នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !

6 Videos


​អតីត​តារា​សម្តែង ពូកែ​ក្រ​ម៉ិច​ក្រ​ម៉ើ​ម នី មុ​ល្លីកា ទើបតែ​សម្រាល​បានកូន​ប្រុស​ម្នាក់ កាលពី​ប៉ុន្មាន ថ្ងៃ​មុននេះ ។ បើ​មើល​តាម​រូបថត​កូនប្រុស​របស់​នាង មានមុខមាត់​ស្រស់ស្អាត និង មាន​សាច់ឈាម​ទ្រលុកទ្រលន់ គួរអោយ​ស្រលាញ់ ។​ ​បើតាម​គម្រោង នី មុ​ល្លីកា ត្រូវ​សម្រាលកូន​នៅ​ថ្ងៃទី ២៤ ខាងមុខនេះ​ទេ ។ ប៉ុន្តែ​យ៉ាងណា ពេលនេះ នាង​សម្រាល​បានកូន​ប្រុស​មួយ ដែលមាន​សុខភាព​ល្អប្រសើរ មុន​ការ​ទស្សន៍ទាយ​របស់​គ្រូពេទ្យ ។

នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !

នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !

មានការ បង្ហើប​ថា ទោះបីជា​មិនទាន់​រឹង​ដៃ​រឹង​ជើង​ក្តី តែ នី មុ​ល្លីកា មាន​សុខភាព​ល្អប្រសើរ ។ ជា​ពិ​េ​សស នាង​ទទួលបាន​ការស្រលាញ់​ថ្នាក់ថ្នម​ពី​សំណាក់​ស្វាមី ។ ការផ្តល់​កំណើត​កូនប្រុស​នេះ​គឺ​កាន់តែ​បន្ថែម​ភាពកក់ក្តៅ​ដល់​ក្រុមគ្រួសារ​ដ៏​តូច​របស់ នី មុ​ល្លីកា ថែមទៀត ។ នី មុ​ល្លីកា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ស្រី ដែលមាន​សំណាង ព្រោះ​ក្រៅពី​មាន​ស្វាមី​ស្រលាញ់​ថ្នាក់ថ្នម ។ នាង​ក៏​រស់នៅក្នុង​ជីវភាព​ល្អប្រសើរ សូម្បីតែ​ការងារ​សិល្បៈ​ក៏​នាង​ឈប់​រវីរវល់​ដែរ ។ តែ​យ៉ាងណា​ការ​មកលេង​ស្រុក​ខ្មែរ​របស់​នាង នាពេល​កន្លងមក អតីត​តារា​សម្តែង​រូបនេះ ក៏បាន​ចូលរួម​ថត រឿង​«​កុមារី​វ័យ ២៥ ឆ្នាំ​» វគ្គ​២ ក្នុង​តំណែង​ជា​តួ​ស្រី​រួមជាមួយ សារាយ ស​ក្ខ​ណា ក្រោម​ស្នាដៃ​និពន្ធ​របស់​អ្នក ស្រី ពាន់ ភួង​បុ​ប្ជា ។​

នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !

​បើតាម​គម្រោង នី មុ​ល្លីកា មានបំណង​នាំ​ស្វាមី​មកលេង​ស្រុក​ខ្មែរ​តែដោយសារ​នាង​ទើប​សម្រាល កូន​គម្រោង​នេះ​ត្រូវ​អាក់ខាន​ទៅវិញ ។ គួរបញ្ជាក់​ផងដែរ​ថា នី មុ​ល្លីកា បាន​រៀបការ​ជាមួយ​លោក គឹម ប៉ុណ្ណា កាលពី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ​អិុ​ន​ធើរ​កុងទីណង់តាល់ ក្រោម​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ក្នុង និង ក្រៅ សិល្បៈ​ជាច្រើន ។ មិនបាន​ប៉ុន្មាន​ខែ​ផង នាង​ក៏មាន​ឱកាស​បាន​ចាក​ចេញទៅ​រស់នៅ​ជួបជុំគ្នា​ជាមួយ​ស្វាមី ៕​ចេ​នី​

នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !នី មុ​ល្លីកា ទើប​សម្រាល​បានកូន​ប្រុស​ម្នាក់ !
​ ​