ក្រសួង​សង្គមកិច្ច ជំរុញ​ឲ្យ​បើក​ប្រាក់បៀវត្សរ៍​របស់​និវត្តជន ឲ្យ​បាន​ឆាប់រហ័ស​កាន់តែ​ល្អ

ក្រសួង​សង្គមកិច្ច ជំរុញ​ឲ្យ​បើក​ប្រាក់បៀវត្សរ៍​របស់​និវត្តជន ឲ្យ​បាន​ឆាប់រហ័ស​កាន់តែ​ល្អ



ភ្នំពេញ ៖ លោក វង សូត ចាត់​ទុក​បញ្ហា​បើក​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ជា​រឿង​សំខាន់ ជាពិសេស​ប្រាក់បៀវត្សរ៍​របស់​និវត្តជន ត្រូវ​ចូលរួម​យកចិត្ត​ទុក​ផ្តល់​ជូន​ឲ្យ​បាន​ឆាប់រហ័ស និង​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក វង សូត រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ ដើម្បី​បំពេញការងារ​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​មន្ត្រីរាជការ ស៊ីវិល​រាជធានី​-​ខេត្ត​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦​នេះ​។ លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ការ​ប្រគល់​ភារកិច្ច​នេះ គឺ​ដើម្បី​បង្កើន​កិច្ចសហការ​រវាង​បេឡា​ជាតិ​សន្តិសុខ​សង្គម ជាមួយ​មន្ត្រី​ទទួលបន្ទុក​ការងារ​បេឡា ជាតិ​សន្តិសុខ​សង្គម​តាម​រាជធានី​-​ខេត្ត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​ពង្រឹង​ការគ្រប់គ្រង​និវត្តជន ឲ្យ​មាន​ប្រសិទ្ធភាព និង​ច្បាស់លាស់ សម្រួល​ដល់​ការ​ធ្វើ​បច្ចុប្បន្នភាព និង​ក្ដាប់​ព័ត៌មាន​បាន​គ្រប់​ជ្រុង ជ្រោយ ដោយ​ប្រើប្រាស់​ធនធាន និង​យន្តការ​ដែល​មាន​ស្រាប់​ឲ្យ​អស់​លទ្ធភាព​ផងដែរ។

លោក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ទៀត​ថា បញ្ហា​បើក​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ជា​រឿង​សំខាន់​ជាពិសេស​ប្រាក់បៀវត្សរ៍​របស់​និវត្តជន ដែល​ត្រូវ​ចូលរួម​យកចិត្ត​ទុក​ផ្តល់​ជូន​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ដោយ​ពី​ពេលនេះ​ទៅ ត្រូវ​រៀបចំ​យន្តការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រព័ន្ធ​ការងារ​ស៊ី​សង្វាក់​គ្នា ឲ្យ​កាន់​មាន​ភាព​ប្រសើរ បម្រើ​តាម​តម្រូវការ សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​និង​និវត្តជន​របស់​យើង។

បច្ចុប្បន្ន​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​អាណាព្យាបាល​ផ្នែក​ហិរញ្ញវត្ថុ មិនទាន់​អនុញ្ញាត​ឲ្យ បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល រៀបចំ​ការិយាល័យ និង​សាខា​នៅតាម​រាជធានី ខេត្ត​នៅឡើយ​ជាពិសេស​ប្រាក់កម្រៃ​សម្រាប់​មន្ត្រី​ទទួលបន្ទុក​ការងារ​បេឡា​ជាតិ​សន្តិសុខ​សង្គម​នេះ។

គួរ​បញ្ជាក់​ថា មន្ត្រី​មន្ទីរ​សង្គមកិច្ច​ដែល​ទទួលបន្ទុក​ការងារ​បេឡា​ជាតិ​សន្តិសុខ​សង្គម​បណ្តោះ អាសន្ន​មាន​ចំនួន​៧០​នាក់ ទន្ទឹម​នឹង​ការ​ប្រគល់​ភារកិច្ច​ការងារ​បណ្តោះអាសន្ន​នេះ បេឡា​ជាតិ​សន្តិសុខ សង្គម​បាន​ប្រគល់​សម្ភារៈ​បរិក្ខារ សម្ភារៈ​ការិយាល័យ​មួយ​ចំនួន​សម្រាប់​យក​ទៅ​បំពេញ​ការងារ ជា អាសន្ន៕

ក្រសួង​សង្គមកិច្ច ជំរុញ​ឲ្យ​បើក​ប្រាក់បៀវត្សរ៍​របស់​និវត្តជន ឲ្យ​បាន​ឆាប់រហ័ស​កាន់តែ​ល្អ ក្រសួង​សង្គមកិច្ច ជំរុញ​ឲ្យ​បើក​ប្រាក់បៀវត្សរ៍​របស់​និវត្តជន ឲ្យ​បាន​ឆាប់រហ័ស​កាន់តែ​ល្អ