តារា​ចម្រៀង​ម្នាក់​​ស្លាប់​ភ្លាម​ៗ​ក្រោយ​​​ “ពស់​វែក​” ​ចឹក​លើ​ឆាក

ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្ដែង​ជាមួយ​សត្វ​ដ៏​មាន​គ្រោះ​ថ្នាក់​របស់​តារា​ចម្រៀង​នានា​​នៅ​ក្នុង​ប្រទេស​នេះ។

បណ្ដាញ​ព័ត៌មាន Rappler បាន​រាយការណ៍​ថា តារា​ចម្រៀង Irma Bule បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មេសា​មុន​នេះ ក្រោយ​ពេល​ត្រូវ​ពស់​វែក​ចឹក​នៅ​លើ​ឆាក។ មុន​ពេល​ស្លាប់ នាង​នៅ​តែ​ប្រឹង​សម្ដែង​ឲ្យ​ចប់​ការ​សម្ដែង​របស់​ខ្លួន។

តាម​ប្រភព​ដដែល តារា​ចម្រៀង​ជនជាតិ​ឥណ្ឌូណេស៊ី​ខាង​លើ​បាន​ទៅ​សម្ដែង​នៅ​ភូមិ Karawang ភាគ​ខាង​លិច​កោះ Java ប្រទេស​ឥណ្ឌូណេស៊ី។ តាម​ទម្លាប់​ដូច​សព្វ​មួយ​ដង នាង​បាន​ឡើង​សម្ដែង​ជាមួយ​សត្វ​ពស់​វែក​មួយ​ក្បាល។ ក្រោយ​ពេល​សម្ដែង​បទ​ទី​១​ចប់​នាង​បាន​អចេតនា​ជាន់​លើ​កន្ទុយ​ពស់​ដែល​បាន​ធ្វើ​ឲ្យ​វា​ចឹក​ត្រូវ​ភ្លៅ​របស់​នាង។

តារា​ចម្រៀង​ម្នាក់​​ស្លាប់​ភ្លាម​ៗ​ក្រោយ​​​ “ពស់​វែក​” ​ចឹក​លើ​ឆាក

ទស្សនិកជន​ដែល​បាន​មើល​ផ្ទាល់​នៅ​ទី​នោះ​បាន​ឲ្យ​ដឹង​ថា៖ “នៅ​ពេល​ដែល​នាង​ត្រូវ​ពស់​ចឹក ពួក​យើង​សុទ្ធ​តែ​ឃើញ​ទាំង​អស់​គ្នា។ ផ្ទៃ​មុខ​របស់​នាង​ចាប់​ផ្ដើម​ប្រែ​ជា​ស្លេកស្លាំង​និង​ច្រៀង​ខ្សោយ​ជាង​មុន។ ប៉ុន្តែ​នាង​មិន​បាន​ចុះ​ពី​ឆាក​នោះ​ទេ គឺ​នៅ​បន្ត​សម្ដែង​រហូត​ដល់​ចប់”។

ក្រោយ​ពេល​សម្ដែង​បាន ៤៥​នាទី តារា​ចម្រៀង​អាយុ ២៩​ឆ្នាំ​រូប​នេះ​ចាប់​ផ្ដើម​មាន​អាការៈ​វិល​មុខ ចង់​ក្អួត​និង​ប្រកាច់ ហើយ​បាន​ស្លាប់​នៅ​លើ​ផ្លូវ​ទៅ​មន្ទីរពេទ្យ​ក្រោយ​ពេល​បដិសេធ​មិន​ព្រម​ទទួល​យក​ថ្នាំ​បន្សាប​ពិស​ពស់​ពី​អ្នក​ស្រុក។

អ្នក​ជំនាញ​នៅ​មន្ទីរ​ពិសោធន៍ Tulala លោក​ស្រី Lydia Apririasari បាន​ឲ្យ​ដឹង​ថា​ការ​សម្ដែង​ជាមួយ​ពស់​នៅ​ឥណ្ឌូណេស៊ី​គឺ​ពេញ​និយម​ខ្លាំង​ណាស់ ជាពិសេស​នៅ​តំបន់​ជនបទ។ “នេះ​គឺ​ជា​ទម្លាប់​ដ៏​គ្រោះថ្នាក់​បំផុត។ យើង​ឃើញ​ថា​ការ​ស្លាប់​របស់ Irma គឺ​ជា​ការ​តឿន​រំឭក​ដល់​អ្នក​គ្រប់​គ្នា​ដែល​ហ៊ាន​ប្រថុយ​ជីវិត​ខ្លួន​ឯង​ដើម្បី​ការ​សម្ដែង​ដូច​នេះ”៕

ប្រភព៖sabay

  • តារា​ចម្រៀង​ម្នាក់​​ស្លាប់​ភ្លាម​ៗ​ក្រោយ​​​ “ពស់​វែក​” ​ចឹក​លើ​ឆាក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:ជីវិតនិងសង្គម
Tags: