ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប ក្រុមចោរប្លន់​បាញ់សម្លាប់ នៅ​ស្រុក​ស្នួល​

6 Videos


​ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ក្រុមចោរប្លន់ ប្រដាប់អាវុធ​បាញ់សម្លាប់​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ប្លន់​យកលុយ​មួយចំនួន​នោះ បានបញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ជា​លទ្ធផល កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ជា​អ្នកធ្វើ​សកម្មភាព​ផ្ទាល់ និង កម្លាំង​អាវុធហត្ថ​ចាប់ខ្លួនបាន​ម្នាក់ ។​ ​សកម្មភាព​ប្រតិបត្តិ​ការណ៍ តាម​ចាប់​ក្រុមចោរប្លន់​ខាងលើនេះ កម្លាំង​នគរបាល​ ខេត្ត​ក្រចេះ បាន​ទៅ​ចាប់ខ្លួន​ពួកគេ​ទាំង ២ នាក់ ដល់​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ជាទី​កន្លែង ដែល​ពួកគេ​រស់នៅ​និង​កម្លាំង​អាវុធហត្ថ បាន​ចាប់ខ្លួន​ជនសង្ស័យ ម្នាក់​នៅ​ស្រុក​ស្នួល ។​

ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប ក្រុមចោរប្លន់​បាញ់សម្លាប់ នៅ​ស្រុក​ស្នួល​

ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប ក្រុមចោរប្លន់​បាញ់សម្លាប់ នៅ​ស្រុក​ស្នួល​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ នេះ​ថា កម្លាំង​នគរបាល​របស់លោក​ក្រោម​ការ ដឹកនាំ​ផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុំ ភី ស្នងការរង​ទទួល​ព្រហ្មទណ្ឌ និង លោក វរសេនីយ៍ឯក កង សុ​វ​ណ្ណី អនុប្រធាន​ការិយាល័យ​កណ្តាល​នគរបាល ព្រហ្មទណ្ឌ និង កម្លាំង​ជំនាញ អធិការដ្ឋាន​ស្រុក​ស្នួល បាន​សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី បាន​ចុះទៅ​ចំណុច​ភូមិ​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ហើយ​ឈានទៅ ឃាត់ខ្លួន​ជនសង្ស័យ ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ នៅ​ស្រុក​ស្នួល​បាន​ចំនួន ២ នាក់ ។

ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប ក្រុមចោរប្លន់​បាញ់សម្លាប់ នៅ​ស្រុក​ស្នួល​

ជនសង្ស័យ​ទី ១ ឈ្មោះ ឡេង វី អាយុ ៣៧ ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​​ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា និង ទី​២ ឈ្មោះ អឿន ភេទ​ប្រុស អាយុ​ជាង ៣០ ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។ ដោយឡែក​ជនសង្ស័យ ដែល​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​នោះ​មានឈ្មោះ ស្រេ​ន ឡាង អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្រែ​ចារ ស្រុក​​ស្នួល ។ ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ​រួចមក កម្លាំង​របស់លោក បាន​ដក​ហូត​កាំភ្លើង​អាការ​កាត់​ស្វាយ ចំនួន ១ ដើម និង គ្រាប់​ចំនួន ១២ គ្រាប់​ផងដែរ ដែល​ពួក​​គេ​បាន​ប្រើ​ទៅ​បាញ់ ប្លន់​ជនរងគ្រោះ​នោះ ។

ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប ក្រុមចោរប្លន់​បាញ់សម្លាប់ នៅ​ស្រុក​ស្នួល​

​មុនពេល​បង្ក្រាប​នេះ បុរស​ម្នា​ក់បាន ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​​នៅពេល​បញ្ជូន​ទៅដល់​ម​ន្ទីរ​ពេទ្យ បន្ទាប់ពី​ក្រុមចោរប្លន់​ប្រដាប់​ដោយ​កាំភ្លើង​វែង បាន​បាញ់ប្រហារ​ទៅលើ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ១០ នាទី​យប់ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ខ្មោះ​ស្ថិតក្នុង​ភូមិ​មាក់​កណ្ដាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ៕​សុថា​ត់​

ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប ក្រុមចោរប្លន់​បាញ់សម្លាប់ នៅ​ស្រុក​ស្នួល​ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប ក្រុមចោរប្លន់​បាញ់សម្លាប់ នៅ​ស្រុក​ស្នួល​ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប ក្រុមចោរប្លន់​បាញ់សម្លាប់ នៅ​ស្រុក​ស្នួល​