សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​កុំឱ្យ​លេងល្បែង «​គប់​ទឹក​» និង «​ប៉ាត​ម្សៅ​» នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ឱ្យ​យុវជន យុវនារី​ខ្មែរ ជៀសវាង​នូវ​ការលេង​ល្បែង «​គប់​ទឹក​» និង «​ប៉ាត​ម្សៅ​» នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ រយៈពេល​៣​ថ្ងៃ ខាងមុខនេះ ដើម្បី​បង្កា​នូវ​គ្រោះថ្នាក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កន្លងមក​។​