លួច​បង្កប់​កាំភ្លើង​៣០​ដើម​ នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត ​ត្រូវ​គយ​​បង្ក្រាប​បាន​ជា​លើក​ទី​២

លួច​បង្កប់​កាំភ្លើង​៣០​ដើម​ នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត ​ត្រូវ​គយ​​បង្ក្រាប​បាន​ជា​លើក​ទី​២

បន្ទាយមានជ័យ ​៖​​ កាំភ្លើង​ជា​ច្រើន​ប្រភេទ​ចំនួន​៣០​ដើម ​លួច​បង្កប់​តាម​រថយន្ត​ដឹក​ទំនិញ​ម៉ាក​Fuso នាំចូល​ពី​ប្រទេស​ថៃ​ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ ត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ការ​​បង្ក្រាប​ជា​លើក​ទី​២​ កាលពី​រាត្រី​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៦​ ឈាន​ចូល​ថ្ងៃ​ទី​៦ ខែ​មេសា។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៦ ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​ ម៉ាក​Fuso ពាក់​ស្លាក​លេខ​តាកែវ 3A-1599​ត្រូវ​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​លួច​នាំចូល​កាំភ្លើង ប្រើ​ហ្គាស៍​ចំនួន​៣០​ដើម ក្នុង​នោះ​មាន កាំភ្លើង​ខ្លី​ម៉ាក រ៉ូឡូ​ចំនួន​១៣​ដើម កាំភ្លើងខ្លី​ម៉ាក​ផ្សេងទៀត​មាន​១៧​ដើម បំពង់​ហ្គាស៍​២០​ប្រអប់​ស្មើ​១០០០​បំពង់ គ្រាប់​ប្រភេទ​៤.៥​មិល្លីម៉ែត្រ​ចំនួន​១០​ប្រអប់​ស្មើ​នឹង​២៥០០០​គ្រាប់ បង់​គ្រាប់​បម្រុង សម្រាប់​កាំភ្លើង រ៉ូឡូ​មាន​៣៧​បង់ ឡត​គ្រាប់កាំភ្លើង​រ៉ូឡូ​មាន​៣៣៦​គ្រាប់។ នេះ​ជា​លើក​ទី​២​ ក្នុង​អំឡុង​ពេល​ប្រមាណ​តែ​១១​ថ្ងៃ​សោះ ដែល​ឈ្មួញ​ខិលខូច​មិន​ខ្លាចរអា​ច្បាប់​​ប៉ុនប៉ង​នាំ​ទំនិញ​ហាមឃាត់​ដាច់ខាត ចូល​ក្នុង​ទឹកដី​កម្ពុជា។

ការ​បង្ក្រាប​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​របស់​គយ​ក្នុង​ការ​ទប់ស្កាត់​ការ​គេចវេះ​ពន្ធអាករ ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ថវិកា​ជាតិ​ ក៏​ដូចជា​ទប់ស្កាត់​ការប៉ុនប៉ង​នាំ​ទំនិញ​ខុស​ច្បាប់ ​និង​ហាមឃាត់​ដាច់ខាត​​ទំនិញ​នានា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​​​​របស់​ពលរដ្ឋ​ និង​សង្គមជាតិ​ទាំងមូល។

បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​កំពុង​ប្រមូល​​ភស្តុតាង ​និង​កសាង​សំណុំ​ឯកសារ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​នាំ​ខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​ពាក់ព័ន្ធ​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់៕