មើល​ស្ត្រី​ហ៊ាន​កាត់​ច្រមុះ ត្រចៀក ដើម្បី​ក្លាយខ្លួនជា​…​នាគ​

​ស្ត្រី​ជា​បាន​វះកាត់​ប្តូរ​ភេទ​ពី​បុរស​ម្នាក់ និង​ជា​បុគ្គលិក​ធនាគារ​មួយ តែង​ត្រូវ​លង​អារម្មណ៍​ចង់​ក្លាយជា​នាគ ធ្វើ​ឲ្យ​គាត់​ចាប់ផ្តើម​សាក់​ខ្លួនប្រាណ ហើយ​ចុងក្រោយ​គឺ​វះកាត់​ត្រចៀក ច្រមុះ​ចោល ដើម្បី​ប្រែខ្លួន​ឲ្យ​ក្លាយជា​នាគ ។​

Eva Tiamat Medusa ជា​ស្ត្រី​អាយុ ៥៥ ឆ្នាំ ម្នាក់ រស់នៅ​មណ្ឌល Maricopa រដ្ឋ Arizona អាមេរិក មុននេះ ជា​បុរស​ឈ្មោះ Richard Hernandez ហើយ​ក្រោយមក​ក៏​វះកាត់​ប្តូរ​ភេទ (​មកជា​ស្ត្រី​) ។ Medusa ប្រកបរ​បរជា​បុគ្គលិក​ធនាគារ​មួយ ប៉ុន្តែ ដោយ​នាង​ងប់​ង​ល់រ​ហូត​ត្រូវ​លង​អារម្មណ៍​ចង់​ក្លាយជា​នាគ​ដូច​ក្នុង​រឿង​ប្រេង​និទាន ក៏​បោះបង់ចោល​ការងារ រួច​ធ្វើការ​វះកាត់​ច្រើនលើក បំណង​ឲ្យ​ខ្លួន​ក្លាយជា​សត្វ​នាគ​ពិតៗ ។​

មើល​ស្ត្រី​ហ៊ាន​កាត់​ច្រមុះ ត្រចៀក ដើម្បី​ក្លាយខ្លួនជា​…​នាគ​

​នាង Eva Tiamat Medusa (​ក្រោយ​ការវះកាត់​ប្តូរ​ភេទ​) បាន​ហៅ​ខ្លួន​ថា Tiamat -​ឈ្មោះ​របស់​តួអង្គ​មួយ​ក្នុង series game អំពី​ពពួក​នាគ “Dugeons & Dragons” បាន​ទ្រាំទ្រ​ឆ្លងកាត់​ការវះកាត់​ដ៏ “​ឈឺចាប់​” ជាអាទិ៍ៈ ដក​ឆ្មេ​ញ​, ប្តូរ​ពណ៌​ភ្នែក វះ​អណ្តាត (​អណ្តាត​ភ្លោះ​) ហើយ​កាត់​ត្រចៀក និង​ច្រមុះ​ចោល​ថែមទៀត ។ Tiamat នៅបាន​ឲ្យ​គេ​សាក់​ស្រការ​នាគ​លើ​រាងកាយ បំណង​ឲ្យ​ដូច​សត្វ​នាគ​ក្នុង​រឿងនិទាន ។ Tiamat នៅ​ហ៊ាន​ប្រថុយ​ឲ្យ​គេ​បណ្តុះ​ស្នែង​លើ​ថ្ងាស​របស់ខ្លួន ឲ្យ​ដូច​ស្នែង​នាគ ។​

មើល​ស្ត្រី​ហ៊ាន​កាត់​ច្រមុះ ត្រចៀក ដើម្បី​ក្លាយខ្លួនជា​…​នាគ​

មើល​ស្ត្រី​ហ៊ាន​កាត់​ច្រមុះ ត្រចៀក ដើម្បី​ក្លាយខ្លួនជា​…​នាគ​

មើល​ស្ត្រី​ហ៊ាន​កាត់​ច្រមុះ ត្រចៀក ដើម្បី​ក្លាយខ្លួនជា​…​នាគ​

​ឥឡូវនេះ Tiamat ត្រូវបាន​មនុស្សម្នា​ជាច្រើន​ហៅ​នាង​ថា “​ព្រះ​នាងនាគ​” ហើយ​នាង​ក៏​ពណ៌នា​ខ្លួន​ប្រដូច​ទៅនឹង​សត្វ​នាគ​ក្នុង​ជីវិត​ពិតៗ ។ នាង​នៅ​ធ្លាប់បាន​បង្ហាញមុខ​ក្នុង​កម្មវិធី​ទូរទស្សន៍ ហើយ​មាន​អ្នកគាំទ្រ​លើ​បណ្តាញ Facebook គួរសម​ដែរ ។​

Tiamat ឲ្យ​ដឹងថា ខ្លួន​ពុំដែល​ចាប់អារម្មណ៍​ដល់​អ្វីដែល​ដទៃ​កំពុង​គិត​ឡើយ ធ្វើយ៉ាងណា​ឲ្យ​តែ​ខ្លួន​មាន​អារម្មណ៍​ពេញចិត្ត ។​

​កាល​នៅ​ជា​បុរស Richard Hernandez ថត​ជាមួយ​កូនប្រុស​របស់ខ្លួន​ឈ្មោះ Marcos Hernandez កាលពី​ខែមេសា ១៩៩៧ ។

Tiamat ចែករំលែកៈ “​ខ្ញុំ​ពុំ​យកចិត្តទុកដាក់​ចំពោះ​អ្វីដែល​អ្នកដទៃ​និយាយ​ពី​ខ្ញុំ ឬ ទស្សនៈ​របស់ខ្ញុំ ។ ប្រសិនបើ​ត្រូវ​បង្ខំ​ឲ្យ​ខ្ញុំ​ប្រឈមមុខ និង​ឈរ​តែម្នាក់ឯង​តតាំង​នឹង​ពិភពលោក​ទាំងមូល​នោះ ក៏​ខ្ញុំ​ពុំ​ទុក​ឲ្យ​មាន​ប្រការ​អ្វី​ឥទ្ធិពល​ដល់​ទស្សនៈ​រប​ស់​ខ្លួន​ខ្ញុំ​ឡើយ​” ។​

​នាង​សង្កត់ធ្ងន់ថាៈ ខ្ញុំ​គឺជា​ខ្ញុំ ជាការ​ច្នៃប្រឌិត​ពិសេស​ដោយឡែក​របស់ខ្ញុំ​! ៕

ប្រភព៖ksn

  • មើល​ស្ត្រី​ហ៊ាន​កាត់​ច្រមុះ ត្រចៀក ដើម្បី​ក្លាយខ្លួនជា​…​នាគ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:ជីវិតនិងសង្គម
Tags: