ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បង្ក​ហិង្សា និង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​

ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បង្ក​ហិង្សា និង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៦ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្ដឹង​របស់​ប្រពន្ធ​ចោទប្រកាន់​ពី​បទ​ហិង្សា​ក្នុង​គ្រួសារ បាន​យក​សាំង​មក​ដុត​ផ្ទះ​ឆេះ​ខ្ទេចខ្ទី​គ្មាន​សល់​នោះ។

លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ ​ចាយ សារី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ តាម​ពាក្យបណ្ដឹង​របស់​ប្រពន្ធ​ចោទប្រកាន់​ពី​បទ​ហិង្សា​ក្នុង​គ្រួសារ ដោយ​យក​សាំង​មក​ដុត​ផ្ទះ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង​សរុប​ជា​ទឹកប្រាក់​ចំនួន​៥៥.០០០​ដុល្លារ កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ/ឃុំ​ខាងលើ យក​មក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ស្តាប់​ចំលើយ។

លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ ដែល​បាន​ដុត​ផ្ទះ​ឆេះ​អស់​គ្មាន​សល់​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បង្ក​ហិង្សា និង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​
ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បង្ក​ហិង្សា និង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​

ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បង្ក​ហិង្សា និង​ដុត​ផ្ទះ​ឆេះ​ខ្ទេច​