ផ្សែងធូប​មូសអាច​បណ្តេញ​មូស​បាន​មែន​ពិត ហើយ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ខ្លាំង​ជាង​ផ្សែង​បារី​ទៅ​ទៀត!

សត្វ​មូស ងាយស្រួលបំផុតក្នុង​ការ​កកើត បន្ត​ពូជ និង​​ដើរ​​រាត​​ត្បាត​​ដល់​​មនុស្ស ចម្លង​​នូវ​​ជំងឺ​​កាច​​សាហាវ​ផ្សេងៗ​​ដូច​​ជា​​គ្រុន​​ឈាម និង​​គ្រុន​​ចាញ់​​ជា​​ដើម។ ដើម្បី​​ការពារ​​ខ្លួន​​ពី​​សត្វ​​ចង្រៃ​​មួយ​​នេះ មនុស្ស​​ទូទៅ​​តែង​តែ​ប្រើ​ប្រាស់​ឡេ​ការពារ​ខ្លួន ប្រើ​ប្រាស់​ថ្នាំ​បាញ់​មូស អុជ​ធូប​មូស និង​តែង​តែ​ស្ថិត​នៅ​ក្នុង​មុង​ជានិច្ច​នៅ​ពេល​ដែល​ចូល​ដំណេក។

ផ្សែងធូប​មូសអាច​បណ្តេញ​មូស​បាន​មែន​ពិត ហើយ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ខ្លាំង​ជាង​ផ្សែង​បារី​ទៅ​ទៀត!

យ៉ាង​ណា​មិញ ការ​ការពារ​ខ្លួន​ពី​សត្វ​មូស​ដោយ​ប្រើ​ប្រាស់ ធូប​មូស​មិន​មែន​ជា​ប្រការ​ត្រឹម​ត្រូវ​នោះ​ទេ ព្រោះ​អី​វា​ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ទៅ​ដល់​សុខភាព ពោល​ផ្សែង​ធូប​មូស​មួយ​បន្ទះ មាន​ឥទ្ធិពល​ខ្លាំង ស្មើ​បារី​​មួយ​រយដើម។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ បានលើកឡើងដោយ​លោក Sandeep Salvi ថ្លែង​ក្នុង​សន្និសិទ្ធ​ស្តី​ពី​ការ​​បំពុល​បរិស្ថាន និង​ផល​ប៉ះ​ពាល់​របស់​វា​ចំពោះ​សុខភាព។ លោក​បាន​អោយ​ដឹង​ថា ធូប​មូស គឺ​ជា​គ្រឿង​បំពុល​ក្នុង​ផ្ទះ​ដ៏​គ្រោះ​ថ្នាក់​បំផុត​មួយ ដែល​មនុស្ស​ទូទៅ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ហើយ​គ្រាន់​តែ​ផ្សែង​​របស់​ធូប​មួយ​បន្ទះ គឺ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ស្មើ​បារី​ពី 73 ដើម​ទៅ 127 ដើម​បាត់​ទៅ​ហើយ។ តាម​រយៈ​​កិច្ច​សិក្សា​ស្រាវជ្រាវ​បាន​អោយ​ដឹង​ថា ធូប​មូស​មួយ​បន្ទះ​មាន​ផ្ទុក​ដោយ​សារធាតុ​ប៉ះ​ពាល់​ជា​ច្រើន ដែល​​អាច​បង្ក​បញ្ហា​ច្រើន​ដល់​សួត ហើយ​វា​ក៏​អាច​បង្ក​ជា​មហារីក​ផង​ដែរ។ សារធាតុ​ពុល​ទាំង​នេះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ ដើម្បី​បណ្តេញ​សត្វ​មូស ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ស្រូប​យក​ផ្សែង​នេះ​ទៅ​ក្នុង​សួត សារធាតុ​ពុល​ទាំង​នោះ​នឹង​បង្ក​ជា​បញ្ហា​ដល់​សួត​របស់​យើង​ជាក់​ជា​មិនខាន។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ទាក់ទងនឹងបញ្ហានេះ ធូបមូសត្រូវបានចាត់ចូលទៅ​ក្នុង​ក្រប​ខ័ណ្ឌ​ឱសថ​កសិកម្ម​គ្រប់​គ្រង​នៅ​ ប្រទេស​មួយ​ចំនួន ដោយ​ក្រសួង​សុខា​ភិបាល​តែង​តែ​ពិនិត្យ​ និង​តាម​ដាន​ជានិច្ច​នូវ​វត្ថុ​ធាតុ​ ដើម និង​គ្រឿង​ផ្សំ​ផលិត អោយ​​ត្រូវ​តាម​ស្តង់ដារ និង​មាន​ផល​ប៉ះ​ពាល់​តិច​តួច​បំផុត។ កុមារ​អាច​រាប់​ចូល​ជា​មនុស្ស​ដែល​ងាយ​ឆាប់​នឹង​រង​ទទួល​គ្រោះថ្នាក់​នេះ​ ជាង​គេ ព្រោះ​អី​ឳពុក​ម្តាយ តែង​តែ​ដុត​បង្ហុយ​ធូប​មូស​ចោល រៀង​រាល់​ពួក​គេ​លេង រឺ​ក៏​កំពុងគេង។

ផ្សែងធូប​មូសអាច​បណ្តេញ​មូស​បាន​មែន​ពិត ហើយ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ខ្លាំង​ជាង​ផ្សែង​បារី​ទៅ​ទៀត!

ហេតុដូច្នេះហើយ អ្នកគ្រប់គ្នាគួរតែបញ្ឈប់នូវ​ការ​ប្រើ​ប្រាស់​ធូប​មូស​ចាប់​ពី​ពេល​នេះ​ ភ្លាម​ទៅ ព្រោះ​អី​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​សួត​មនុស្ស។ យើង​គួរ​តែ​ប្រើ​ប្រាស់​វិធី​ការពារ​ខ្លួន​ដោយ​ប្រើ​ប្រាស់​ឡេ​លាប​ការពារ​ ស្បែក ថ្នាំ​បាញ់​សម្លាប់ រឺ​ស្ថិត​នៅ​ក្នុង​មុង​ជា​ដើមវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ផ្សែងធូប​មូសអាច​បណ្តេញ​មូស​បាន​មែន​ពិត ហើយ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ខ្លាំង​ជាង​ផ្សែង​បារី​ទៅ​ទៀត!

  • ដោយ: Hong
  • 1:37 PM, 07 April
  • ប្រភព: NDTV
  • Tag: សុខភាព