ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)

6 Videos


ល្បី​ពេញ​ប្រទេស​ថៃ​ទាក់ទិន​នឹង​ភាព​អង់អាច​ក្លាហាន​របស់​ម្តាយ​តារា​ឯក​ប្រុស​លោក ហ្គេ​ត វ៉ា​រី​ន​ធុន (Grate Warintorn) ដែលជា​តួឯក​ប្រុស​ក្នុង​រឿង «​សុំ​ធ្វើ​កូនក្រមុំ​បង​» (Kor Pen Jaosao Suk Krung Hai Cheun Jai) ដែល​សម្តែង​ជា​គូ​ជាមួយ​អ្នកនាង មែ​ត ភី​រ៉ានី (Matt Peeranee)​។​

ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)

ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)

ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)

 

​អ្នកស្រី ឆឺ​ន​ធិ​តា ប៉ាន​កាន មិន​ត្រឹមតែ​ជា​ម្តាយ​តារា​ប្រុស​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អ្នកស្រី​ក៏​ជា​ម្ចាស់​ហាង​មាស​ដែលមាន​យី​ហៅថា «​វ័ង​ងើ​ន​ថៃ​» ដែល​ត្រូវ​ចោរ​ចូល​ប្លន់​។ អ្នកនាង ឆឺ​ន​ធិ​តា បាន​រៀបរាប់​ហេតុការណ៍​ក្នុងពេលនោះ​ថា ប្រហែលជា​ម៉ោង ១០ ព្រឹក ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៦ កូនស្រី​របស់​អ្នកស្រី​នៅ​មើល​ហាង ស្រាប់​តែមាន​បុរស​មាឌធំ​ល្មម​ពាក់អាវ​ដៃខ្លី ខោជើងវែង ចូលមក​សួរនាំ​ចង់​ទិញ​ខ្សែ​កមាស ដូចនេះ​ក៏​នាំទៅ​មើល​ម៉ូដ​ខ្សែក​ជាច្រើន​បែប​។​

ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)

​ពេល​កំពុង​ពិនិត្យមើល​ម៉ូដ​ខ្សែក ចោរ​រូបនេះ​ធ្វើឱ្យ​ខ្សែក​ធ្លាក់​ទៅ​ដី​រួច​ក៏​ឱន​ចុះ​ដើម្បី​រើស​មកវិញ តែ​ពេល​ពិនិត្យ​ភ្លាម​ក៏​ចាប់អារម្មណ៍​ថា ខ្សែក​ដែល​ចោរ​ដាក់ចូល​វិញ​គឺជា​ខ្សែក​ក្លែងក្លាយ ដូចនេះ​ក៏​និយាយ​លួង​ល​លោម​ឱ្យ​ចោរ​រូបនោះ​ប្រគល់​ខ្សែក​មែនទែន​ត្រឡប់មកវិញ ប៉ុន្តែ​ចោរ​នោះ​មិន​ព្រម ក៏​ទាមទារ​ពិនិត្យ​ខ្លួន​ទើប​រកឃើញ​ខ្សែ​កមាស​ក្នុង​ស្បែកជើង​របស់​ចោរ ដូចនេះ​ក៏​ចាប់ខ្លួន​ចោរ​រូបនោះ​ប្រគល់ឱ្យ​ប៉ូលិស​ចាត់ការ​បន្ត​៕ ខេ​រី​
(​ប្រភព​៖ សា​នុ​ក​)

ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)ម្តាយ​លោក ហ្គេ​ត វ៉ា​រី​ន​ធុន អង់អាច​ចាប់ចោរ​​​តែ​ម្នាក់​ឯង​ (​មាន​វីដេអូ​)

สตรอง! แม่พระเอกหนุ่ม ‘เกรท วรินทร’ โชว์จับโจรฉกทองร้านตัวเองcr.คับข่าวครบประเด็น MCOT

Posted by CiNNtv3 (FanPage) on Wednesday, April 6, 2016