ពលរដ្ឋ​ក្រីក្រ​ចំនួន ២៥​គ្រួសារ ក្នុង​សង្កាត់​ទទួល​សង្កែ ទទួល​បាន​អំណោយ​របស់​សម្តេច​កិត្តិព្រឹទ្ធ

ពលរដ្ឋ​ក្រីក្រ​ចំនួន ២៥​គ្រួសារ ក្នុង​សង្កាត់​ទទួល​សង្កែ ទទួល​បាន​អំណោយ​របស់​សម្តេច​កិត្តិព្រឹទ្ធ



ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃ ទី​៧ ខែមេសា ឆ្នាំ​២០១៦​នេះ នៅ​សាលាសង្កាត់​ទួល​សង្កែ លោក​ជា​ពិសី​អនុប្រធាន​សាខា​កាកបាទក្រហម​ខណ្ឌ​ឫស្សីកែវ​ និង ​ក្រុមការងារ​រួម​ជា​មួយ​យុវជន សហភាព​សហ​ព័​ន្ធ​យុវជន​កម្ពុជា​សង្កាត់ ខណ្ឌ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ានី​ហ៊ុ​ន​ សែន​ ប្រធាន​កាក​បាទ​ក្រហមកម្ពុជា​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ងាយ​រងគ្រោះ​ចំនួន ២៥​គ្រួសារ ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ​ លោក​ជា​ពិសី បាន​សំណូមពរ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ប្រឡាយ​បាក់​ទូក ​នោះ​មានការ​យោគយល់​អធ្យាស្រ័យ​ដល់​អាជ្ញាធរ​ដែល​ចុះ​ស្តារ​ប្រឡាយ​នេះ​ដោយ​អនុគ្រោះ​ផង​ព្រោះ​នេះ​ជា​ប្រយោជន៍​រួម​សម្រាប់​យើងទាំងអស់គ្នា។

ជាមួយគ្នា​នោះ​លោក បាន​បញ្ជាក់​ថា ក្រៅពី​ការងារ​ស្ដារ​ព្រែកបាក់​ទូក​ត្រើយ​ខាង លិច នៅ​ខាងលើ​ក្រុមហ៊ុន​ម៉ៅការ​កំពុង​ដំណើរ​ការ​បុក​ស៊ីផាយ​តាម​ដំណាក់កាល ដោយ​ចាប់ផ្ដើម​ពី​ស្ពាន​លូ​ភ្ជាប់​ផ្លូវការ​៥ មកទល់​និង​ស្ពាន​លូ​កណ្ដាលផ្លូវ​សាំ​ហាន់​បាន​ចំនួន​ជាង​៥០​ដើម​មាន​ប្រវែង​២០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ជម្រៅ​៦,៥០​ម៉ែត្រ និង​ត្រូវ​ស្ដារ​យក​អាចម៍ដី​ចេញពី​ក្នុង​ប្រឡាយ​។ បើ​តាម​គម្រោង​ក្រោយ​ការ​បុក​ស៊ី​ផាយ​រួច​បន្ត​ចាក់​ធ្នឹម ធ្វើ​បង្កាន់ដៃ​អម​មាត់​ប្រឡាយ និង​រៀបចំ​ឲ្យ​មាន​កន្លែង​អង្គុយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​លំហែ​កម្សាន្ត​ និង ​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ទៀតផង។

គួរ​បញ្ជាក់​ថា ប្រឡាយ​បាក់​ទូក​នៅ​ត្រើយ​ខាងកើត​ស្ដារ​បើកមុខ​ទឹកបាន​ប្រវែង​១៨០០​ម៉ែត្រ ចាប់ពី​ផ្លូវ​សាំ​ហាន់​មកទល់​តារាង​ហ្គោល​ចំណែក​នៅ​ព្រែកបាក់​ទូក​ផ្នែក​ខាងលើ​ចាប់ពី​ស្ថានីយ​បូម​ទឹក​ទួលគោក​ទី​២ រហូត​មក​ទល់​ប្រឡាយ​ការ​៥ បាន​ដោះស្រាយ​ផល​ប៉ះពាល់​រួចរាល់​ហើយ​សល់​តែ​១​គ្រួសារ​ប៉ុណ្ណោះ ចំពោះ​ផ្លូវការ​៥​ការ​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​ជិត​រួចរាល់​ហើយ នៅ​ការងារ​ត​ភ្ជាប់​លើ​ផ្លូវ​៧០​ជាមួយ​លូ​មេ​បឹងកក់។

នា​ឱកាស​នោះ លោក ជា​ពិសី​បាន​មានប្រសាសន៍​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាពិសេស សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាក​បាទក្រហមកម្ពុជា ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សេចក្តី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ បើ​ទោះបី​បងប្អូន​នៅ​បក្ស​ណា​ក៏​ដោយ គឺ​ពួកគាត់​យល់​ពី​ការ​លំបាក​របស់​បងប្អូន លោក​នឹង​ជួយឧបត្ថម្ភ​ទាំងអស់។

លោក​បាន​បន្ត​ថា អំណោយ​ដែល​យក​មក​ចែក​ជូន​ទាំងនោះ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ គឺជា​អំណោយ​សប្បុរសធម៌​សុទ្ធសាធ ហើយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​គិតគូរ​ដល់​ប​ង​ប្អូន​ក្រីក្រ​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស។

អំណោយ​ដែល​បាន​យក​ទៅ​ចែក​ជូន​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន អង្ករ ៣០​គីឡូក្រាម មី ០១​កេស ត្រីខ ០១​យួរ ឃី​ត​មួយ​កញ្ចប់​និង​ថវិកា​ចំនួន ៣០,០០០​រៀល​៕

ពលរដ្ឋ​ក្រីក្រ​ចំនួន ២៥​គ្រួសារ ក្នុង​សង្កាត់​ទទួល​សង្កែ ទទួល​បាន​អំណោយ​របស់​សម្តេច​កិត្តិព្រឹទ្ធ ពលរដ្ឋ​ក្រីក្រ​ចំនួន ២៥​គ្រួសារ ក្នុង​សង្កាត់​ទទួល​សង្កែ ទទួល​បាន​អំណោយ​របស់​សម្តេច​កិត្តិព្រឹទ្ធ ពលរដ្ឋ​ក្រីក្រ​ចំនួន ២៥​គ្រួសារ ក្នុង​សង្កាត់​ទទួល​សង្កែ ទទួល​បាន​អំណោយ​របស់​សម្តេច​កិត្តិព្រឹទ្ធ