សមត្ថកិច្ច និង​កម្លាំង​ផ្សារកណ្តាល ចុះបង្ក្រាប​ករណី​គ្រឿងញៀន ឃាត់​២២​នាក់

ភ្នំពេញ:
កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំងសណ្តាប់ធ្នាប់​ផ្សារកណ្តាល បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន ប្រុស​ស្រី​២២​នាក់​និង​ថ្នាំព្រមទាំង​អាវុធ​មួយចំនួន​។​

សមត្ថកិច្ច និង​កម្លាំង​ផ្សារកណ្តាល ចុះបង្ក្រាប​ករណី​គ្រឿងញៀន ឃាត់​២២​នាក់

​ក្នុង​ប្រតិ​ប​ត្ត​ការចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ប្រុស​ស្រី​២២​នាក់​នេះ បានធ្វើ​ឡើង​នៅ​រសៀលថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ក្នុងនោះ​ស្រី​១១​នាក់ រដក​ហូត​ថ្នាំញៀន ឧបករណ៍សម្រាប់​ជក់ និង​អាវុធ​ដូចជា​ដាវ​សាំ​ម៉ូ​រ៉ៃ មួយចំនួន​ផងដែរ​។​

សមត្ថកិច្ច និង​កម្លាំង​ផ្សារកណ្តាល ចុះបង្ក្រាប​ករណី​គ្រឿងញៀន ឃាត់​២២​នាក់

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២២​ខាងលើ​ព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កំពុងសាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលា​ដំបូង​អនុ​ត​វត្ត តាម​និតិ​វិធី​៕​