លួច​នាំចូល​កាំភ្លើងខ្លី ៣០ ដើម តាម​រថយន្ត​ដឹកទំនិញ​ពី​ប្រទេស​ថៃ​

6 Videos


​កន្លងមក​មានបា​ញ់​បោះ​សេរី ប្លន់​ប្រដាប់អាវុធ​មាន​យ៉ាងច្រើន​នៅក្នុង​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​យើងដែល​ការ​ប្លន់​នេះ​គេ​ច្រើនតែ​ដាក់បន្ទុក​ទៅលើ​ការប្រើប្រាស់ឬ​លក់​អាវុធ​យ៉ាង​អនាធិបតេយ្យ​នៅ​ផ្សារ​ទឹកថ្លា ។ ប៉ុន្តែ​ពេលនេះ​មានការ​លួច​នាំចូលកាំភ្លើងខ្លី​ពី​ប្រទេស​ថៃដែល​មន្ត្រី​រដ្ឋាភិបាល​បាន​គិតថា​ប្រហែលជា​ពួកគេ​មាន​គម្រោងនិង​ផែនការ​អ្វីមួយ​ជាមិនខាន ។​

លួច​នាំចូល​កាំភ្លើងខ្លី ៣០ ដើម តាម​រថយន្ត​ដឹកទំនិញ​ពី​ប្រទេស​ថៃ​

លួច​នាំចូល​កាំភ្លើងខ្លី ៣០ ដើម តាម​រថយន្ត​ដឹកទំនិញ​ពី​ប្រទេស​ថៃ​

​ការ​លួច​នាំ​កាំភ្លើង​ចូល​នេះ​ត្រូវបាន​មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ចាប់បាននៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នេះ ដោយ​បង្កប់​ក្នុងរថយន្ត​ដឹកទំនិញហើយ​បាន​ចាប់​ឃាត់​និង​ឆែក ឆេ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ម៉ាក Fuso ពាក់​ស្លាក​លេខ​តាកែវ 3A-1599 ដោយ​ពិនិត្យ​រកឃើញ​លួច​នាំចូល​កាំភ្លើងខ្លី​ប្រើហ្គាស​ចំនួន ៣០ ដើម​និង​គ្រាប់​ជាង ២ ម៉ឺន​គ្រាប់ដែល​ឈ្មួញ​ទុ​ច្ចិ​រិត​លួច​បង្កប់​ចូលក្នុង​រថយន្ត​ដឹកទំនិញនាំចូល​ពី​ប្រទេស​ថៃតាម​ច្រកទ្វា​ប៉ោយប៉ែត ។​

លួច​នាំចូល​កាំភ្លើងខ្លី ៣០ ដើម តាម​រថយន្ត​ដឹកទំនិញ​ពី​ប្រទេស​ថៃ​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គយ​និង​រដ្ឋាករ​បាន​បញ្ជាក់ថានេះ​ជា​លើក​ទី ២ ក្នុង​កំលុង ពេល​ប្រមាណ​តែ ១១ ថ្ងៃ​សោះដែល​ឈ្មួញ​ខិលខូច​មិន​ខ្លាចរអា​ច្បាប់​មានការ​ប៉ុនប៉ងនាំ​ទំនិញ​ហាមឃាត់ចូលក្នុង​ទឹកដី​កម្ពុជា ៕ សុថា​ត់​

លួច​នាំចូល​កាំភ្លើងខ្លី ៣០ ដើម តាម​រថយន្ត​ដឹកទំនិញ​ពី​ប្រទេស​ថៃ​