ភ្ញាក់ផ្អើល​ម៉ូតូ​ចត​ចោល តែ​មិនឃើញ​ស្រមោល​ម្ចាស់​

6 Videos


​ភ្នំពេញ : ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ ស្មាស់​វី​១​គ្រឿង​រក​ម្ចាស់​មិនឃើញ ត្រូវ​ប៉ូលិស​នាំយកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​ចោមចៅ​ដើម្បី​ធើ្វ​ ការស្រាវជ្រាវ រក​ម្ចាស់​និង​មូលហេតុ​នៃ​ការ​ទុក​ម៉ូតូ​ចោល​បែបនេះ ហើយ​ម៉ូតូ​នោះ ជាប់​សោ​រក​ថែម​ទៀតផង ។​

​ ម៉ូតូ​ខាងលើ​ត្រូ វ​ប្រជាពលរដ្ឋ​ប្រទះឃើញ និង រាយការណ៍​ប្រាប់​ឲ្យ​ប៉ូលិស​យក​កាលពី​វេលា​ម៉ោង ៤ ជិត​ភ្លឺ ថ្ងៃទី​៣ ខែមេសា ឆ្នាំ ២០១៦ ជិត​រោងចក្រ​កាត់ដេរ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ភ្ញាក់ផ្អើល​ម៉ូតូ​ចត​ចោល តែ​មិនឃើញ​ស្រមោល​ម្ចាស់​

ភ្ញាក់ផ្អើល​ម៉ូតូ​ចត​ចោល តែ​មិនឃើញ​ស្រមោល​ម្ចាស់​

​ប៉ូលិស បាន​ឲ្យ​ដឹងថា​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់​វី ១ គ្រឿង​នោះ ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BK-5405 ។ តាម​ការសន្និដ្ឋាន ម្ចាស់​ម៉ូតូ​នេះ អាច​ស្រវឹងស្រា រហូតដល់​ភ្លេច ព្រោះ​ម៉ូតូ​ចាក់សោ​រក​ត្រឹមត្រូវ ហើយ​ទំនង​ឈប់​នោម​ផងដែរ លុះ​នោម​រួច ក៏​ចា​​ក​ចេញទៅ​បាត់​តែម្ដង ដោយ​ភ្លេច​យក​ម៉ូតូ​ទៅជា​មួយ ។ ពេលនេះ បើ​បងប្អូន​ណា បាត់​ម៉ូតូ​សូម​ទៅ​ទំនាក់ទំនង​ប៉ូលិស ប៉ុស្ដិ៍​ខាងលើ និង នាំយក​ឯកសារ​ពាក់ព័ន្ធ​ទៅជា​មួយ​ផង ៕

                                                                                               ( ប្រភព : TV5 )