សមាជិក​ក្នុង​ក្រុម 2NE1 យល់​ដូចម្តេច ចំពោះ​ការចាកចេញ​របស់ Minzy ?

6 Videos


​យោងតាម​ប្រភពព័ត៌មាន​ចុងក្រោយ​គេ​របស់​កូរ៉េ យើង​បានដឹងថា Minzy ពិតជា​បាន​ចាក​ចេញពី​ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី 2NE1 ពិតប្រាកដ​មែន ដែល​ពេលនេះ​ក្រុម​នេះ​មាន​សមាជិក​តែ​បីនាក់​ប៉ុណ្ណោះ ។​ ​កាលពី​ថ្ងៃទី ៥ ខែមេសា ផលិតកម្ម YG បានចេញ​ប្រកាស​ជា​ផ្លូវការ​ថា Minzy ដើរ​ចែកផ្លូវ​ពី​ក្រុម 2NE1 ក៏ដូចជា​ពី​ផលិតកម្ម​ផងដែរ ។ ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​មហាជន ក៏ដូចជា​មិត្ត​អ្នកគាំទ្រ​របស់​ក្រុម​នេះ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ សូម្បីតែ​សមាជិក​ក្នុង​ក្រុម ៣ រូប​ផ្សេងទៀត នាង CL, នាង Park Bom និង នាង Dara ក៏​មិន​នឹកស្មាន​ដល់​ដូចគ្នា ។

សមាជិក​ក្នុង​ក្រុម 2NE1 យល់​ដូចម្តេច ចំពោះ​ការចាកចេញ​របស់ Minzy ?

សមាជិក​ក្នុង​ក្រុម 2NE1 យល់​ដូចម្តេច ចំពោះ​ការចាកចេញ​របស់ Minzy ?

ផលិតកម្ម YG បាន​ប្រាប់​ឲ្យ​ដឹងថា Minzy មិនបាន​រៀបរាប់​ពី​បញ្ហា​អ្វី​ឲ្យ​ច្បាស់លាស់​ពី​ការចាកចេញ​នេះ​ទេ ហើយ​ចំពោះ​ព័ត៌មាន​ដែល​មិន​នឹកស្មាន​ដល់​នេះ ក៏​ធ្វើ​ឲ្យ​សមាជិក​រួម​ក្រុម​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ដែរ ។​ ​ពិតណាស់ ក្រុម​ចម្រៀង​កូរ៉េ​នេះ បានធ្វើ​ដំណើរ​លើផ្លូវ​តែមួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ទោះបីជា​ធ្លាប់​ជួប​ឧបសគ្គ​ជាច្រើន​ក៏ដោយ ក៏​ពួកគេ​ព្យាយាម​នៅ​ជាមួយគ្នា តែ​យ៉ាងណាក្តី ពេលនេះ​ក្រុម​នៅសល់​គ្នា​តែ​បីនាក់​ប៉ុណ្ណោះ ហើយ​មិនទាន់​ដឹងថា អ្វីៗ​នឹង​ប្រែប្រួល​យ៉ាងណា​នោះទេ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អ​ល​ខេ​ផ​ប​)

សមាជិក​ក្នុង​ក្រុម 2NE1 យល់​ដូចម្តេច ចំពោះ​ការចាកចេញ​របស់ Minzy ?សមាជិក​ក្នុង​ក្រុម 2NE1 យល់​ដូចម្តេច ចំពោះ​ការចាកចេញ​របស់ Minzy ?សមាជិក​ក្នុង​ក្រុម 2NE1 យល់​ដូចម្តេច ចំពោះ​ការចាកចេញ​របស់ Minzy ?