គណៈប្រតិភូ​យោធា​ខេត្ត​បិ​ញ​ភឿ​ក និង​យោធា​ទីក្រុង​ហូជីមិញ​ អញ្ជើញ​ជូនពរ​ឆ្នាំ​ថ្មី​ ដល់​ថ្នាក់ដឹកនាំ​តំ​បន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

គណៈប្រតិភូ​យោធា​ខេត្ត​បិ​ញ​ភឿ​ក និង​យោធា​ទីក្រុង​ហូជីមិញ​ អញ្ជើញ​ជូនពរ​ឆ្នាំ​ថ្មី​ ដល់​ថ្នាក់ដឹកនាំ​តំ​បន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

កំពង់ធំ ៖ នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ និង​ប្រតិភូ​យោ​ធា ខេត្ត​បិ​ញ​ភឿ​ក កងទ័ព​ប្រជាជន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​មក​សួរ​សុខទុក្ខ និង​ជូនពរ​ឆ្នាំ​ថ្មី​២០១៦ ដើម្បី​ចូលរួម​អបអរសាទរ ទទួល​ទេវតា​ឆ្នាំ​ថ្មី ក៏ដូចជា​ការ​ផ្សា​ភ្ជាប់ និង​រឹត​បន្តឹង​ចំណង​សាមគ្គីភាព ​រវាង​កងយោធពល​យោធា​ខេត្ត​បិ​ញ​ភឿ​ក និង​ប្រតិភូ​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហូជីមិញ។​

នៅក្នុង​ឱកាស​នៃ​ពិធី​សំណេះសំណាល លោក​ ឡេ ហុកង៉ាយ អនុប្រធាន​គណបក្ស​ទីក្រុង​ហូជីមិញ បាន​កោតសរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម​ឧត្តមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​យកចិត្តទុកដាក់ ក្នុង​ការ​ទំនាក់ទំនង​ចំ​ណង​មិត្តភាព រវាង​កងទ័ព​ទាំង២ និង​ប្រជាជន​ទាំង២ប្រទេស ឲ្យ​កាន់តែ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​រួមគ្នា ក្នុង​នោះ​ដែរ លោក​ ឡេ ហុក​ង៉ា​យ ​បាន​សន្យា​ថា នឹង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត ដើ​ម្បី​កសាង​បន្ទាយ និង​ផ្តល់​នូវ​សម្ភារៈ​សម្រាប់​ការងារ​យោធា​បន្ថែម ហើយ​នឹង​ពាំនាំ​សំណើ​ជូន​ដល់​ថ្នាក់ដឹកនាំ​បន្ត​ទៀត។

ក្នុង​នោះ​ដែរ​ លោក​បាន​បញ្ជាក់​ថា ដើម្បី​បង្កើន​នូវ​ភាព​ជិតស្និទ្ធ​រវាង​យោធា​ទាំង២ គឺ​ចាំបាច់​ត្រូវ​ចុះ​អនុសារណៈ​យោគយល់​គ្នា ក្នុង​មួយឆ្នាំ​ម្តង​ជា​រៀង​រាល់​ឆ្នាំ។​

ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​អគុណ​ចំពោះ​ប្រតិភូ​យោធា​ខេត្ត​បិ​ញ ភឿ​ក និង​ប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ជូនពរ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំថ្មី ដល់​ថ្នាក់ដឹកនាំ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​បាន​ធ្វើ​ឲ្យ​មាន​ថ្នាក់​ដឹក​នាំ និង​នាយទាហាន ពលទាហាន បាន​ទទួល​នូវ​ភាព​កក់ក្តៅ នៅក្នុង​ឱកាស​នោះ​ផង​ដែរ ​ឯកឧត្តម សោម ស៊ុន បាន​សំណូមពរ​ឲ្យ បញ្ជាការដ្ឋាន​ជួយ​លើ​វិស័យ​កងទ័ព និង​កិច្ចការ​កង​សាង​បន្ទាយ​បន្ថែ​ម ក្នុង​នោះ​ដែរ​ គណៈប្រតិភូ​បាន អញ្ជើញ​ទស្សនា​អាគារ​ដែល​កំពុងតែ​សាងសង់​បាន​៨០​ភាគរយ និង​ជា​ជំនួយ​របស់​បញ្ជាការដ្ឋាន​យោធា ទីក្រុង​ហូជីមិញ​ផង​ដែរ​៕​