មន្ទីរពេទ្យ​រុស្សី ​ប្រារព្ធ​ទិវា​វេជ្ជសាស្ត្រ​ស​ល្យ​សាស្ត្រ​លើក​ទី​២០ ​និង​ថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​៧(Update)

មន្ទីរពេទ្យ​រុស្សី ​ប្រារព្ធ​ទិវា​វេជ្ជសាស្ត្រ​ស​ល្យ​សាស្ត្រ​លើក​ទី​២០ ​និង​ថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​៧(Update)



ភ្នំពេញ ៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត បាន​ប្រារព្ធ​ទិវា​វេជ្ជសាស្ត្រ សល្យសាស្ត្រ​ លើក​ទី​២០ និង​ទិវា​ថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​៧​រយៈពេល​២​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ​ដល់​ទី​៨ ​ខែ​មេសា​ ឆ្នាំ​២០១៦ ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង​ និង​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញ​ទៅ​មក​លើ​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

លោក​សាស្ត្រ​ចា​រ្យ ​ងី ម៉េង​ នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​បាន​ថ្លែង​ក្នុង​ពិធី​បើក​ទិវា​នេះ ថា ជា​រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​តែង​ប្រារព្ធ​ទិវា​នេះ​ឡើង ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិ​សោ​ធន៍ យោបល់​ និង​ចែករំលែក​បច្ចេកទេស​គ្នា​ទៅវិញទៅមក ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​យក​ចិត្ត​ទុក​ដាក់ និង​ដុសខាត់​បច្ចេកទេស​ជាប់​ជាប្រចាំ ដើម្បី​ឲ្យ​ការ​ផ្តល់សេវា ថែទាំ ព្យាបាល​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​ជូន​ដល់​ប្រជាជន។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​ឆ្នាំ​២០១៦​នេះ​ដែរ​ ករណី​ពិសេស​ដែល​មន្ទីរពេទ្យ​បាន​រៀបចំ​ទិវា​វេជ្ជសាស្ត្រ​ស​ល្យ​សាស្ត្រ​លើក​ទី​២០​ និង​ការថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​៧​ ដោយ​ប្រមូលផ្ដុំ​ប្រធាន​បទ​ដ៏​ល្អៗ​ពី​វាគ្មិន​ថ្នាក់​ជាតិ អន្តរជាតិ ដោយ​គ្របដណ្ដប់​លើ​គ្រប់​ផ្នែក​ទាំងអស់ ជាពិសេស​គឺ​បាន​ផ្តោត​លើ​ការ​ព្យាបាល​ថែទាំ​ជំងឺ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ការ​ប៉ះទង្គិច​ក្បាល​ដែល​កំពុងតែ​កើតឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​រីកចម្រើន។

លោក​សាស្ត្រាចារ្យ​ ងី​ ម៉េង ​បន្ត​ថា​ «​ខ្ញុំ​សង្ឃឹមថា​ ក្រោយ​ទិវា​នេះ ​អស់លោក លោកស្រី ​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មីៗ ដើម្បី​ជំរុញ​ឲ្យ​ការ​ព្យាបាល​របស់​យើង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​នេះ​ថែមទៀត​»។

លោក​សាស្ត្រាចារ្យ​ ងី​ ម៉េង​ បាន​លើក​របាយការណ៍​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៥​កន្លង​មកនេះ​មាន​អ្នកជំងឺ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ចូល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្សី​សរុប​ចំនួន​២.៤៨៧​នាក់ ​ក្នុង​នោះ​មាន​អ្នកជំងឺ​សម្រាក​ព្យាបាល​សរុប​ចំនួន​៥៤១​នាក់ ​និង​ស្លាប់​ចំនួន​៤៩​នាក់។

លោក​សាស្ត្រាចារ្យ​ ស៊ា​ ហួង ​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​ក្នុង​រយៈពេល​២​ថ្ងៃ​ លោក​ លោកស្រី​ ជា​គ្រូពេទ្យ​គិលានុបដ្ឋាយិកា​ទាំងអស់​ នឹង​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា​ក្នុង​ការ​ពិគ្រោះ​ព្យាបាល​ជំងឺ​ការស្រាវជ្រាវ​ការ​រក​រោគវិនិច្ឆ័យ​ជំងឺ​កាន់តែ​មានគុណ​ភាព​និង​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​ដែល​ជា​កាតព្វកិច្ច​ចាំបាច់​របស់​យើងទាំងអស់គ្នា​ជា​អ្នកពិនិត្យ​ព្យា​បាល​ និង​ថែទាំ​ជំងឺ​ ព្រមទាំង​ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​គោលដៅ​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។ លោក​សាស្ត្រាចារ្យ​ ស៊ា​ ហួង​ បាន​បន្ត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ជា​មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ចំបងៗ​ដៃ​ទៀត​ដែល​នាំ​ឲ្យ​អត្រា​មរណភាព​ខ្ពស់​។​

លោក​សាស្ត្រាចារ្យ​ថា ​«​ការរៀបចំ​ទិវា​វេជ្ជសាស្ត្រ​ស​ល្យ​សាស្ត្រ ង​ទិវា​ថែ​រទាំ​វេជ្ជសាស្ត្រ បាន​ពង្រឹង​ការសង្គ្រោះ ការថែទាំ​និង​ព្យាបាល​ប្រកបដោយ​បច្ចេកទេស ​និង​គុណធម៌​នាំមក​នូវ​ការ​កាត់​បន្ថយ​អត្រា​មរណភាព​អ្នកជំងឺ​ដែល​បង្ក​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ប៉ះទង្គិច​ក្បាល​»៕មន្ទីរពេទ្យ​រុស្សី ​ប្រារព្ធ​ទិវា​វេជ្ជសាស្ត្រ​ស​ល្យ​សាស្ត្រ​លើក​ទី​២០ ​និង​ថែទាំ​វេជ្ជសាស្ត្រ​លើក​ទី​៧(Update)