របាំ​ត្រុដិ​សមាគម​ក្មេង​កំព្រា​តា​ហ្វុ​យ​ស្សូ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ពី​ស្ថាប័នរដ្ឋ​

របាំ​ត្រុដិ​សមាគម​ក្មេង​កំព្រា​តា​ហ្វុ​យ​ស្សូ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ពី​ស្ថាប័នរដ្ឋ​



ភ្នំពេញ ៖ របាំ​ត្រុដិ​លោកតា​ហ្វុ​យ​ស្សូ ​បាន​ចេញ​សម្ដែង​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នៅ​តាម​ស្ថាប័នរដ្ឋ តាម​ក្រ​សួ​ង​នានា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដោយ​ឆ្នាំ​២០១៦​នេះ របាំ​ត្រុដិ​សមាគម​ក្មេង​កំព្រា​មាន​គម្រោង​ដល់​ទៅ​២៣​កន្លែង​មានការ​កើតឡើង​ជាង​ឆ្នាំទៅ ដែល​ធ្លាប់តែ​ចេញ​សំដែង​បានតែ​២១​កន្លែង។
​ ​
លោកតា​ ហ្វុ​យ ​ស្សូ ​នាយក​ប្រតិបត្តិ​សមាគម​ក្មេង​កំព្រា​បាន​ឲ្យ​ដឹង​ថា អាស្រ័យ​ដោយសារ​មាន​ការ​គាំទ្រ​ច្រើន​ដូច្នេះហើយ​ទើប​របាំ​ត្រុដិ​របស់​សមាគម​ក្មេង​កំព្រា​ក្នុង​ឆ្នាំ​២០១៦​នេះ​ បាន​រៀបចំ​បំបែក​ទៅ​ជា​២​ក្រុម​ ដោយ​មួយ​ក្រុមៗ​មាន​សមាជិក​សម្ដែង​២៤​នាក់។ ការ​បង្កើត​ឡើង​នូវ​របាំ​ត្រុដិ​នេះ គឺ​សំដៅ​ស្វែងរក​ថវិកា​ឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​ដោយ​ចេញ​សម្តែង​ទៅតាម​ស្ថាប័នរដ្ឋ​ក្រសួង និង​ក្រុម​ហ៊ុន​នានា ។ លោកតា​អ្នកកំប្លែង​ជើងចាស់​រូប​នេះ​បន្ត​ថា សមាគម​ក្មេង​កំព្រា​កកើត​ឡើង​១៧​ឆ្នាំ​មក​ហើយ មក​ដ​ល់​បច្ចុប្បន្ន​នេះ​នៅ​មាន​ក្មេង​កំព្រា​១៩​នាក់ និង​រស់នៅ​ក្រៅ​សហគមន៍​៩​នាក់​ទៀត។ ក្នុង​មួយ​ខែៗ​ត្រូវ​ចំណាយ​បន្ទុក​ផ្គត់ផ្គង់​១២០០​ដុល្លារ មាន​អាសយដ្ឋាន​ក្នុងភូមិ​២០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ រយៈ​១៧​ឆ្នាំ​មកនេះ ​ក្មេង​កំព្រា​ពេញវ័យ​បាន​ចាក​ចេញពី​សមាគម ប្រហែល​២០​នាក់​ក្នុង​មួយឆ្នាំៗ។ ដោយឡែក​ចំពោះ​ថវិកា​ចំណូល​បាន​ពី​របាំ​ត្រុដិ​ចេញទៅ​សម្ដែង ទៅតាម​ស្ថា​ប័​នរដ្ឋ​មួយ​កន្លែង​ៗ​មិន​តិច​ពី​១​លាន​រៀល​នោះ​ឡើយ។ ដោយ​ឆ្នាំនេះ​មាន​កំណើន​ខ្ពស់ ចាប់ពី​២០​ទៅ​២៣​កន្លែង។

លោកតា​បន្ត​ថា ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​សមាគម​បាន​ឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​ម្នាក់ៗ​ចាប់ពី​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​ ដោយ​ផ្តល់​ឱកាស​ឲ្យ​ក្មេង​បាន​ទៅលេង​សាច់ញាតិ ឯ​ស្រុកកំណើត។ ក្នុង​នោះ​ផង​ដែរ​លោកតា​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជួយ​គាំទ្រ​របាំ​ត្រុដិ​ខ្មែរ​យើង​ ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​ ព្រោះ​ជា​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​ហើយ​ ដែល​ខ្មែរ​យើង​តែង​មាន​ជំនឿ​ថា របាំ​ត្រុដិ​មក​សម្ដែង​មុខ​ផ្ទះ​គឺជា​ការ​ដេញ​ឧបទ្រព​ចង្រៃ​ទាំងអស់​ក្នុង​ឆ្នាំ​ចាស់​ឈាន​ចូល​ឆ្នាំ​ថ្មី ​ទទួល​បាន​នូវ​សិរី​សួស្តី ត្រជាក់ត្រជុំ​ក្នុង​គ្រួសារ៕

របាំ​ត្រុដិ​សមាគម​ក្មេង​កំព្រា​តា​ហ្វុ​យ​ស្សូ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ពី​ស្ថាប័នរដ្ឋ​