បន្លំ​ខ្លួន​ជា​បុគ្គលិក​ក្រុមហ៊ុន​ ចូល​លួច​ដែក​មិន​បាន​សម្រេច ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​​​វាយ​ស្ទើរ​ក្ស័យ​ជីវា

បន្លំ​ខ្លួន​ជា​បុគ្គលិក​ក្រុមហ៊ុន​ ចូល​លួច​ដែក​មិន​បាន​សម្រេច ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​​​វាយ​ស្ទើរ​ក្ស័យ​ជីវា

ភ្នំពេញ ​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​​​វាយ​ស្ទើរ​ក្ស័យ​ជីវា ក្នុង​ ខណៈ​ពេល​ដែល​ជនសង្ស័យ​ម្នាក់​នេះ​បន្លំ​ខ្លួន​ជា​បុគ្គលិក​ក្រុមហ៊ុន​ចូល​លួច​ដែក តែ​ដោយ​ចៃដន្យ​អាក្រក់​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់​ស្រែក​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ ទើប​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ឡើង​ទ្រម​ខ្លួន​តែ​ម្ដង​ មុន​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ចាត់ការ។

ហេតុការណ៍​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង ​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ​ឆ្នាំ​២០១៦​ម៉ោង​១៣​និង​៣០​នាទី នៅផ្ទះ​លេខ​៧៤ ផ្លូវ​១៩២ ក្រុម​២៦ ភូមិ​១០​ សង្កាត់​ទឹកល្អក់​៣ ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

លោក​ស៊ិន ប៊ុន​រី ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​៣​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ​សឿន ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ស្នាក់នៅ​ម្ដុំ​ផ្សារ​កំពង់ស្ពឺ ​ភូមិ​ត្រពាំង​ព្រះ ​ឃុំ​ត្រពាំង​ព្រះ ស្រុក​ច្បារមន​ ខេត្ត​កំពង់ស្ពឺ ​មាន​ស្រុក​កំណើត ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ​មាន​មុខរបរ​ជា​អ្នក​យក​ភាស៊ី​ផ្សារ​កំពង់ស្ពឺ។ ក្នុង​ការ​ឃាត់ខ្លួន​នេះ​ប៉ូលិស​ដកហូត​បាន​ម៉ូតូ​ស្កូពី ពណ៌​ស​ ស្លាក​លេខ​ភ្នំពេញ​១FT-០២៨៥ Computer Laptop ១​គ្រឿង ទូរស័ព្ទ iPhone 6 ១​គ្រឿង ទូរស័ព្ទ​អិន​ចុច​ពិល​១​គ្រឿង ដែក​គោល​១​ដើម ថ្ម​ជំនួយ​សម្រាប់​សាក​ទូរស័ព្ទ​១​ដុំ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ស្កូពី ​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​១FT-០២៨៥​ មាន​ដឹក​ទឹកក្រូច ​និង​ស្ពាយ​កាបូប​ដាក់ Computer Laptop ពាក់អាវ​ផ្លាក CPS​ បាន​ឡើង​ផ្ទះ​ខាង​លើ​ លួច​យក​ទូ​ដែក​ តែ​ត្រូវ​ម្ចាស់​ផ្ទះ​ដឹង​ក៏​ស្រែក​ឆោឡោ ​​​​​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​នាំគ្នា​វាយ​មួយ​ដៃ​មួយ​ជើង​រហូត​ដង្ហើមចង្រិត​ ទើប​ខ​ល​ហៅ​នគរបាល​ប៉ុស្តិ៍​មក​យក​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុ​តាង​ ក្រោយ​ទទួល​បាន​ពាក្យ​ប្ដឹង ​ក៏បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕