អតិថិជន​៥​នាក់​បន្ថែម​ទៀត ​បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 6s ពី​គម្រោង​Power+ របស់​ក្រុមហ៊ុន Smart

អតិថិជន​៥​នាក់​បន្ថែម​ទៀត ​បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 6s ពី​គម្រោង​Power+ របស់​ក្រុមហ៊ុន Smart



ភ្នំពេញ ៖ ក្នុង​សប្ដាហ៍​ទី​៩​នេះ​ មាន​អតិថិជន​រហូតដល់​៤៥​នាក់​ បាន​ក្លាយ​ម្ចាស់​ទូរស័ព្ទ iPhone 6S ពី​គម្រោង Power+ របស់ Smart។ សប្ដាហ៍​មុន​នេះ​ បាន​រក​ឃើញ​អ្នកឈ្នះ​ការ​ចាប់​ឆ្នោត​៥​នាក់​បន្ថែម​ទៀត​រួមមាន ​លោក កែវ​សុខ​ខុម ​មកពី​តាកែវ លោក សួស ន​ន់ មកពី​ក្រចេះ លោក​ ឃៀង សុគន្ធា លោក​ ស្រ៊ាង គឹម​ស្រេ​ន និង​កញ្ញា ​អាន សុភាព ដែល​មកពី​ភ្នំពេញ។

លោក ​អ៊ុំ សួស ន​ន់ ដែល​មាន​អាយុ​៦០​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ក្រចេះ​ពោរពេញ​ដោយ​ក្តី​រីក​រាយ​នៅ​ពេល​លោក​អ៊ុំ​មក​បើក​រង្វាន់​ទូរស័ព្ទ​។​ លោក​អ៊ុំ​បាន​បន្ត​ទៀត​ថា លោក​អ៊ុំ​ បាន​ទទួល​ព័ត៌មាន​តាម​សាច់ញាតិ​ដែល​បាន​តាមដាន​ទូរទស្សន៍​ ហើយ​លោក​អ៊ុំ​ពិតជា​ពេញចិត្ត​គម្រោង​មួយ​នេះ ​ព្រោះ​លោក​អ៊ុំ​អាច​ទទួល​បាន​ទិន្នន័យ​ច្រើនជាង​មុន​សម្រាប់​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​តាមដាន​ព័ត៌មាន​។​

ចំណែក​ឯ​លោក​ កែវ សុខុម ​មកពី​ស្រុក​បាទី​ខេត្ត​តាកែវ​ក៏​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង​ ព្រោះ​លោក​កំពុងតែ​តាមដាន​ការ​ចាប់​ឆ្នោត​ផ្ទាល់​តាម​ទូរទស្សន៍ MYTV​។​ បងប្រុស​បាន​ឲ្យ​ដឹង​ថា ​គ្រាន់តែ​ឈ្នះ​ភ្លាម មាន​គេ​តេ​មក​គាត់​ជាច្រើន អ្នកខ្លះ​ក៏​តេ​មក​អបអរ​សាទរ ហើយក៏​មាន​ជនខិលខូច​មួយ​ចំនួន​តេ​មក​ ដើម្បី​ចង់​បានជា​លុយកាក់​ពី​គាត់ តែ​បងប្រុស​បាន​រង់ចាំ​ការ​តេ​ពី​ក្រុមហ៊ុន Smart ហើយ​បង​បាន​មក​ទទួល​រង្វាន់​ដោយ​មិន​មាន​បង់​ប្រាក់កាស​អ្វី​ទាំងអស់ ហើយ​ក្រុមហ៊ុន​ពិតជា​ផ្តល​រង្វាន់​ពិតៗ។

គម្រោង​Power+ គឺជា​គម្រោង​ចុងក្រោយ​បំផុត​ដែល Smart បាន​ណែនាំ​ដល់​អតិថិជន​របស់ ខ្លួន​។​ ជា​មួយ​នឹង​គម្រោង​នេះ​ អតិថិជន​ នឹង​ទទួល​បាន​ទិន្នន័យ​១៥០០ MB, ២៥០​នាទី​សម្រាប់​តេ ហើយ​បន្ថែម​លើ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូចជា Line, Facebook, Viber Whatsapp និង​ផ្ញើ​សារ​ដោយ​ឥត​គិតលុយ គ្រាន់តែ​ចំណាយ ក្នុង​១​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​តែប៉ុណ្ណោះ​។​ កាន់តែ​ប្រសើរ​ជាង​នេះ​ អតិថិជន​ដែល​ភ្ជាប់​គម្រោង​នេះ​អាច​នឹង​មាន​ឧកាស​ឈ្នះ​រង្វាន់ ទូរស័ព្ទ iPhone 6S​ ដែល​មាន​រហូត​ទៅដល់​៥០​រង្វាន់។ អ្នកឈ្នះ​៥​នាក់ ​នឹង​ត្រូវ​ប្រកាស​រៀងរាល់​សប្ដាហ៍​នៅ​ក្នុង​កម្មវិធី A1 Concert​របស់​ស្ថានីយ​ទូរទស្សន៍​MYTV រហូតដល់​ថ្ងៃ​ទី​០៩​មេសា។

សូម​បញ្ជាក់​ថា​ ការ​ចាប់​ឆ្នោត​នឹង​បន្ត​មួយ​សប្ដាហ៍​ទៀត​នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា​នេះ។ សូម​ចុច * 700 * 100 # ដើម្បី​ភ្ជាប់​គម្រោង​មួយ​នេះ និង​រីករាយ​ជាមួយ​តម្រូវការ​ទាំងអស់​របស់​អ្នក ​ព្រមទាំង​មាន​ឱកាស​ឈ្នះ​ទូរស័ព្ទ iPhone ផង​ដែរ៕