សាកលវិទ្យាល័យ​អន្តរជាតិ​បាត់ដំបង បើក​ការ​ប្រឡង​សមត្ថភាព​ភាសា​ចិន​ តាមរយៈ​ការ​សរសេរ​តា​ម​អាន

សាកលវិទ្យាល័យ​អន្តរជាតិ​បាត់ដំបង បើក​ការ​ប្រឡង​សមត្ថភាព​ភាសា​ចិន​ តាមរយៈ​ការ​សរសេរ​តា​ម​អាន



ភ្នំពេញ ៖ សរសេរ​តាម​អាន​អក្សរ​ចិន​គឺជា​ទម្រង់​មួយ​នៃ​ការ​រៀន​ភាសា​ចិន​ ដែល​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​តែង​យក​មក​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការ​បង្រៀន​ភាសា​ចិន​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​តាម​និយាម គរុកោសល្យ​។​ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​បណ្ឌិត ជា​ មុនី​ឬ​ទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​។​

គ្រូបង្រៀន​ជនជាតិ​ដែល​ពោរពេញ​ដោយ​ពុទ្ធិ​ និង​បទពិសោធន៍​តាម​វិទ្យាសាស្ត្រ​អប់រំ​បាន​ប្ដេជ្ញា​ចិត្ត​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ​ក្នុង​ការ​បង្កើន​សមត្ថភាព​ភាសា​ចិន​ជូន​ដល់​សិស្ស និស្សិត និង​សិក្ខាកាម​កម្ពុ​ជា ហើយក៏​ជា​លទ្ធភាព​តថៈ​ ដើម្បី​យក​ភាព​ឈ្នះ​ក្នុង​ការ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន​តាមរយៈ​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ចិន និង​តាមរយៈ​អាហារូបករណ៍​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិ​ត្យ​សភា​កម្ពុជា​។

ដោយឡែក សាខា​ទី​៣២​របស់​វិទ្យាស្ថាន​ប្រចាំ​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ខេត្តបាត់ដំបង​កំពុង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​សិក្សា និង​ពង្រីក​កិត្យានុភាព​នៃ​ភាសា​ចិន​នៅក្នុង​ទឹកដី​នៃ​អាណាចក្រ​ដែន​ដី​បារមី​លោកតា​ដំបង​គ្រញូង គ្រូបង្រៀន​របស់​វិទ្យាស្ថាន​កាល ពី​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៦ នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​បាន​បើក​ការ​ប្រឡង​សមត្ថភាព​ភាសា​ចិន​តាមរយៈ​ការ​សរសេរ​តាម​អាន និង ការ ផ្សំ​ពាក្យ​។

គួរ​បញ្ជាក់​ថា សាខា​ប្រចាំ​ខេត្តបាត់ដំបង​នេះ​បាន​ដំណើរការ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ការ​គាំ​ទ្រ​ពី​ លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ហើយ​បាន​និង​កំពុង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត​ក្នុង​ខេត្តបាត់ដំបង​ទៅ​បន្ត​ការ​សិ​ក្សា​នៅ​ប្រទេស​ចិន​៕​

សាកលវិទ្យាល័យ​អន្តរជាតិ​បាត់ដំបង បើក​ការ​ប្រឡង​សមត្ថភាព​ភាសា​ចិន​ តាមរយៈ​ការ​សរសេរ​តា​ម​អាន