អ្នក​អភិរក្ស​រកឃើញ​សត្វ​ឥន្ទ្រី​យ៍​មួយ​ប្រភេទ​រស់​អចិន្ត្រៃយ៍​នៅ​កម្ពុជា​

6 Videos


​ដែន​ជំរក នៅ​ព្រៃ​អភិរក្ស​សៀម​ប៉ាង សត្វ​ឥន្ទ្រី​យ៍​មួយ​ប្រភេទ ដែល​ជិត​ផុត​ពូជ​ទៅហើយនោះ ត្រូវបាន​អ្នក​អភិរក្ស​សង្ស័យថា អាចជា​សត្វ​បក្សី​ដែល​មិនមែន​អន្តោប្រវេសន៍​មកពី​ក្រៅ​ទេ គឺ​វា​មាន​ដែន​ជំរក​នៅ​កម្ពុជា​តែម្តង ។​ ​លោក ប៊ូ វរ​សក្ស ប្រធាន​កម្មវិធី​អង្គការ​ជីវ​តិ​ត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​មក​បញ្ជាក់ថា សត្វ​ឥន្ទ្រី​យ៍​ប្រភេទ​នេះ ត្រូវបាន​គេ​ដឹងថា​ឈ្មោះ Indian Spotted Eagle ដែលមាន​ឈ្មោះ​ជា​ភាសារ​ខ្មែរ​ថា​ឥន្ទ្រី​យ៍​ព្រៃ ។

អ្នក​អភិរក្ស​រកឃើញ​សត្វ​ឥន្ទ្រី​យ៍​មួយ​ប្រភេទ​រស់​អចិន្ត្រៃយ៍​នៅ​កម្ពុជា​

អ្នក​អភិរក្ស​រកឃើញ​សត្វ​ឥន្ទ្រី​យ៍​មួយ​ប្រភេទ​រស់​អចិន្ត្រៃយ៍​នៅ​កម្ពុជា​

សត្វ​ឥន្ទ្រី​យ៍​ព្រៃ​នេះ​គឺជា​ប្រភេទ​សត្វ​ឥន្ទ្រី​យ៍​ដែល កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​ជិត​ផុត​ពូជ តែ​វា​បង្ហាញ​វត្ត​មាននៅ​កម្ពុជា នៅ​ភាគ​ខាងលិច តំបន់​ព្រៃ​អភិរក្ស​សៀម​ប៉ាង ។ លោក​បន្តថា​“​តាម​ការសង្កេត​ពី​​វត្តមាន​របស់​វា យើង​សង្កេតឃើញថា មាន​វត្តមាន​ជាប្រចាំ​នៅ​ភាគ​ខាងលិច​សៀម​ប៉ាង ”​។ ​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​របស់​រដ្ឋបាល​ព្រៃឈើ និង អង្គការ​សត្វ​ស្លាប អន្តរជាតិ បាន​ឲ្យ​ដឹងថា វា​បានបង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។

អ្នក​អភិរក្ស​រកឃើញ​សត្វ​ឥន្ទ្រី​យ៍​មួយ​ប្រភេទ​រស់​អចិន្ត្រៃយ៍​នៅ​កម្ពុជា​

សត្វ​ឥន្ទ្រី​យ៍​ប្រភេទ​នេះ ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​តំបន់​ភាគ​ខាងលិច​សៀម​ប៉ាង​នេះ ជា​ញឹកញាប់​នៅ​អំឡុង​រដូវរំហើយ​ឬ​រដូវរងារ​នៅ​កម្ពុជា ។ ប្រភព​ដដែល​បាន​អះអាងថា រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ធ្វើការ​សន្និដ្ឋាន អំពី​ដែន​ជំរក​របស់​វា​នៅឡើយ​ទេ ក្រៅពី​តាមដាន​វត្តមាន​របស់​វា​នោះ ។ ទីតាំង​ដែល​គេ​តែងតែ​ប្រទះឃើញ​វត្តមាន​របស់​វា​គឺ​ច្រើន នៅក្នុង​តំបន់ដីសើម ដោយសារ​ដែន ភាគ​ខាងលិច​សៀម​ប៉ាង នេះ គឺ​សំបូរ​ដី​សើម ។ សត្វ​នេះ​ត្រូវបាន​គេ​កត់សំគាល់ឃើញ​វត្តមាន​របស់​វា​តាំងពី​ឆ្នាំ​២០០១ មកម្ល៉េះ រហូត មកដល់​ពេលបច្ចុប្បន្ន ។

អ្នក​អភិរក្ស​រកឃើញ​សត្វ​ឥន្ទ្រី​យ៍​មួយ​ប្រភេទ​រស់​អចិន្ត្រៃយ៍​នៅ​កម្ពុជា​

​នៅក្នុង​តំបន់​ឥណ្ឌូចិន សព្វថ្ងៃនេះ គេ​បាន​អះអាងថា គេ​កម្រ​ឃើញ​វត្តមាន​សត្វ ឥន្ទ្រី​យ៍​ប្រភេទ​នេះ បង្ហាញខ្លួន​ណាស់ ប៉ុន្តែ​វា​តែងតែ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា ដែល​នេះ​គឺជា​កំណត់ត្រា​មួយទៀត​នៃ​សត្វ​កម្រ​នៅ​តំបន់​អភិរក្ស សៀម​ប៉ាង ។​ ​ឥន្ទ្រី​យ៍​ព្រៃ​នេះ​គឺជា​ឥន្ទ្រី​យ៍​មួយ​ប្រភេទ​នៅក្នុង​ចំណោម​សត្វ​បក្សី​ដែល​ខ្មែរ​ឲ្យ​ឈ្មោះថា ឥន្ទ្រី​យ៍​ចំនួន​៤ ប្រភេទ ឫ ៣៩ ប្រភេទ នៅក្នុង​ចំណោម​បក្សី ដែល​ស្ថិតនៅក្នុង​អំបូរ​បក្សី ឥន្ទ្រី​យ៍​នេះ ។ សត្វ​ឥន្ទ្រី​យ៍​ទាំង​បួន​ប្រភេទ​នេះ​គឺមាន​ឈ្មោះថា ឥន្ទ្រី​យ៍​ព្រៃ​, ឥន្ទ្រី​យ៍​ខ្មៅ​, ឥន្ទ្រី​យ៍​វាល និង​, ឥន្ទ្រី​យ៍​តូច ដោយឡែក​នៅក្នុង​ចំណោម​បក្សី​ដែល​ស្ថិតនៅក្នុង​អំបូរ​ឥន្ទ្រី​យ៍​គឺ មាន​តាំងពី ប្រ​ម៉​ង់ ស្ទាំង អក ទីទុយ ក្លែង ត្មាត ជាដើម ៕ សុថា​ត់​