មើល​ថ្លាន់​ក្បាល​២​ចាប់កំណើត​នៅ​អូស្ត្រាលី

ថ្លាន់​រស់នៅ​ឆ្នេរសមុទ្រ បាន​បង្កើតកូន​មាន​ក្បាល​២ នៅ Wodonga, អូស្ត្រាលី ហើយក៏​ជា​ករណី​ដ៏​កម្រ​មួយ ដែល​បន្ត​មានជីវិត​ក្រោយពេល​កើត ។​

​តាម The Border Mail លោក John McNamara អ្នក​ចិញ្ចឹម​ពស់​ម្នា​ក់នៅ Wodonga រដ្ឋ Victoria ប្រទេស​អូស្ត្រាលី បាន​យក​ថ្លាន់​អាយុ ៥ ឆ្នាំ របស់ខ្លួន​ទៅដោយ “​ឈ្មោល​” របស់​ថ្លាន់​ម្ចាស់​ចិញ្ចឹម​ផ្សេងទៀត ។​

មើល​ថ្លាន់​ក្បាល​២​ចាប់កំណើត​នៅ​អូស្ត្រាលី
​ពេលដែល​ពង​របស់​វា​ញាស់ កាលពី​ថ្ងៃទី​១៣ កុម្ភៈ ស្រាប់​តែមាន​ក្បាល​២ បាន​ទម្លុះ​ស​ម្រោម​ពង​ចេញមក ។ ដំបូង លោក McNamara ស្មានថា​វា​ភ្លោះ តែ​ក្រោយពី​ជម្រុះ​សំបក​ពង​ចោល​អស់ ទើប​ដឹងថា​វា​មាន​ក្បាល​២ ។​

ពង​ពស់​តែង​ញាស់​អំឡុងពេល​ពី ៥០ ថ្ងៃ ទៅ ៦០ ថ្ងៃ ។ បច្ចុប្បន្ន ស្ថានភាព​របស់​វា​ប្រក្រតី​ធម្មតា លោក​ដាក់ឈ្មោះ​ឲ្យ​ក្បាល​ពស់​ទាំង​២​ថា Katana និង Wakizashi – តាម​អាវុធ​ដែល​ពួក​ដាវ​សា​ម៉ូ​រ៉ៃ​ជប៉ុន​ប្រើ ។​

មើល​ថ្លាន់​ក្បាល​២​ចាប់កំណើត​នៅ​អូស្ត្រាលី

​លោក Ben Phillips សាស្ត្រាចារ្យ​វ័យ​ចំណាស់​នៃ​មហាវិទ្យាល័យ Melboune ពោលថាៈ ថ្លាន់​នេះ​មានជីវិត​វែង ឬ ខ្លី អាស្រ័យ​លើ​ការ​គួបផ្សំ​នៃ​គ្រឿងក្នុង​របស់​វា ។ លោក​ឲ្យ​ដឹង​បន្ថែមថាៈ ថ្លាន់​ពុំមែន​ជា​សត្វ​ឆ្លាត​វៃ​ទេ ។ ប្រសិនបើ​បោះ​កណ្តុរ​១​ក្បាល ឲ្យ​ពស់ ២ នេះ​ស៊ី ប្រាកដជា​១​ខាំ​ក្បាល ហើយ​១​ទៀត​ខាំ​កន្ទុយ រួច​វា​ប្រឹង​ស៊ីសាច់​គ្នា​ទៅវិញទៅមក ៕

ប្រភព៖cen