iPhone ក៏​អាច​ប្រើ​មុខងារ Edge ដូច​ទៅ​នឹង​ស្មាតហ្វូន​ចុង​ក្រោយ​របស់ Samsung ដែរ!

សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ នូវស្មាតហ្វូន របស់ក្រុមហ៊ុន Samsung ដែលមាន ដូចជា S6 edge, S6 edge Plus និង S7 edge នោះ ប្រាកដជា បានស្គាល់ហើយ ជាមួយនឹង មុខងារដ៏ពិសេស និងលេចធ្លោមួយ របស់ក្រុមហ៊ុន Samsung នោះគឺ Edge។ Edge ជាមុខងារម្យ៉ាង ដែលពេលដែល យើងអូសម្រាមដៃ ចេញពីគែម ខាងស្តាំមក វានឹងបង្ហាញ កម្មវិធីមួយចំនួន ដែលយើងបាន កំណត់ដើម្បីអាច ប្រើប្រាស់ បានលឿន ឡើងមក តែម្តង ហើយក៏មិន មែនបង្ហាញ តែកម្មវិធីទេ សូម្បីតែ លេខបញ្ជី​ ទំនាក់ទំនង ក៏វាបង្ហាញ មកដែរ ដើម្បីងាយស្រួល មិនចាំបាច់ ស្វែងរកច្រើន។

iPhone ក៏​អាច​ប្រើ​មុខងារ Edge ដូច​ទៅ​នឹង​ស្មាតហ្វូន​ចុង​ក្រោយ​របស់ Samsung ដែរ!

ជាមួយនឹង មុខងារនេះដែរ សម្រាប់ ស្មាតហ្វូន ដទៃទៀត ដូចជា iPhone ក៏អាចប្រើ ប្រាស់បាន ដូចគ្នា តែលុះត្រាតែ លោកអ្នក បានធ្វើការ Jailbreak iPhone និងតម្លើង Tweak មួយសិន ទើបអាច ប្រើប្រាស់ មុខងារ Edge នេះបាន។ ដូចនេះ ប្រសិនបើ អ្នកបាន ធ្វើការ Jailbreak iPhone របស់អ្នក ទាំងអស់គ្នា រួចហើយនោះ សូមអានពី របៀបណែនាំ ក្នុងការ តម្លើង Tweak ថ្មីនេះ នៅខាង ក្រោមនេះ!

វិធីសាស្រ្ត

  • បើក Cydia រួចបន្ថែម Source មួយដែលមានឈ្មោះថា “biteyourapple.net”
  • ក្រោយពី បន្ថែមរួចហើយ នៅក្នុង Cydia ដដែល សូមចូល ទៅកាន់ Search
    • វាយពាក្យ Edge (តម្លើងមួយណាដែល Free)
    • ពេលតម្លើងចប់ សូមចុចពាក្យ Restart Springboard រួចវានឹង ដំនើរការ ដោយស្វ័យប្រវត្តិ តែម្តង

សម្រាប់របៀបប្រើប្រាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយLen 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ឥឡូវនេះ អ្នកបានតម្លើងវា បានដោយ ជោគជ័យហើយ ហើយចំពោះ ប្រិយមិត្ត ដែលប្រើប្រាស់ iPhone ដែលក្រោយពី បានតម្លើង Tweak នេះរួច តើយល់ យ៉ាងណាដែរ ចំពោះ Tweak ដ៏ពិសេស មួយនេះ? យ៉ាងណាមិញ ប្រសិនបើ អ្នកទាំងអស់គ្នា មានចម្ងល់ ត្រង់ចំណុច ណានោះ អាចបញ្ចេញជាមតិ នៅខាងក្រោមនេះ បានផងដែរ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

iPhone ក៏​អាច​ប្រើ​មុខងារ Edge ដូច​ទៅ​នឹង​ស្មាតហ្វូន​ចុង​ក្រោយ​របស់ Samsung ដែរ!

  • ដោយ: Mai
  • 3:55 PM, 07 April
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ