គន្លឹះ ១០ ដើម្បី​សាង​ភាព​ជោគជ័យ​ក្នុង​ជីវិត​​ពី​សេដ្ឋី James Cameron ផលិត​ករ​ភាពយន្តThe Terminator

លោក James Cameron គឺ​ជា​សេដ្ឋី​សញ្ជាតិ​កាណាដា​មួយ​រូប​ដ៏​ល្បីល្បាញ បន្ថែម​ពី​លើ​នេះ​លោក​ជា​ផលិតករ​ភាពយន្ត អ្នក​ដឹក​នាំ​រឿង អ្នក​និពន្ធ អ្នក​ច្នៃ​ប្រឌិត​បង្កើត​ថ្មី និង ជា​វិនិយោគិន​ទៀត​ផង។ ក្នុង​អាជីព​ជា​ផលិតករ និង អ្នក​ដឹក​នាំ​រឿង​លោក​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ខ្សែ​ភាព​យន្ត​ជា​សេរី The Terminator ដែល​ផលិត​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៨៤។ ខាង​ក្រោម​ជា​ដំបូន្មាន​ទាំង ១០ របស់​លោក ដើម្បី​សាង​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​ក្នុង​អាជីព​ដែល​ខ្លួន​ស្រលាញ់ ដែល​អ្នក​គួរ​រៀន​សូត្រ​តាម។

 

១) ភាព​បរាជ័យ​គឺ​ជា​ជម្រើស តែ ភាព​ភ័យ​ខ្លាច​មិន​មែន​ជា​ជម្រើស​ឡើយ ៖ លោក James Cameron ថ្លែង​អ្នក​អ្នក​នឹង​មិន​អាច​រក​ឃើញ​ឬ​បង្កើត​អ្វី​មួយ​ដែល​ថ្មី​បាន​ឡើយ​ដរាប​ណា​អ្នក​មិន​ហ៊ាន​ប្រថុយ​ លោក​បន្ត​ថា​បរាជ័យ​គឺ​ជា​ជម្រើស​ផ្ដល់​ឲ្យ​អ្នក​ទៅ​រក​វិធីសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​ខ្លួន​ឯង​ ខណៈ​ពេល​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ គឺ​ជា​កត្តា​រារាំង​មិន​ឲ្យ​អ្នក​ទទួល​បាន​អ្វី​មួយ​ដែល​អ្នក​ចង់​បាន។

 

២) ត្រូវ​ចេះ​គូ​ក្តី​សុបិន​ខ្លួន​ឯង​ឲ្យ​ចេញ​ជា​រូប​រាង​ពិត ៖ លោក James Cameron រៀប​រាប់​ថា​នៅ​ពេល​អ្នក​មាន​ក្តី​សុបិន​អ្នក​មិន​ត្រូវ​ធ្វើ​ឲ្យ​ក្តី​សុបិន​នោះ​មាន​តែ​ក្នុង​អារម្មណ៍ ឬ ក្នុង​ខួរ​ក្បាល​ឡើយ​ អ្នក​ត្រូវ​ចេះ​បង្កើត​វា​ឲ្យ​ចេញ​ជា​រូប​រាង​តាម​រយៈ​សរសេរ​ចេញ​នូវ​គម្រោង​ទាំង​ឡាយ​ដែល​អ្នក​ចង់​ធ្វើ​និង​ចេះ​រក​វិធី​ធ្វើ​វា​ នោះ​ទើប​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ក្តី​សុបិន​ដែល​ខ្លួន​ចង់​បាន។

 

៣) ធ្វើ​អ្វី​តាម​ដែល​អ្នក​ចង់​ធ្វើ ៖ នៅ​ពេល​ដែល​អ្នក​ចង់​ធ្វើ​អ្វី​មួយ អ្នក​មិន​ត្រូវ​រង​ចាំ​លក្ខខណ្ឌ​ល្អ ឬ ពេល​វេលា​ល្អ​នោះ​ឡើយ ព្រោះ​ថា គ្មាន​ពេល​វេលា​ល្អ​ឡើយ​សម្រាប់​មនុស្ស​ ក្នុង​ការ​រង​ចាំ​ដើម្បី​បង្កើត​ក្តី​សុបិន​ដែល​ខ្លួន​ចង់​បាន ក្រៅ​ពី​ការ​ចាប់​ផ្ដើម​ធ្វើ​ពី​ពេល​ឥឡូវ។

 

៤) ត្រូវ​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ភាព​ល្អ​ប្រសើរ ៖ លោក James Cameron ណែ​នាំ​ថា​សម្រាប់​ខ្លួន​លោក​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ គឺ​ការ​ចូល​រួម​ប្រកួត​ប្រជែង ការ​បង្កើត​គម្រោង​អ្វី​ថ្មី​មួយ​ទៀត​ ដើម្បី​ស្វែង​រក​អ្វី​ដែល​ថ្មី​សម្រាប់​ខ្លួន​ឯង។

 

៥) ផ្ដល់​តម្លៃ​លើ​បទពិសោធន៍​របស់​ខ្លួន​ក្នុង​អតីតកាល ៖ លោក James Cameron រៀប​រាប់​ថា​នៅ​ពេល​ដែល​លោក​មើល​ឡើង​វិញ​ពី​បទពិសោធន៍​របស់​ខ្លួន​ លោក​បាន​រៀន​ពី​វា​ច្រើន​ណាស់ លើ​រឿង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ និង រឿង​មួយ​ចំនួន​ទៀត​ដែល​លោក​នឹង​បន្ត​ធ្វើ​នៅ​ពេល​ខាង​មុខ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ជោគជ័យ។

 

៦) បង្កើត​រូបភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង ៖ លោក James Cameron ផ្តល់​ដំបូន្មាន​ថា នៅ​ពេល​ដែល​អ្នក​ចេះ​បង្កើត​រូបភាព​ជោគជ័យ​ឲ្យ​ខ្លួនឯង​នោះ​អ្នក​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់​ ពី​អ្វី​ដែល​អ្នក​ចង់​បាន ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​។

 

៧) ស្វែង​រក​កត្តា​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្លួន ៖ កត្តា​ដែល​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​គឺ​ជា​រឿង​សំខាន់​បំផុត​ ដើម្បី​ឲ្យ​អ្នក​ទៅ​សម្រេច​គោលដៅ​ដែល​ខ្លួន​ចង់​បាន​ ទោះ​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ។ផ្ទុយ​មក​វិញ​ប្រសិន​បើ​អ្នក​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​រឿង​ណា​មួយ​មក​ជំរុញ​ចិត្ត​អ្នក​នោះ​ទេ​ ពេល​ជួប​ឧបសគ្គ​ អ្នក​នឹង​អាច​បោះបង់​ចោល​ដោយ​ងាយ​បំផុត។

 

៨) ធ្វើ​ឲ្យ​បាន​ចំពោះ​អ្វី​ដែល​អ្នក​និយាយ ៖ លោក James Cameron រៀប​រាប់​ថា​អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ពិត​ប្រាកដ​ដ៏​រឹងមាំ​មួយ​ ពោល​គឺ​នៅ​ពេល​អ្នក​និយាយ​អ្វី​មួយ​ហើយ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន ព្រោះ​ការ​រក្សា​ពាក្យ​ខ្លួន​ឯង​បាន វា​ជួយ​ច្រើន​ណាស់​ក្នុង​កិច្ចការ​ដែល​អ្នក​ធ្វើ សម្រេច​បាន​ជោគជ័យ។

 

៩) ធ្វើ​រឿង​ដែល​ល្អ ៖ ទោះ​បី​ជា​អាជីវកម្ម​បង្កើត​ឡើង​ដើម្បី​រក​លុយ​ក៏​ដោយ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ទុក​លុយ​ជា​ធំ​ រហូត​មាន​ការ​បំផ្លាញ​ដល់​សង្គម ឬ មនុស្ស​សញ្ជាតិ​ឡើយ សម្រាប់ លោក James Cameronថ្លែង​ថា​ការ​ផលិត​ខ្សែ​ភាព​យន្ត​ អាច​រក​ចំណូល​បាន​ច្រើន​ក៏​ពិត​មែន តែ​វា​ក៏​បាន​រួម​ចំណែក​ ផ្តល់​ចំណេះ​ដឹង​ឲ្យ​មនុស្ស​តាម​រយៈ​គំនិត​អប់​រំ​ដែល​បង្កប់​ក្នុង​រឿង​ ដើម្បី​ដាស់​ដល់​អារម្មណ៍​របស់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក។

 

១០) ការ​ចាប់​យក​ឱកាស ៖ ការ​ចេះ​ឆក់​យក​ឱកាស​តាម​កាលៈទេសៈ​ទីផ្សារ​បច្ចុប្បន្ន គឺ​ជា​រឿង​សំខាន់​ណាស់​ដែល​ធ្វើ​ឲ្យ​អ្នក មាន​ការ​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ និង ជួយ​បន្ត​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​គូ​ប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​ដៃ​គូ​នៅ​លើ​ទីផ្សារ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com