់​មាន​វិធានការ​ពិតមែន​ទៅលើ​បុគ្គល​ជនសង្ស័យ ស៊ុត ឌី​ណា អ​.​ប​.​ព​.​មាន​កិ​តិ្ត​យស​សូម​បំភ្លឺ​ដូចខាងក្រោម​៖
​លោក​ស៊ុត ឌី​ណា មាន​ប្រវត្តិ​អាពាហ៍ពិពាហ៍​ស្មុគស្មាញ និង​អាថ៌កំបាំង ដែល​ការណ៍​នេះ​លោក​ស៊ុត ឌី​ណា​ផ្ទាល់​ទទូច​កុំ​ឲ្យ អ​.​ប​.​ព​.​លាតត្រដាង​ជា​សាធារណៈ​។ ចំពោះ​ការ​បំផុសបំផុល​ញុះញង់​គំរាមកំហែង នៃ​ជន​មួយចំនួន​ដែល​តែងតែ​យកតែ​ម​ថា លោក​ស៊ុត ឌី​ណា ក្រ​ណាស់ ថតរូប​ហូបបាយ​យ៉ាង​កម្សត់​ជាមួយ​កូន ថតរូប​ផ្ទះ​មិន​ស្អាត ដើម្បី​ដុត​បញ្ឆេះ​សាធារណៈមតិ​។ អ​.​ប​.​ព​.​គ្រាន់តែ​សូម​ជម្រាបជូន​សាធារណមតិ​យ៉ាងខ្លី​ថា លោក​ស៊ុត ឌី​ណា មាន​លុយ​ជា​សាច់ប្រាក់​នៅក្រៅ​ធនាគារ ៧,២​លាន​ដុល្លារ មានន័យថា មានកំណើត​សាច់ប្រាក់​ចុងក្រោយ​នេះ​ចំនួន​៣​លាន​ដុល្លារ (​ឆ្នាំ​២០១៣ លោក​ស៊ុត ឌី​ណា មាន​ចំនួន​៤,២​លាន​ដុល្លារ​)​។ លោក​ស៊ុត ឌី​ណា មាន​មាស​សុទ្ធ​ជា​មាសគីឡូ​ចំនួន​៣៣៩​តម្លឹង ស្មើនឹង​១២,៧៤​គីឡូក្រាម​។​

​អ​.​ប​.​ព​.​រីករាយ​ទទួល​ជួប​សារព័ត៌មាន អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​។ អ​.​ប​.​ព​.​ធ្វើ​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​៧​ខែមេសា​នេះ ៕

អ​.​ប​.​ព​. លោក​ស៊ុត ឌី​ណា មាន​លុយ​សុទ្ធ​ជាង​៧​លាន​ដុល្លារ និង​មាសសុទ្ធ​១២,៧៤​គីឡូក្រាម​
អ​.​ប​.​ព​. លោក​ស៊ុត ឌី​ណា មាន​លុយ​សុទ្ធ​ជាង​៧​លាន​ដុល្លារ និង​មាសសុទ្ធ​១២,៧៤​គីឡូក្រាម​

អ​.​ប​.​ព​. លោក​ស៊ុត ឌី​ណា មាន​លុយ​សុទ្ធ​ជាង​៧​លាន​ដុល្លារ និង​មាសសុទ្ធ​១២,៧៤​គីឡូក្រាម​