រឿង ៦ យ៉ាង​ដែល​មនុស្ស​មាន​ការ​គិត​ពិចារណា​ខ្ពស់​តែង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ

១) ពួក​គេ​ផ្តោត​យក​ចិត្ត​ទុកដាក់​ទៅ​លើ​តែ​ភាព​វិជ្ជមាន

 

ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​រស់​នៅ​ មនុស្ស​គ្រប់​រូប​គឺ​មាន​ជម្រើស​នៅ​ពេល​ដែល​ភ្ញាក់​ពី​គេង​ ថា​តើ​ពួក​គេ​ចង់​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ ភាព​វិជ្ជមាន ឬ អវិជ្ជមាន។ សម្រាប់​មនុស្ស​ដែល​មាន​ការ​គិត​ពិចារណា​ខ្ពស់​ ពួក​គេ​ដឹង​ពី​សារសំខាន់​ តើ​កន្លែង​ណា​ដែល​ពួក​គេ​គួរ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​ពួក​គេ​យល់​យ៉ាង​ច្បាស់​ថា​ អ្វី​ដែល​ពួក​គេ​គិត​និង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ គឺ​ជះ​ដល់​កម្រិត​ថាមពល​ក្នុង​ខ្លួន​របស់​ពួក​គេ​ ក្នុង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ។ អ្នក​អាច​ធ្វើ​កាត់​បន្ថយ​នូវ​រឿង​ព្រួយ​កង្វល់​ខ្លួន​ឯង​ជា​ច្រើន ដោយ​គ្រាន់​តែ​ជ្រើសរើស​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ភាព វិជ្ជមាន។

 

២) ពួក​គេ​ចំណាយ​ពេល​នៅ​តែ​ម្នាក់​ឯង

 

មនុស្ស​ដែល​ពូកែ​គិត​យល់​ថា មនុស្ស​រស់​នៅ​ក្នុង​ពិភព​មួយ​ ក្នុង​ភាព​រំខាន ហេតុ​នេះ​ហើយ​ទើប​គេ​ពួក​គេ​ផ្តល់​អាទិភាព​សំខាន់ ចំពោះ​ការ​ចំណាយ​ពេល​នៅ​តែ​ម្នាក់​ឯង។ ការ​ចំណាយ​ពេល​នៅ​តែ​ម្នាក់​ឯង​ស្ងប់​ស្ងាត់​គឺ​ជា​ពេល​មួយ​ដែល​អាច​ជះ​ត្រលប់​ ពី​ការ​គិត​ទាំង​ឡាយ​របស់​ពួក​គេ​ចំពោះ​រឿង​អ្វី​មួយ។

 

៣) ពួក​គេ​ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ

 

មនុស្ស​ដែល​មាន​ការ​គិត​ពិចារណា​ខ្ពស់​ ជា​មនុស្ស​ដែល​មាន​ចក្ខុវិស័យ​ច្បាស់​លាស់​ ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន​នៅ ថ្ងៃ​អនាគត​ ហើយ​នឹង​គ្រប់​រឿង​ទាំង​អស់​ ដែល​ពួក​គេ​ត្រូវ​ការ​ធ្វើ​ ដើម្បី​បង្កើត​វា​ឲ្យ​ទៅ​ជា​ការ​ពិត​។ ពួក​គេ​គឺ​ជា​មនុស្ស​ដែល​កម្រ​បាក់​ទឹកចិត្ត ឬ ខកចិត្ត​ណាស់​ចំពោះ​ឧបសគ្គ​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ ដោយសារ​តែ​ពួក​គេ​គឺ​ជា​មនុស្ស​តែ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​ចក្ខុ​វែង​ឆ្ងាយ​ក្នុង​ជីវិត។

 

៤) ពួក​គេ​ជា​មនុស្ស​ដែល​មាន​ទម្លាប់​អភិវឌ្ឍ​ផ្នត់​គំនិត​ខ្លួន​ឯង

 

សម្រាប់​មនុស្ស​ដែល​មាន​ការ​គិត​ពិចារណា​ខ្ពស់ ជា​អ្នក​ដែល​ចូល​ចិត្ត​អាន​អ្វី​ដែល​ជា​ភាព​វិជ្ជមាន ស្តាប់​កម្មវិធី​អប់រំ ព័ត៌មាន ជា​រៀង​រាល់​ថ្ងៃ​ ដែល​នាំ​ឲ្យ​កិច្ចការ​ប្រចាំ​ថ្ងៃ​ធ្វើ​ជា​មួយ​នូវ​ព័ត៌មាន​ជា​ច្រើន​ដែល​ពួក​គេ​ទទួល​បាន។ ចំពោះ​មនុស្ស​សាមញ្ញ​វិញ​គឺ​ចូល​ចិត្ត​អង្គុយ​រង​ចាំ​នូវ​រឿង​អ្វី​មួយ​ល្អ​មក​រក​ខ្លួន ខណៈ​ពេល​ដែល​មនុស្ស​ដែល​ពូកែ​គិត​ពិចារណា ចូល​ចិត្ត​បង្កើត​នូវ​ទម្លាប់​អភិវឌ្ឍ​ខ្លួន​ឲ្យ​ខ្លួន​ឯង។

 

៥) ពួក​គេ​តែង​រក្សា​ទំនាក់ទំនង​ជាប់​ជា​និច្ច​ជាមួយ​មនុស្ស​ដែល​ជួយ​ធ្វើ​ឲ្យ​ខ្លួន​រី​ចម្រើន

 

នៅ​ពេល​ដែល​អ្នក​បង្កើត​ទម្លាប់​ រស់​នៅ​ព័ទ្ធ​ជុំ​ដោយ​​មនុស្ស​បែប​វិជ្ជមាន​ដែល​ចេះ​លើក​ទឹក​ចិត្ត និង ចេះ​ចែក​រំលែក​បទ​ពិសោធន៍​ វា​មិន​ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ឯកជន​របស់​អ្នក រស់​នៅ​បាន​ប្រសើរ​នោះ​ទេ សូម្បី​តែ​ជីវិត​ការងារ​អ្នក​ក៏​ទទួល​បាន​ភាព​ជោគជ័យ​ដូច​គ្នា​ដែរ។

 

៦) ពួក​គេ​ទម្លាប់​ទទួល​ទាន​អាហារ​មាន​អនាម័យ និង ផ្តល់​ផល​ប្រយោជន៍​ចំពោះ​សុខភាព និង ការ​ហាត់​ប្រាណ​ទៀង​ទាត់

 

អ្វី​ដែល​អ្នក​ទទួល​ទាន ជា​រៀង​រាល់​ថ្ងៃ គឺ​មាន​ការ​ជះ​ឥទ្ធិពល​ខ្លាំង ទៅ​លើ​រៀង​កាយ អារម្មណ៍​ និង ការ​ប្រតិបត្តិការ​របស់​ខួរ​ក្បាល។ ចំណែក​ការ​ហាត់​ប្រាណ​ក៏​ជះ​ឥទ្ធិពល​ខ្លាំង​ដែរ​ដល់​ផលិតភាព​ការងារ​ប្រចាំ​ថ្ងៃ ព្រោះ​លំហាត់​ប្រាណ​មិន​ត្រឹម​ធ្វើ​ឲ្យ​រៀង​កាយ​រឹងមាំ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ បង្កើន​កម្រិត​នៃ​ការ​គិត​ផង​ដែរ នូវ​ពេល​ដែល​បាន​បញ្ចេញ​អ័រម៉ូន Endorphins ចេញ​ពី​ខួរ​ក្បាល​តាម​រយៈ​សកម្មភាព​ហាត់​ប្រាណ ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​អារម្មណ៍​បែប​វិជ្ជមាន។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com