លោក​ស្រី​គួ​យ​ណា​លីន ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​គ្រួសារ​ក្រីក្រ ​ស្ត្រី​សម្រាល​កូន​តូច​ ចាស់ជរា​ និង ពិការ ​នៅ​ស្រុក​អង្គរធំ

លោក​ស្រី​គួ​យ​ណា​លីន ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​គ្រួសារ​ក្រីក្រ ​ស្ត្រី​សម្រាល​កូន​តូច​ ចាស់ជរា​ និង ពិការ ​នៅ​ស្រុក​អង្គរធំ



សៀមរាប ​៖ ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ ​ផ្ទុក​ជំងឺ​អេដស៍ ​ចាស់ជរា​គ្មាន​ទីពឹង ​ជន​ពិការ ​និង​ស្ត្រី​សម្រាល​កូន​តូច​ចំនួន​៣១​គ្រួសារ ត្រូវ​បាន​លោក​ស្រី គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម ខេត្ត និង ជា​ប្រធាន​កិត្តិយស សមាគម​នារី​កម្ពុជា ​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តសៀមរាប លោកស្រី​ទោម​ចន្ថា សមាជិកា​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ខេត្ត រួម​ទាំង​លោកជំទាវ​អស់លោក​លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ និង​អាជ្ញាធរ​ស្រុក ​នាំ​យក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ទៅ​ចែក​ជូន​ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១៦ នៅ​មណ្ឌល​សុខភាព​ ពាក់​ស្នែង ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀមរាប។

តាម​សេចក្តី​រាយការណ៍​របស់​លោក​ឡុង រដ្ឋា​រក្ស អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គរធំ បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ជា​ស្ត្រី​ក្រីក្រ​ និង​ងាយ​រងគ្រោះ ​ព្រមទាំង​ស្ត្រី​ ដែល​ទើប​សម្រាលកូន​ និង មាន​ផ្ទុក​ជំងឺ​អេដស៍ ចាស់ជរា ពិការ ទាំង​៣១​គ្រួសារ​នេះ ​មកពី​បណ្ដា​ឃុំ​ទាំង​០៤​របស់​ស្រុក​អង្គរធំ។

លោក​ស៊ុំ សំអន​ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា ​ក៏បាន​បញ្ជាក់​អំពី​ប្រភព​នៃ​អំណោយ ដែល​ផ្ដល់​ជូន​បងប្អូន​នា​ពេល​នេះ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សារុង​០១ , ក្រមា​០១, សាប៊ូ​លុ​ច្ស ០១​ដុំ ,​ច្រាស​ដុសធ្មេញ​០១​, ថ្នាំដុសធ្មេញ ០១​ទីប​, នំ​០១​ធុង , សាប៊ូម្សៅ​០១​កញ្ចប់​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ , ទឹកដោះគោ ១​កំប៉ុង , អំបិល ០១​គ​ក្រ​, ប្រេងឆា ០១ , ប៊ីចេង ១​កញ្ចប់ , អង្ករ ២៥​គ​ក្រ និង ថវិកា ៤​ម៉ឺន​រៀល។

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ក្នុង​ឱកាស​នោះ​ លោកស្រី គួ​យ ណា​លីន ឃឹម​ប៊ុន សុង ក៏បាន​សម្ដែង​នូវ​ការ​អាណិតអាសូរ​ចំពោះ​បងប្អូន ដែល​មាន​ជីវភាព​ខ្វះខាត និង ចាស់ជរា​គ្មាន​ទីពឹង ព្រមទាំង​រស់នៅ​ជាមួយ​ជំងឺ​អេដស៍​រួម​ទាំង​រង​គ្រោះ​ ពិការ​ដោយ​សង្គ្រាម​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​ពិការ​ពី​កំណើត​ និង​បងប្អូន​ស្ត្រី​សម្រាល​កូន​តូច​ផង​ដែរ។ លោកជំទាវ​ក៏បាន​បន្តទៀតថា ក្នុង​ការ​បម្រើ​សេវា​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​សំខាន់​លើ​ការ​បង្កើតកូន​នៅក្នុង​មណ្ឌល​សុខភាព ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ទំនុកចិត្ត​ជឿជាក់​លើ​វិស័យ​សុខាភិបាល​ជាតិ​។ ម្យ៉ាងទៀត​ដោយ​ប្រជាពលរដ្ឋ​យើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏​កាន់តែ​មានការ​យល់ដឹង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង។ លោកស្រី គួ​យ ណា​លីន ឃឹម​ប៊ុន សុង ក៏បាន​សម្តែង​នូវ​ការអាណិតអាសូរ​ចំពោះ​បងប្អូន ដែលមាន​ជីវភាព​ខ្វះខាត និង ចាស់ជរា​គ្មាន​ទីពឹង ព្រម ទាំង​បាន​ពាំ​នាំ​នូវ​ប្រសាសន៍ ផ្ដាំផ្ញើ​ សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ក៏​ដូច​លោក​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ផង​ដែរ ​ចំពោះ​បងប្អូន​ជា​ស្ត្រី​សំខាន់​ស្ត្រី​ដែល​ទើប​សម្រាល​កូនតូច ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ទាំង​ម្តាយ និង កូន ដោយ​ត្រូវ​នាំ​កូន​របស់​ខ្លួន​មក​មណ្ឌល​សុខភាព ដើម្បី​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ការពារ​ជំងឺ។ ម្យ៉ាងទៀត​បងប្អូន​ ដែល​មាន​ជំងឺ​ប្រចាំ​កាយ ត្រូវតែ​គោរព​ឲ្យ​បាន​នូវ​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ក្នុង​ការ​ថែទាំ​សុខភាព​របស់​ខ្លួន។ លោកជំទាវ​បាន​បន្តទៀតថា អំណោយ​ដែល​បាន​ផ្តល់​ជូន​បងប្អូន​នា​ពេល​នេះ​ស្រប​នៅ​ថ្ងៃ​ខាងមុខនេះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ទទួល​អំណរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដើម្បី​បងប្អូន​យក​ទៅ​រៀបចំ​ទទួល ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០។ លោកស្រី គួ​យ ណា​លីន ឃឹម​ប៊ុន សុង ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន ឲ្យ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ​ក៏​ដូច​នាំ​កូន​កើត​ថ្មី​ទៅ​ចុះ​បញ្ជី​កំណើត​នៅ​សាលាឃុំ និង នាំ​កូន មក​ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​ទៀងទាត់ និង​ត្រូវ​នាំគ្នា​មក​ទទួល​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​របស់ខ្លួន ព្រម​ទាំង​គោរព​ឲ្យ​បាន​នូវ​ច្បាប់​ចរាចរណ៍ ក្នុង​ពេល​បើកបរ​យានយន្ត​ត្រូវ​ពាក់មួក និង ដាក់​ខ្សែក្រវាត់​សុវត្ថិភាព ហើយ​នៅ​ពេល​បើកបរ​គ្មាន​ជាតិ​ស្រវឹង៕
​​​

លោក​ស្រី​គួ​យ​ណា​លីន ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​គ្រួសារ​ក្រីក្រ ​ស្ត្រី​សម្រាល​កូន​តូច​ ចាស់ជរា​ និង ពិការ ​នៅ​ស្រុក​អង្គរធំ

លោក​ស្រី​គួ​យ​ណា​លីន ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​គ្រួសារ​ក្រីក្រ ​ស្ត្រី​សម្រាល​កូន​តូច​ ចាស់ជរា​ និង ពិការ ​នៅ​ស្រុក​អង្គរធំ