ជនជាតិ​អាឡឺម៉ង់​ដេកស្លាប់​ក្នុង​បន្ទប់ទឹក​ផ្ទះជួល

​ខេត្ត​ព្រះសីហនុ​៖ បុរស​ជនបរទេស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ផ្កាប់មុខ​នៅក្នុង​បន្ទប់ទឹក​ដោយ​មិនដឹង​មូលហេតុ​។ ករណី​ប្រទះឃើញ​សាកសព​នេះ​គឺ​ស្ថិត​នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​បន្ទប់​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ក្រុម​១ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ប៉ា​ប៉ាត ហស្ត PARPART HORST ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ សញ្ជាតិ​អាឡឺម៉ង់ កាន់​លិខិតឆ្លងដែន​លេខ​C1J0J5M4T សុពលភាព​ថ្ងៃទី​9 ខែតុលា ឆ្នាំ​2021 ។​សមត្ថកិច្ច​បន្ត​ឲ្យ​ដឹងថា ជន​រង គ្រោះ​បាន​ចូល​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ខាងលើ កាលពី​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៦​។​

លោក សែ​ជូ សុ​រិ​ទ្ឋិ​ជោតិ អនុប្រធាន​មន្ទីរ​សុខាភិបាល​ទទួលបន្ទុក​ពិនិត្យ​សាកសព​បានអោយដឹងថា ជនបរទេស​ដែល​បាន​ដេកស្លាប់​នេះ មូលហេតុ​មកពី​មាន​ជំងឺ​ប្រចាំកាយ គឺ​ជំងឺមហារីក​តំរងនោម​។ បច្ចុប្បន្ន​សាកសព​រក្សា​ទុក​កន្លែងកើតហេតុ​រង់ចាំ​ការត្រួតពិនិត្យ​របស់​តំណាង​ស្ថានទូត​មក​ទទួល​យកទៅ​ចាត់ចែង​បន្ត​៕ សមុទ្រ​ខៀវ​

KA-07-04-2016-04 KA-07-04-2016-05 KA-07-04-2016-06