រ៉ូ​ប​អាពាហ៍ពិពាហ៍​ចម្លែក ឃើញ​ហើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​

6 Videos


​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​មកពី​តំបន់ Qingdao ភាគ​ខាងកើត​ប្រទេស​ចិន បានធ្វើការ​ច្នៃប្រឌិត បង្កើត​នូវ​វិធី​ដ៏​ពិសេស​មួយ ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់លោក ដោយ​រូបលោក​បាន​បង្កើត​នូវ​រ៉ូ​ប អាពាហ៍ពិពាហ៍ ដែល​ធ្វើ​ពី​ប៉ោង​ប៉ោង​ដោយ​ដៃ​របស់លោក​ផ្ទាល់ សម្រាប់​កូនក្រមុំ​ដែលជា​សង្សារ របស់លោក​ស្លៀក នៅពេល​ថតរូប​រៀប​ម​ង្គ​ល​ការ ។​

រ៉ូ​ប​អាពាហ៍ពិពាហ៍​ចម្លែក ឃើញ​ហើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​

រ៉ូ​ប​អាពាហ៍ពិពាហ៍​ចម្លែក ឃើញ​ហើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​

​បុរស​ដ៏​រ៉ូ​មេ​ទិច​វ័យ ២៥ ឆ្នាំនេះ មាន​ឈ្មោះថា Lu Kepeng និង​គូ​ដណ្ដឹង​របស់លោក​ម្នាក់​ទៀត បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ដែល​ធ្វើដំណើរ​កាត់​តាមផ្លូវ​ក្នុង​តំបន់ Qingdao យ៉ាងខ្លាំង នា​ពេលដែល​គូស្នេហ៍​មួយគូ​នេះ​បង្ហាញ​វត្តមាន កាលពី​ថ្ងៃទី ៤ ខែមេសា​កន្លងទៅ នា​តំបន់​ខាងលើ ដែល​ស្ថិតនៅក្នុង​ខេត្ត Shandong ។​

រ៉ូ​ប​អាពាហ៍ពិពាហ៍​ចម្លែក ឃើញ​ហើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​

​ដើម្បី​បំពេញ​ក្ដី​សុបិន​របស់​សង្សារ​ខ្លួន លោក Lu បានសម្រេច​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ដែលមាន​តែម្ដង គត់​នោះ ក្លាយជា​អ្វីដែល​គួរ​ឲ្យ​ចងចាំ ដោយ​លោក​បានធ្វើ​នូវ​រ៉ូ​ប​ប៉ោង​ប៉ោង​ចំនួន ២ សម្រាប់​ម្ចាស់ ចិត្ត​របស់លោក ដើម្បី​ឲ្យ​នាង​បាន​ស្លៀក​វា​ថត ក្នុងពេល​ពួកគេ​ទាំងពីរ​រៀប​មង្គលការ ដែល​រ៉ូ​ប​នោះ ធ្វើឡើង​ពី​ប៉ោង​ប៉ោង​ចំនួន ៦០០ ឯណោះ​៕ ខេមរា​

រ៉ូ​ប​អាពាហ៍ពិពាហ៍​ចម្លែក ឃើញ​ហើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​រ៉ូ​ប​អាពាហ៍ពិពាហ៍​ចម្លែក ឃើញ​ហើយ​គួរ​ឲ្យ​ចាប់អារម្មណ៍​

​ប្រភព​៖ People’s daily, China