កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកំពត ​ឃាត់ខ្លួន​ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់​

កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកំពត ​ឃាត់ខ្លួន​ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់​

កំពត​ ៖ លោក​ឧត្តមសេនីយ៍​ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹក​នាំ​កម្លាំង សហការ​ជាមួយ​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​នៅ​វេលា​ម៉ោង​១២និង៣០​នាទី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ឈូក ខេត្តកំពត។

លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជ​ន​សង្ស័យ​ទី​១​មានឈ្មោះ​ ណុះ ម៉ាត់ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ខ្មែរឥស្លាម មានមុខ​របរ​កសិករ ទី​២​ឈ្មោះ​ សួន ចាន់​សា​រ៉ា​ត ហៅ​កែវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខ​របរ​ជាង​ជួសជុល​ម៉ូតូ​ ទី​៣​ឈ្មោះ​ជិន ចាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​មុខរបរ​កសិករ ជនសង្ស័យ​ទាំង​៣ មាន​ទីលំនៅ ភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ឈូក ខេត្តកំពត ទី​៤​ឈ្មោះ សេន សើ​គី​រី​ម ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ​មុខរបរ​កម្ម​ករ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។​

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ ទម្ងន់​១,៦៥ ក្រាម ម៉ូតូ​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ដាវ​កែច្នៃ​ចំនួន​មួយ ស្នាប់ដៃ​មួយ ប្រាក់​រៀល​ចំនួន ២៣៥០០០​រៀល ប្រាក់​បាត​ចំនួន ៤៥០ បាត ប្រាក់​ដុល្លារ​ចំនួន ១២៣០ ដុល្លារ មាន​ក្រ​ដាស​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​៤៥០ ដុល្លារ និង​ឧបករណ៍​ជក់​ចំនួន​២​សម្រាប់។​

បច្ចុប្បន្ន ​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំ​រឿ​ង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕