ស្ងាត់ៗ សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​រឿង​ជីវិត​លើ​វិថី​សិល្បៈ ផ្អើល​ពេញ​ពិភព​ព័ត៌មាន

6 Videos


​ថ្លែង​ទៅកាន់​ប្រិយមិត្ត​ទស្សនិកជន​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ស្រី​តូច សុវត្ថិ​ឌី ធា​រី​កា បានប្រកាស​ឱ្យដឹងថា នាង​នឹង​រៀបរាប់​ពី​ជីវិត​តស៊ូ​មុន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ ប្រាប់​ទៅដល់​បងប្អូន​ទាំងអស់គ្នា​ឱ្យបាន​ដឹង ។​

​ស្រី​តូច សុវត្ថិ​ឌី ធា​រី​កា បញ្ជាក់ទៀតថា ហេតុតែ​មានចិត្ត​ស្រឡាញ់​លើ​វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង​នេះ នាង​ផ្តើម​ដាក់ពាក្យ​ប្រឡង​ដំបូង​នៅ​ឆ្នាំ ២០០៩ រហូតដល់​ឆ្នាំ ២០១៥ សរុប​ការប្រឡង​មាន​ចំនួន ៩ លើក មាន​ទាំង​ជោគជ័យ និង បរាជ័យ ហើយ​នាង​ក៏​ធ្លាប់បាន​បោះបង់​ការប្រកួត​កម្មវិធី​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី ១ មួយ​ចោល​ដែរ ទម្រាំ​តែមាន​ឈ្មោះ​បោះ​សំឡេង​ដូច​សព្វថ្ងៃនេះ ។​

ស្ងាត់ៗ សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​រឿង​ជីវិត​លើ​វិថី​សិល្បៈ ផ្អើល​ពេញ​ពិភព​ព័ត៌មាន

ស្ងាត់ៗ សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​រឿង​ជីវិត​លើ​វិថី​សិល្បៈ ផ្អើល​ពេញ​ពិភព​ព័ត៌មាន

​នេះ​ជា​ប្រវត្តិ​នៃ​ការប្រឡង​របស់​ស្រី​តូច សុវត្ថិ​ឌី ធា​រី​កា ក្នុង​កម្មវិធី​នីមួយៗ ៖

-​នៅ​ឆ្នាំ ២០០៩ ក្នុង​កម្ម​វី​ធី «The star verities» (​ដឹ​ស្តារ​វឺ​រាយ​ធី​ស​) TV3 ជាប់​លេខ ១
-​នៅ​ឆ្នាំ ២០១០ ក្នុង​វី​ធី «Kodomo» ជំនា​ន់ទី ២ ជាប់​នៅ​ជ័យលាភី​លេខ ១ ឯក​
-​បន្ទាប់មក​បានដាក់​ប្រឡង​ក្នុង​កម្ម​វី​ធី​«​ពេជ្រ​កំពង់​ច្នៃ​»
-​នៅ​ឆ្នាំ ២០១៤ ក្នុង​កម្ម​វី​ធី​«​ផ្កាយ​រះ​ក្នុង​សួន​»
-​នៅក្នុង​ឆ្នាំ ២០១៥ ក្នុង​កម្ម​វី​ធី «Carabao Concert» របស់​បាយ័ន TV ធ្លាក់​ម្តង​ហើយ ដោយហេតុថា​មិន​គ្រប់​អាយុ​ទើប​ធ្លាក់ តែ​ដាក់​ម្ដងទៀត​ជាប់​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បាន​លេខ ៥ ។ នាង​បាន​បញ្ជាក់ថា នៅ​ឆ្នាំ ២០១៥ ដដែល នាង​ដើរ​ដាក់ពាក្យ​ប្រឡង​ឡើង​វិលមុខ ពេល​ហ្នឹង​នាង​បាន​ប្រឡង​កម្ម​វី​ធី​«​សំនៀង​ចែងចាំង​» (​មាន​បេក្ខជន ២០០០០ នាក់ ជាប់​បាន​ជុំ​ទី ២៤) និង កម្មវិធី​ប្រឡង​ចម្រៀង «The voice Cambodia season 1» (​ជាប់​ដល់​វគ្គ​ចុច​កៅអី តែដោយសារ​ដាក់ពាក្យ​ទៅ គេ​ប្រាប់ថា​ជាប់​បាន​ទាំងពីរ​កម្មវិធី ទើប​តម្រូវឱ្យ​នាង​បោះបង់​កម្មវិធី​មួយ​ចោល នោះ​គឺ The voice Cambodia ។​
-​ចុងក្រោយ​គឺ​កម្ម​វី​ធី Cambodian Idol ជាប់​ដល់ Top 4 (​តែ​ទោះបី​មិន​ជាប់​គឺ​នាង​បាន​ជោគជ័យ​) ។​

ស្ងាត់ៗ សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​រឿង​ជីវិត​លើ​វិថី​សិល្បៈ ផ្អើល​ពេញ​ពិភព​ព័ត៌មាន

​ជា​ចុងក្រោយ​ស្រី​តូច សុវត្ថិ​ឌី ធា​រី​កា បាន​បន្ថែមថា ទាំងនេះ​គឺជា​ការ​ជ្រោមជ្រែង​ពី​គ្រួសារ មិត្តភក្ដិ និង សាច់ញាតិ​របស់​នាង​ជាច្រើន ហើយ​នាង​ក៏​ឆ្លៀតពេល​ថ្លែងអំណរគុណ​ផងដែរ​ដល់​អ៊ំ ប៉ា​ម៉ាក់ យាយ​តា ពូ​មី បងប្អូន ដែល​តែងតែ​លើកទឹកចិត្ត និង គាំ​ទ្រំ​នាង​រហូតមក ៕ សាកល​

ស្ងាត់ៗ សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​រឿង​ជីវិត​លើ​វិថី​សិល្បៈ ផ្អើល​ពេញ​ពិភព​ព័ត៌មានស្ងាត់ៗ សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​រឿង​ជីវិត​លើ​វិថី​សិល្បៈ ផ្អើល​ពេញ​ពិភព​ព័ត៌មានស្ងាត់ៗ សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​រឿង​ជីវិត​លើ​វិថី​សិល្បៈ ផ្អើល​ពេញ​ពិភព​ព័ត៌មានស្ងាត់ៗ សុវត្ថិ​ឌី ធា​រី​កា ទម្លាយ​រឿង​ជីវិត​លើ​វិថី​សិល្បៈ ផ្អើល​ពេញ​ពិភព​ព័ត៌មាន