ប្រកាស​តែងតាំង និង​ផ្លាស់ប្ដូរ​មុខងារ​ដល់​នាយ នាយ​រង កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចំនួន​៧៣​នាក់​

ប្រកាស​តែងតាំង និង​ផ្លាស់ប្ដូរ​មុខងារ​ដល់​នាយ នាយ​រង កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចំនួន​៧៣​នាក់​

ព្រះសីហនុ ៖ នាយ នាយរង អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចំនួន​៧៣​នាក់​ ត្រូវ​បាន​តែងតាំង ផ្លាស់ប្ដូរ​មុខងារ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍​ឯក ប្រាក់ សិទ្ធិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តំណាង ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក សំ សំអាត អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​

មាន​មតិ​នៅ​ក្នុង​ឱកាស​នោះ​ដែល​លោក សំ សំ អាត អភិបាលរង​ខេត្ត​ព្រះសីហនុ​ក្នុងនាម​គណ​អភិបាលខេត្ត​បាន​កោតសរសើរ​អំពី​ការរីក​ចំ​រឿន​នៅក្នុង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ក៌​ដូចជា​បំពេញ​តួរ​នាទី​ក្នុងការ​រួមចំនែក​យ៉ាង​ធំធេង​ក្នុងការ​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដែល​បានធ្វើ​ដំណើរ​មកលេង​កំសាន្ត​ក៌​ដូចជា​បំពេញការងារ​ក្នុង​ខេត្ត​យើង​នេះ​។​លោក អភិបាលរង បាន​មាន​ប្រសា​ស​ន៌​ក្រើនរំលឹក​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដែល​ថ្នាក់ដឹកនាំ​ផ្តល់​សេចក្តីទុកចិត្ត​និង​សម្រេច​តែងតាំង ផ្លាស់ប្តូរ​មុខតំណែង​នៅពេលនេះ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការចូលរួម​បម្រើ​សង្គម​និង​ការពារ​ប្រជាពលរដ្ឋ​ក៌​ដូចជា​ការពារ​ក្រុម​ភ្ញៀវទេសចរ​ណ៌​ជាតិ​និង​អន្តរជាតិ​ផងដែរ​។​

លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សិទ្ធិ មេ​បញ្ចា​កា​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​កងកម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភា​រះ​កិច្ច​លើ​កិច្ចការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ការងារ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បាន​ទាន់ពេលវេលា ដើម្បី​លើកទឹកចិត្ត​ដល់​នាយ នាយរង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឯកភាព​តាម​ការស្នើសុំ​របស់​អង្គភាព​បញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ក្នុងការ ប្រកាស​តែងតាំង ផ្លាស់ប្តូរ​មុខងារ ជូន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចំនួន ៧៣​នាក់ នាពេលនេះ ។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សិទ្ធិ បានធ្វើការ​រម្លឹក​និង​ជំរុញ​ដល់​កម្លាំង​អាវុធហត្ថ​ខេត្ត​ទាំងអស់​ត្រូវខិតខំ​បន្តទៀត​លើ​ការ ពង្រឹង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ដើម្បី​រក្សាបាន​នូវ​សុវត្ថិភាព​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​លើ​ការទប់ស្កាត់​បទល្មើស ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា​។​ហើយ​នៅ​ចំពោះមុខ​នេះ​ត្រូវ​បង្កើន​ការថែរក្សា​សុវត្ថិភាព​សន្តិសុខ​នៅ​គ្រប់​មូល​ដ្នា​ន​ជូន​ដល់​ប្រជាពលរដ្ឋ ក៍​ដូចជា​ភ្ញៀវទេសចរ​ជាតិ នុង​អន្តរជាតិ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នាពេលខាងមុខ​នេះ​។​ឆ្លៀត​ក្នុងឱកាស​នេះដែរ​លោក ឧ​ត្ត​ម​សេនី​យ៌ ក៌​បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​គ្រប់រូប​ត្រូវគោរព​វិន័យ​ភារកិច្ច​និង​វិជ្ជាជីវ​: ត្រូវ​សហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ​ជូន​ប្រជាពលរដ្ឋ​៕ប្រកាស​តែងតាំង និង​ផ្លាស់ប្ដូរ​មុខងារ​ដល់​នាយ នាយ​រង កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចំនួន​៧៣​នាក់​