អាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូន​ក្រុម​សង្ស័យ ២០​នាក់​ទៅ​តុលាការ​

ភ្នំពេញ:
កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានធ្វើ​ឃាត់ខ្លួន ជនសង្ស័យ​នាក់ កាលពី​ថ្ងៃទី​៥ខែមេសា ឆ្នាំ​២០១៦​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន នៅចំណុច​ផ្ទះសំណាក់ អ​ប្សា​រ៉ា​សែន​សុខ ផ្លូវ​បេតុង ភូមិ​ស្នែង​រលើង សង្កាត់​ទឹកថ្លាខណ្ឌ​សែន​សុខ ។​

 ក្រោយមក​កម្លាំង​ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​សែន​សុខ បន្ត​តាម​ចាប់​បក្ខពួកជនសង្ស័យ​បាន ១៩​នាក់​បន្ថែមទៀត នៅក្នុង​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ត្រពាំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ដកហូត​វត្ថុតាង ថ្នាំញៀន​ជាក់​សែ្ត​ងបាន​ចំនួន ៦​កញ្ចប់ ជញ្ជីង​ថ្លឹង​២ និង​ដប​ជក់ ថ្នាំ​មួយចំនួន​ផងដែរ​។​

 ក្រោយពី​ឃាត់ខ្លួន​និង​បញ្ជូន​មកកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បី​សាកសួរ លុះដល់​ព្រឹក​ថ្ងៃទី​៧ មេសា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង២០​នាក់ ព្រមទាំង​វត្ថុតាង បាន​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការតាម​និតិ​វិធី​៕​