អាវុធហត្ថ​រាជធានី​បញ្ជូន​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​២០​នាក់ ទៅ​តុលាការ

អាវុធហត្ថ​រាជធានី​បញ្ជូន​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​២០​នាក់ ទៅ​តុលាការ



ភ្នំពេញ ៖ ក្រោយពី​បាន​ធ្វើការ​ស្រាវជ្រាវ និង​តាមដាន​អស់ រយៈពេល​ជា​យូរ​មក​រហូតដល់​សប្ដាហ៍​ទី​មួយ​ខែមេសា ឆ្នាំ​២០១៦ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​២០​នាក់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​គ្រឿងញៀន​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​នៅ​រសៀល​ថ្ងៃទី​៧ ខែមេសា។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​សំបុក​ខាងលើ​នោះ​គឺជា​ដំបូង​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់​អប្សរា​សែន​សុខ ផ្លូវ​បេតុង ភូមិ​ស្នែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ប្រភព​បន្ត​ថា បន្ទាប់ពី​ក្ដាប់​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​រួចមក​នៅ​ថ្ងៃ​ដដែល​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បន្ត​តាម​ចាប់​បក្ខពួក​ជនសង្ស័យ​បាន​១៩​នាក់ បន្ថែម​ទៀត​នៅ​ក្នុង​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ដកហូត​វត្ថុ​តាង​ថ្នាំញៀន​ជាក់​ស្តែង​បាន​ចំនួន​០៦​កញ្ចប់ ជញ្ជីង​ថ្លឹង​០២ និង​ដប​ជក់​ថ្នាំ​មួយចំនួនទៀត​ផង​ដែរ។

ជនសង្ស័យ​ទាំង​២០​នាក់​ខាងលើ​ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។ ដោយឡែក​បក្ខពួក​នៅ​សេសសល់​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕

អាវុធហត្ថ​រាជធានី​បញ្ជូន​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​២០​នាក់ ទៅ​តុលាការ