ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ តារា​សម្ដែង​ពហុ​ជំនាញ និង​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​គួរ​ឲ្យ​ខ្នាញ់ ខាត់ សុ​ឃីម បានបង្ហាញ ពី​ក្ដី​ស្រ​ម៉ៃ​មួយ​របស់​នាង តែ​នាង​ហាក់​រុញ​រា​ម្ដងម្កាល​ចំពោះ​ក្ដី​ស្រ​ម៉ៃ​នោះ ដែលធ្វើ​ឲ្យ​រូបនាង​ផ្ទាល់ មាន​អារម្មណ៍​ថា ខ្លួន​ផ្ទាល់​ប្រៀបដូចជា​អ្នក​ដែល​គិត​ច្រើន ហើយ​គិត​ច្រើន​ដូចជា​ចៅ​ចាក់ស្មុគ អ៊ីចឹង​ដែរ ។​

ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​

ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​

​បើតាម​ការ​បង្ហោះ​ជា​សាធារណៈ ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ ខាត់ សុ​ឃីម នាង​បាន​សរសេរ យ៉ាង​ហូរហែ​ថា «​គិត ចេះតែ​គិត​ឲ្យ​ធូរ​ទៅ ហើយ​គិត​ទៀតថា ទៅ​នៅទីណា​ក៏​អត់​សំខាន់​ដែរ សំខាន់គឺ​អត់លុយ​នឹង​ហ្មង តែ​ចិត្ត​ចង់ទៅ​នៅ​ភ្នំ​បា​សិទ្ធ ព្រោះ​បាន​ជិត​ពុក​ម៉ែ ឈឺក្បាល តើ​មាន​អ្នកណា​ជាចៅ​ចាក់ស្មុគ​ដូច​ខ្ញុំ​» ។ ភា្ជ​ប់​ជាមួយនឹង​ពាក្យពេចន៍​ជា​សារ​វែង​អន្លាយ​នេះ ខាត់ សុ​ឃីម បាន​ភ្ជាប់ មក​ជាមួយនឹង​រូប​ផ្ទះ​ដ៏​ស្កឹមស្កៃ​មួយ​ខ្នងជាមួយនឹង​ការរស់នៅ​ដ៏​សុខសាន្ដ​ថែមទៀត ។

ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​

​តាម​អ្វីដែល​បានការ​សរសេរ​នេះ គឺ ខាត់ សុ​ឃីម ចង់​បង្ហាញថា​ខ្លួន​ចង់បាន​ផ្ទះ​ដ៏​ល្អ​មួយ​ខ្នង ប៉ុន្តែ នាង​ហាក់​មិនទាន់​ដាច់ស្រេច​ថា​តើ​គួរតែ​មានផ្ទះ​នៅទីណា​ឲ្យ​ច្បាស់ការ តែ​តារា​ស្រី​រូបនេះ​ក៏បានបញ្ជាក់ដែរថា ក្នុង​ចិត្ត​ចង់បាន​ផ្ទះ​នៅ​ភ្នំ​បា​សិទ្ធ ក៏​ព្រោះតែ​នៅ​ទីនោះបាន​នៅ​ជិត​ពុក​ម៉ែ​របស់​នាងតែម្ដង ហើយ​ក្នុង​រូបភាព​នោះ ខាត់ សុ​ឃីម បានបញ្ជាក់​ទៀតថា លុយ​ដែល​នាង​សន្សំ​បាន​នោះ មាន​ចំនួន ២០០០ (​ទំនងជា ២០០០ ដុល្លារ​) ហើយ តែ​តម្លៃពិត​នៃ​ផ្ទះ​នេះ មិន​ត្រូវបាន​បញ្ជាក់ថា ស្ថិតនៅ​ក្នុងតម្លៃ​ប៉ុន្មាន​ឡើយ ។​

ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​

​ទោះជា​យ៉ាងនេះ​ក្ដី ក្រោយ​ការ​បង្ហោះ​របស់​តារា​ស្រី​ពហុ​ជំនាញ ខាត់ សុ​ឃីម រួម​មក មាន​អ្នក ស្រឡាញ់​ចូលចិត្ត​រូបនាង​ជាច្រើន បានធ្វើការ​ជូនពរ​នា​ង ពិសេស​សូម​ឲ្យ​បំណង​របស់​នាង​បាន ជោគជ័យ​ឆាប់ៗ ក៏​ព្រោះតែ​ទីផ្សារការងារ​របស់ ខាត់ សុ​ឃីម មិនឃើញ​មាន​ពេលណា​ស្រក​ចុះ ឡើយ ៕ ខេមរា​

ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​ខាត់ សុ​ឃីម ជួប​រឿង​កង្វល់​