រោងចក្រ​ផលិត​ស្ករស​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ថ្ងៃ​ទី​១៩ ខែមេសា​ខាងមុខនេះ

រោងចក្រ​ផលិត​ស្ករស​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ថ្ងៃ​ទី​១៩ ខែមេសា​ខាងមុខនេះ



ព្រះវិហារ ៖ ក្រុមហ៊ុន​ចិន​វិនិយោគ​ដាំ​អំពៅ​និង​ឧស្សាហកម្ម​ផលិត​ស្ករស​ដ៏​ធំ​មួយ​ដែល​មាន​ទីតាំង​រដ្ឋបាល​ក្រុមហ៊ុន​របស់​ខ្លួន​សង់​លើ​ផ្ទៃដី​២០០​ហិតា​បួន​ជ្រុង​ ស្ថិតនៅ​ភូមិ​ពោធិ៍​ទាប​ ឃុំ​ម្លូរ​ព្រៃ​១​ ស្រុក​ឆែប​ បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ខេត្ត​ និង ​រៀបចំ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ២០១៦​ខាងមុខនេះ​បន្ទាប់ពី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​រួច។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមេសា​ថា បន្ទាប់ពី​ធ្វើ​ពិធី​បើកសម្ពោធ​រួច​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​ និង​ ចាប់​ផ្តើម​ដំណើរការ​រោងចក្រ​កិន​អំពៅ​ផលិត​ស្ករស​តែ​ម្តង​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ​ត្រូវ​បាន​ដំឡើង​រួចរាល់​អស់ហើយ​។

នេះ​ជា​ការ​បើក​ទំព័រ​ប្រវត្តិ​សាស្ដ្រ​មួយ​សម្រាប់​ប្រជាជន​ខេត្តព្រះវិហារ​ដែល​មាន​មោទនភាព​និង​ជាប់​ចំណាត់​ថ្នាក់លើ​គេ​ដែល​មាន​ក្រុមហ៊ុន​ចិន​វិនិយោគ​រោងចក្រ​ផលិត​ស្ករស​ធំ​ជាង​គេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​នាំ​ផលិតផល​ស្ករស​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ឆាប់ៗ​នេះ។

ថ្មីៗ​នេះ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បា​ន​បើក​កិច្ចប្រជុំ​សំខាន់​មួយ​ដើម្បី​ផ្សព្វផ្សាយ​ដល់​កងកម្លាំង​សមត្ថកិច្ច​និង​សហការ​ជាមួយ​កងកម្លាំង​ទិស​ប្រាសាទ​ព្រះវិហារ​ដើម្បី​ចូលរួម​ការពារ​សន្តិសុខ​និង​រៀបចំ​សណ្តាប់​ធ្នាប់​ជូន​ក្បួន​ឥស្សរជន​រដ្ឋាភិបាល​ដែល​នឹង​អញ្ជើញ​មក​ធ្វើជា​គ​ណៈ​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ដ៏​អធិកអធម​នាពេល​ដ៏​ខ្លី​ខាងមុខនេះ។

គួរ​បញ្ជាក់​ថា ទឹកដី​ខេត្តព្រះវិហារ​ជា​ខេត្ត​ដាច់ស្រយាល​និង​ចំណូល​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ស្ងប់ស្ងាត់​ក៏​ពិតមែន​សម្រាប់​១០​ឆ្នាំមុន​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស៊ើប​ដឹង​ថា ​ជា​ខេត្ត​មាន​ក្រុមហ៊ុន​ឯកជន​ធំៗ​ប្រមាណ​៤៥​ក្រុមហ៊ុន​ឯណោះ​។ ក្រុមហ៊ុន​ដែល​ល្បីល្បាញ​ឈ្មោះ​ជាងគេ​មានដូចជា​ក្រុមហ៊ុន​ចិន​ខួង ​និង ​កិន​រ៉ែ​មាស​នៅ​ស្រុករ​វៀង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​បូក​និង​ក្រុមហ៊ុន​ផលិត​ស្ករស​ខ្នាត​យក្ស​មួយ​នេះ​ថែមទៀត។

ប្រភព​ព័ត៌មាន​ខ្លះ​ថា​ ចំណូល​លុយ​ក្រោម​តុ​និង​អំណោយ​កាដូ​សម្រាប់​ថ្នាក់ដឹកនាំ​សាលាខេត្ត​ព្រះវិហា​រ​និង​អង្គភាព​រដ្ឋ​រួម​ទាំង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ខ្លះ​បាន​នឹងកំពុង​សើម​មាត់​មិន​ឈប់ឈរ​ហើយ​ម្នាក់ៗ​មិន​ចង់​ឲ្យ​តំណែង​ឋានៈ​បុណ្យ​ស័ក្តិ​ធ្វើ​មេ​គេ​បាត់បង់​ដោយ​ងាយៗ​ស្រួល​នោះ​ឡើយ​។ និយាយ​រួម​សង្ស័យ​កំពុង​មាន​ភាព​រង្គោះរង្គើ​ផ្ទៃក្នុង​ពេញបន្ទុក​ដោយមាន​ការ​ប៉ែង​ជើង​គ្នា​ចង់​ធ្វើ​មេ​គេ​និង​ធ្វើជា​អ្នកធំ​ក្នុង​ស្ថាប័ន​នីមួយៗ ប៉ុន្តែ​មិន​ត្រូវ​បាន​បែក​ធ្លាយ​ជា​សា​ធា​រណៈ​ជា​ផ្លូវការ​នោះ​ឡើយ​ថា​ ក្រុម​អ្នក​ប៉ែង​ជើង​គ្នា​ចង់​ធ្វើ​អ្នកធំ​មានឈ្មោះ​អ្វីខ្លះ​អោយ​ពិតប្រាកដ។

ម​ជ្ឈដ្ឋា​ន​ មន្ដ្រី​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​មាន​បុគ្គល​ម្នាក់​លេចធ្លោ​ល្បី​ជាងគេ​ក្នុង​រយៈពេល​០១​ឆ្នាំ​ឡើង​តំណែង​២​ដង ​គឺ​ចេញពី​អភិបាលស្រុក​មក​ធ្វើជា​នាយក​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​នៅ​ដើម​ឆ្នាំ​២០១៥​។ ស្រាប់តែ​នៅ​សុខៗ​ចុង​ឆ្នាំ​២០១៥ ​បុគ្គល​អច្ឆរិយ​ម្នាក់​នោះ​ក៏​ឡើង​តំណែង​ជា​អភិបាលរង​ខេត្ត​ព្រះវិហារ​ថែមទៀត​ គឺ​ឡើង​តំណែង​លឿន​ចម្លែក​ជាងគេ​ដូច​លាប​ខ្លាញ់​គោ​ធ្វើ​ឲ្យ​មន្ត្រី​ដទៃទៀត​មាន​សតិ​អារម្មណ៍​មិន​ល្អ​ដេក​មិន​លក់​បក់​មិន​ល្ហើយ៕