​ប្រទេស​​ ១០​​​​មាន​ក្រុមហ៊ុន​ និង​បុគ្គល​ពាក់ព័ន្ធ​ឯកសារ​​ ​លាងលុយ​កង្វក់​​ Panama Papers ​​ច្រើន​បំផុត​​​​

ឯកសារ​ ឬ​បញ្ជី​​លាង​លុយ​កង្វក់​​ The Panama Papers ​​​​​​បាន​ក្លាយ​ជា​រឿង​ក្ដៅ​គគុក​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​លោក​។ ​​បញ្ជី​លាង​លុយ​កង្វក់​នេះ​​បាន​ប្រមូល​ផ្ដុំ​ឯកសារ​តាំង​ពី​​ជាង​ ៤០​ឆ្នាំ​មុន​​ពី​ក្រុមហ៊ុន​​មួយ​ដែល​មាន​ឈ្មោះ​ថា​ Mossack Fonseca ​​ដែល​មាន​មូលដ្ឋាន​នៅ​​ប្រទេស​ប៉ាណាម៉ា។

​មាន​បុគ្គល​ដែល​​ជា​​មន្ត្រី​រដ្ឋាភិបាល​ សាច់ញាតិ​របស់​ថ្នាក់​នាំ​ និង​បុគ្គល​ល្បី​ៗ​ជា​ច្រើន​​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កង្វក់​ជា​មួយ​នឹង​ក្រុមហ៊ុន​នេះ​​ ដែល​ត្រូវ​បាន​​ទម្លាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​ក្នុង​ឯកសារ​​បែក​ធ្លាយ​ ដែល​មាន​ទំហំ​ ២,៦​តេរ៉ាបៃ​ ​ឬ​មាន​ប្រមាណ​ ១១,៥​លាន​ឯកសារ​បង្ហាញ​ថា​ ​ក្រុមហ៊ុន​នេះ​​បាន​ធ្វើ​ការ​ជា​មួយ​ធនាគារ​ប្រមាណ​ជាង​ ១​ម៉ឺន​​៤​ពាន់​។ ​ខាង​​ក្រោម​នេះ​ ជា​ប្រទេស​ចំនួន​ ១០​ដែល​​មាន​អន្តរការី​ (ក្រុមហ៊ុន​ មូលនិធិ​ និង​​ស្ថាប័ន​ផ្សេងៗ) ធ្វើ​ការ​​ជា​មួយ​អតិថិជន​របស់​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​​ការ​លាង​លុយ​កង្វក់​​ Mossack Fonseca ​ច្រើន​បំផុត៕

ប្រភព៖bizkhmer

  • ​ប្រទេស​​ ១០​​​​មាន​ក្រុមហ៊ុន​ និង​បុគ្គល​ពាក់ព័ន្ធ​ឯកសារ​​ ​លាងលុយ​កង្វក់​​ Panama Papers ​​ច្រើន​បំផុត​​​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:ជីវិតនិងសង្គម
Tags: