ម៉ូតូ​២​គ្រឿង​បើក​ផ្ទុយ​ទិស​បុក​គ្នា​ស្ត្រី​ម្នាក់​ស្លាប់ និង​បុរស​ពី​នាក់​របួសធ្ងន់​

​ខេត្ត​ត្បូងឃ្មុំ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយសារ​ម៉ូតូ​២​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា ហើយ​បាន​បុក​គ្នា​ចំ​ពេញទំហឹង​បណ្តា​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​បុរស​ពីរ​នាក់​របួសធ្ងន់​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាល​លពី​វេលា​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៥ និង ៣០​នាទី នៅ លើផ្លូវ​ជាតិ​លេខ​១១ ស្ថិតនៅ ភូមិ​ចង្វា ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក់ CBR ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ម៉េង វណ្ណដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​មេបុណ្យ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​( រងរបួស​ធ្ងន់​) បាន​បុក​ម៉ូតូ ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-3853 បើកបរ​ដោយ ឈ្មោះ ទេស ឡេ​ត ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយ​តា​ធម្ម ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ (​រងរបួស​ស្រាល​) ឌុប​ប្រពន្ធ​ឈ្មោះ​សាយ ហ៊ាង អាយុ ៦០​ឆ្នាំ ​ស្លាប់​នៅ​កន្លែងកើតហេតុ​៕

KA-07-04-2016-06 KA-07-04-2016-07 KA-07-04-2016-08