គ្មានប្រពន្ធណាទ្រាំបានទេ បើប្តីធ្វើដល់ថ្នាក់ហ្នឹង!

6 Videos


​មានរឿង​រ៉ាវ​ដែល​គួរ​ឲ្យ​អៀនខ្មាស​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កភូមិ​ព្រែក​ចេក ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយសារ​នារី​ម្នាក់​ដែល​ទើប​រៀបការ​ថ្មីថ្មោង​នោះបាន​បង្ខំចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ដោយសារ​នាង​មិនអាច​ទ្រាំទ្រ​បានព្រោះ​ស្វាមី​របស់​នាង​បង្ខំ​រួមភេទ​គ្មាន​អាសូរ​ដោយ​បង្ខំ​នាង​រួមភេទ​ចាប់ពី ៦ ទៅ ៧​ដង​ក្នុង មួយ​យប់ សូម្បីតែ​នាង​សុំ​ងើប​ទៅ​បត់ជើងតូច​ក៏​ស្វាមី​រូបនេះ​មិន​អនុញ្ញាត​ដែរ ។​

គ្មានប្រពន្ធណាទ្រាំបានទេ បើប្តីធ្វើដល់ថ្នាក់ហ្នឹង!

គ្មានប្រពន្ធណាទ្រាំបានទេ បើប្តីធ្វើដល់ថ្នាក់ហ្នឹង!

​នារី​អភ័ព្វ​ដែល​រៀបការ​ជាមួយ​ប្តី​លោភ​កាម​រូបនេះ​ឈ្មោះ ឈឿង ឆាយ អាយុ ២២ ឆ្នាំ​​បាន​រៀបរាប់​ប្រាប់​អំពី​ ភាពឃោរឃៅ​របស់​ស្វាមី​របស់​នាង​ឈ្មោះ ហួត សល់ អាយុ ២៧ ​ឆ្នាំ ថា​នាង​​រៀបការ​ជាមួយ​ប្តី​ល្មោភកាម​រូបនេះ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ ។ ប៉ុន្តែ​ស្វាមី​ដែល​ពោរពេញ​ទៅដោយ​ថាមពល​ស៊ិ​ច​រូបនេះ​បាន​បង្ខំ​រួមភេទ​ជាមួយ​នាង​ស្ទើរ​គ្មាន​ពេល​សម្រាក​ឡើយ ។​

គ្មានប្រពន្ធណាទ្រាំបានទេ បើប្តីធ្វើដល់ថ្នាក់ហ្នឹង!

​ ឈឿង ឆាយ បាន​ទម្លាយ​នូវ​រឿងអាស្រូវ​ផ្លូវភេទ​នេះ​ដោយ​គ្មាន​ការ​លាក់បាំង​ឡើយព្រោះតែ​នាង​មិនអាច​ស៊ូទ្រាំ​នឹង​ទារុណកម្ម​ផ្លូវភេទ​នេះ​មិនបាន។ នាង​បាននិយាយថាក្នុង​មួយ​យប់​ស្វាមី​របស់​នាង​បង្ខំ​រួមភេទ ចាប់ពី ៦ទៅ៧ ដងជា​រៀងរាល់យប់ ។ សូម្បីតែ​នាង​សុំ​ងើប​ទៅ​បត់ជើងតូច​ក្នុង​បន្ទប់ទឹក​ក៏​លោក​ប្ដី​មិន​ឲ្យ​ទៅ​ដែរ​។ នាង​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ត​និង​ផ្លូវភេទ​រហូត​នាង​ទៅកាន់​មន្ទីរពេទ្យ​ហើយ​គ្រួ​ពេទ្យ​ប្រាប់ថា​នាង​មាន​រលាក​ប្រដាប់ភេទ​និង​ស្បូន​ធ្ងន់ធ្ងរ​ទៀតផង ។​

​ចាប់តាំងពី​ថ្ងៃ​រៀបការ​រហូតដល់​ថ្ងៃទី​២២ ខែមីនា ស្វាមី​របស់​នាង​បង្ខំ​រួមភេទ​គ្មាន​ពេល​សម្រាក​ឡើយ​ស្ទើរ​រាល់​យប់​ធ្វើ​ឲ្យ​នាង​មិនអាច​ស៊ូទ្រាំ​បាន​ក៏​ទៅប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ ។ ក្នុង​ការសុំ​លែងលះ​នេះ​ប្តី​របស់​នាង​នាង ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​នាង​ចំនួន ៣.០០០ ដុល្លារ​ទៅវិញ ៕ សុថា​ត់​